ទំនប់រកាថ្វីត្បិតតែមិនទាន់មានការពេញនិយមពីសំណាក់ទេសចរ មានធារទឹកដ៏ស្រស់ស្អាត ស្ថិតនៅជិត វត្តលើកូនភ្នំមួយ។ ទីនេះមានប្រវត្តិទាក់ទងនឹងការផលិតខ្សែភាពយន្តរបស់ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានមក បោះព្រះពន្លា ដើម្បីថតខ្សែភាពយន្ត។ ហេតុនេះហើយបានជាអ្នកខ្លះហៅដោយភាន់ច្រឡំ ថាជា «ដំណាក់សម្ដេចឪ»។
ទឹកហូរជាដំណាក់ជម្រាលធ្លាក់ពីស្ទឹងអាតៃលើខ្នងភ្នំឱរ៉ាល់ ពង្រីកខ្លួនបាចសាចជ្រែកផែនថ្មធំៗ លាតសន្ធឹងល្វឹងល្វើយ អាចឱ្យទេសចរធ្វើដំណើរមកងូតទឹកកម្សាន្តយ៉ាងគគ្រឹកគគ្រេង។ ទឹកធ្លាក់អូរដា បានបែងចែកជា ៣ តំបន់កម្សាន្ត គឺនៅផ្នែកខាងលើ ទឹកហូរជម្រាលស្រោបកម្រាលថ្មធ្លាក់ចុះចូលអន្លង់។ បន្ទាប់មកនៅផ្នែកកណ្ដាល ជាទីកន្លែងលេង...
ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃដំណាំចម្ការជាច្រើនប្រភេទនៅតាមខ្នងភ្នំលើទឹកដីសម្បូរចម្ការទុរេននេះជាទស្សនីយភាពដ៏ទាក់ទាញបំផុតសម្រាប់ដំណើរអ្នកធ្វើដំណើរកម្សាន្ដបែបផ្សងព្រេង ដែលអាចទៅដល់បានដោយថ្មើរជើងឬម៉ូតូ។ ទឹកធ្លាក់ឪម៉ាល់ កម្ពស់ជាង ១០ ម៉ែត្រឡោមព័ទ្ធដោយព្រៃព្រឹក្សាជុំជិត និងចម្ការដំណាំផ្សេងៗ។ ស្ថិតនៅក្រោមបរិវេណទឹក...
ប្រាសាទនាគបួសឬអ្នកបួស សាងសង់ជាច្រើនជំនាន់ទើបមានរចនាបថផ្សេងៗគ្នា គឺកសាងឡើងដោយអតីតព្រះមហាក្សត្រខ្មែរបួនសម័យកាល។ ប្រាសាទនេះត្រូវបានសាងសង់ចាប់ពីសតវត្សរ៍ទី៧ នឹងបន្តសាងសង់ដល់សតវត្សរ៍ទី១១។ ប្លង់ទូទៅគឺមានកំពែងថ្មបាយក្រៀមទំហំ ១០០x៣០០ ម៉ែត្រ មានគោបុរៈបែរមុខទៅទិសខាងត្បូង មានជណ្ដើរឡើង១១កាំ។ កំពែងទីពីរនិងទីបីសង់...
ប្រាសាទកសាងនៅសតវត្សរ៍ទី១១។ ប្រាសាទបាក់បែកក្នុងទីវត្តនេះ មានប្រាង្គមួយរាងបួនជ្រុងទ្រវែង អាចមានទ្វារចូលពីកើតនិងពីលិច។ ប្រាសាទសង់ពីឥដ្ឋ ប៉ុន្តែដោយសភាពបាក់បែកខ្លាំង យើងពិបាកធ្វើការសម្គាល់ពីរូបរាងក៏ដូចជាប្រវត្តិកសាងរបស់វាផងដែរ។
ប្រាសាទត្រូវបានសាងសង់នៅដើមសតវត្សរ៍ទី១២ ឧទ្ទិសដល់ពុទ្ធសាសនា ដោយមានចម្លាក់ព្រះពុទ្ធរូបចំនួន ៤០ អង្គឆ្លាក់នៅលើជញ្ជាំងខាងក្នុងទាំងបួនទិស។ ស្ថិនៅខាងកើតបំផុតក្នុងចំណោមប្រាសាទទាំង៥ ប្រាសាទតាទួតសង់ពីថ្មភក់ មានទ្វារចូលពីគ្រប់បួនទិស សង់លើឃឿនពីរជាន់។ ប្រាសាទនេះមានទំហំធំជាងគេ ដោយខឿនខាងក្រោមមានប្រវែង៤០ម៉ែត្រ តែម...
ប្រាសាទអង្គរវត្តកសាងឡើងឧទ្ទិសថ្វាយព្រះវិស្ណុ ព្រះបាទសុរ្យវរ្ម័នទី២ ក្នុងព្រហ្មញ្ញសាសនា ។ ប្រាសាទបែរមុខទៅទិសខាងលិចមានលក្ខណៈល្អវិចិត្រ និង បង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូល។ ប្រាង្គកណ្ដាលតំណាងឱ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្ដាលពិភពលោក។ ប្រាង្គទាំងប្រាំតំណាងឱ្យកំពូលភ្នំព្រះសុមេរុដែលជាជាយដែនដី និង គូ...
