ប្រាសាទជ្រៃ (បឹងមាលា), ប្រាសាទត្រពាំងជ្រៃ

ថ្វីត្បិតជាមិនទាន់មានការអះអាងច្បាស់លាស់ ប៉ុន្តែមានមតិជាច្រើនសន្និដ្ឋានថា ប្រាសាទនេះជាអតីតមន្ទីរពេទ្យមួយក្នុងសម័យព្រះបាទជ័យវរ្ម័នទី ៧ នៅចុងសតវត្សរ៍ទី ១២។ ប្រាសាទជ្រៃ កំពុងតែរងនូវភាពចាស់ទ្រុឌទ្រោមខ្លាំង និងផ្នែកខ្លះនៃប្រាសាទក៏ត្រូវរបេះធ្លាក់ផ្ទាំងថ្មគរលើគ្នា សឹងតែបាត់បង់អស់ទ្រង់ទ្រាយដើមផងដែរ ខណៈប្រាសាទនេះ ស្ថិតនៅលើដងផ្លូវបុរាណ នៃតំបន់ប្រាសាទសំខាន់ក្នុងខេត្តសៀមរាប មានដូចជាប្រាសាទបឹងមាលា ប្រាសាទកោះកេរ និងប្រាសាទព្រះខ័នកំពង់ស្វាយ ជាដើម។

ទីតាំងនៅលើផែនទី