ទ្វារមួយក្នុងចំណោមទ្វារទាំងប្រាំនៃបន្ទាយអង្គរធំចេញទៅទិសខាងត្បូង។ សេចក្ដីលម្អិតសូមអានក្នុងទ្វារជ័យ។
ទីនេះគឺជាទីតាំងនៃឡកុលាលភាជន៍បុរាណ ដែលគេអាចឃើញនូវសំណល់ភាជន៍ជាច្រើនដែលគេធ្លាប់បានដុតនៅទីនេះ។
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទមានប្រាង្គបីធ្វើអំពីឥដ្ឋរត់ជួរជើង-ត្បូង បែរមុខទៅកើតមានស៊ុមទ្វារមួយ និងលំអដោយទ្វារបញ្ឆោត នៅតាមជ្រុងផ្សេងទៀត។ មានគូទឹកមួយនិងកំពែងធ្វើពីថ្មភក់មានផ្លូវចូលពីខាងកើត។ មានត្រពាំងមួយឈ្មោះថា ត្រពាំងឈូក ស្ថិតនៅទិសឦសាន។
ទឹកជ្រោះសែនមនោរម្យឬទឹកជ្រោះដំណាក់ស្ដេចមានទីតាំងនៅក្នុងក្រុងសែនមនោរម្យ ចម្ងាយប្រហែល៥គ.ម ពីរង្វង់មូលគោព្រៃ។ ទីតាំងនេះជាទឹកជ្រោះងាយស្រួលទៅដល់បំផុតពីទីរួមខេត្ត ហើយស្ថិតនៅជិតអតីតព្រះរាជដំណាក់ព្រះនរោត្តមសីហនុផងដែរ ទើបមានឈ្មោះទី២ថាដំណាក់ស្ដេច។ ជ្រោះមានពីរដំណាក់ ដែលដំណាក់ខាងលើទឹកធ្លាក់កម្ពស់ប្រមាណជាងមួយម៉ែត...
ប្រាសាទគុកខាងជើងមានស្ថាបត្យកម្មដូចប្រាសាទអាស្រមមហាឥសីនៅសម្បូរព្រៃគុក។ កូនប្រាសាទនេះមានរាងជាបន្ទប់តូចមួយធ្វើអំពីថ្មភក់ សម្រាប់តាបសឥសីសមាធិ។ ប្រាសាទបែរមុខទៅទិសខាងកើតសំដៅទន្លេមេគង្គ មានរាងតូចច្រឡឹងទំហំប្រមាណ ២ ម៉ែត្របួនជ្រុង គួរឱ្យគយគន់មិនឆ្អែតភ្នែកឡើយ។ ខ្លោងទ្វារខាងកើតមានលម្អដោយសសរពេជ្រមួយគូរាងមូល ទ្រ...
កម្ទេចថ្មបាយក្រៀមតូចៗលាយឡំដីខ្សាច់សក្បុសក្រាលបាតទឹកដែលហូរថ្លាឈ្វេងគួរឱ្យចង់ហែលលេង។ ប្រព័ន្ធធារាសាស្ត្រទំនប់ស្រីស្នំ ដែលអ្នកភូមិនៅទីនោះនិយមហៅថា «ទំនប់ចិន» មានទឹកពេញព្រៀបក្នុងរដូវវស្សាដែលទំនប់នេះបានសាងសង់ក្នុងឆ្នាំ ២០១២ ហើយមានតួនាទីចែកចាយទឹកទៅកាន់ប្រឡាយតូចៗ សម្រាប់កសិកម្មក្នុងតំបន់នេះ រួចក៏បានក្លាយជាក...
នៅតំបន់ប្រាសាទព្រះគោ ថាឡាបរិវ៉ាត់ ក៏ធ្លាប់មានប្រាសាទបុរាណដទៃទៀត ដែលភាគច្រើនរលំបែកបាក់អស់ ដូចជាប្រាសាទខ្ទប់នេះជាដើម។ ប្រាសាទបុរាណនេះតាមកំណត់ត្រារបស់ស៊ីសាក មានប្រាង្គមួយធ្វើពីអិដ្ឋ ហ៊ុំព័ទ្ធដោយកំពែងអិដ្ឋដែរ មានទ្វារចូលពីទិសខាងកើត។ សំណល់មេទ្វារថ្មភក់មួយបង្ហាញថាប្រាសាទមានយ៉ ហើយនៅជុំវិញក៏មានសំណល់អិដ្ឋរាយ...
ប្រាសាទនេះមានប្រាង្គរាងបួនជ្រុងស្មើ ធ្វើពីថ្មបាយក្រៀម បែរមុខទៅទិសខាងកើត សង់លើខឿនមួយមានកម្ពស់ ២ម. និងបណ្ដោយ ១៨ម. មានរូបតោអមតាមកាំជណ្ដើរ។ ប្រាសាទរាងការ៉េនេះមានជ្រុងទំហំ ៩ម. កម្ពស់៩ម. ដោយមិនគិតដំបូល ដែលរលំបាក់បែកអស់។ ប្រាសាទមានទ្វារបញ្ឆោត៣ នៅតាមទិសផ្សេងៗទៀត ហើយមានផ្លូវចូលពីខាងកើត និងត្រពាំងមួយ។ តួប្រាស...
2024 © Royal Academy of Cambodia