មុនឆ្នាំ១៩៦២ ទឹកដីខេត្តមណ្ឌលគិរីទាំងមូលជាស្រុកមួយរបស់ខេត្តក្រចេះ ដែលមានឈ្មោះថាស្រុកឆ្លូងលើ។ ដោយសារតែទឹកដីខេត្តក្រចេះ មានវិសាលភាពធំធេងពេកពិបាកក្នុងការគ្រប់គ្រងទើបនៅឆ្នាំ១៩៦៣ អតីតព្រះមហាក្សត្រខ្មែរ បានចេញព្រះរាជក្រិត្យកាត់យកតំបន់មួយចំនួន នៃខេត្តក្រចេះរួមទាំងស្រុកឆ្លូងលើ បង្កើតជាខេត្តថ្មីមួយដោយដាក់ឈ្មោ...
ឆ្នេរអូរត្រេស ស្ថិតនៅក្បែរឆ្នេរអូរឈើទាលប៉ែកខាងត្បូង ហើយឆ្នេរនេះមានទិដ្ឋភាពប្រហាក់ប្រហែលទៅនឹងឆ្នេរអូរឈើទាលដែរ។ ទីនេះត្រូវបានពង្រីកបន្ថែមទៅលើឆ្នេរអូរឈើទាល ដោយមានផ្លូវថ្មីទើបសាងសង់ហើយ។ ការអភិវឌ្ឍន៍បានបន្តដោយមានការសាងសង់ផ្លូវតាមបណ្ដោយឆ្នេររហូតដល់ទៅ ៣៥០០ម៉ែត្រ ដែលហៅថា ឆ្នេរអូត្រេសទី១ និងទីពីរ។ ឆ្នេរនេះមា...
វាលរហាលកែស អាវៀនជាទីប្រសព្វនៃស្ទឹងសិរីសោភ័ណនិងស្ទឹងមង្គលបូរី បានក្លាយជាតំបន់អភិរក្ស ដែលកើនទាំងមច្ឆជាតិទាំងសត្វស្លាបរាប់សិបម៉ឺនក្បាល និងជាតំបន់អេកូទេសចរណ៍គួរឲ្យទាក់ទាញ។ ប្រវត្តិ និង ភូមិសាស្ត្រ «វាលហាលកែសអាវៀន» នេះ ជាទំនប់ស្ទាក់បំបែក បង្វែរទឹកនៃប្រព័ន្ធធារាសាស្ត្រដែលកសាងឡើងក្នុងសម័យកម្ពុជាប្រជាធិបតេយ...
ប្រាសាទនេះអាចមានកាលបរិច្ឆេទសាងសង់នៅដើមសតវត្សរ៍ទី១០។ ប្រាសាទនេះមានសំណង់មួយរាងចតុកោណកែងធ្វើពីឥដ្ឋ មានប្រហោងនៅមុខខាងជើង ត្បូង និង ខាងកើត។ សំណង់នេះប្រហែលជាអគ្គីសាលាដែលបែរមុខទៅលិច។ គំនរឥដ្ឋ និងបំណែកផ្ដែរសសរពេជ្រ៨ជ្រុង ឃើញមាននៅខាងលិចសំណង់នេះ ដែលអាចជាលានមួយឬកំពែងឥដ្ឋទីមួយ ដែលជ្រុងនីមួយៗប្រវែង៣០ម៉ែត្រ។ កំពែ...
ភ្នំកំពង់ត្រាច មានល្អាងថ្មកំបោរនិងភ្នំមួយនៅក្បែរនោះផងដែរ។ កាលពីដើមទីនេះធ្លាប់ជាល្អាងមួយ យ៉ាងធំនៅចំកណ្តាលភ្នំ ប៉ុន្តែក្រោយមកមានថ្មមួយផ្ទាំងយ៉ាងធំបាក់ហើយបិទកន្លែងនោះបាត់ទៅ។ នៅក្នុងល្អាងភ្នំនោះ គេឃើញទីសក្ការបូជា និងមានអក្សរចារឹកលើជញ្ជាំងថ្មផងដែរ។ រមណីយដ្ឋាននេះ មានល្អាងតូចធំជាច្រើន ជាពិសេស មានអណ្តូងមួយម...
ទឹកធ្លាក់នេះ បានប្រែក្លាយវត្តនទីគិរីវ័ន នៅដាច់ស្រយាលពីទីរួមខេត្តកំពង់ឆ្នាំង ទៅជារមណីដ្ឋាននៅរដូវបុណ្យទានជាពិសេសនារដូវភ្ជុំ។ វត្តនទីគិរីវ័ន ហៅវត្តទឹកធ្លាក់ ជាទីអារាមមួយដែលមិនសូវមានអ្នកស្គាល់ពីមុនមក។ ប៉ុន្តែប៉ុន្មាន ឆ្នាំចុងក្រោយ ទីអារាមនេះ មានពុទ្ធបរិស័ទជិតឆ្ងាយទៅលេងជាច្រើន ពិសេសនៅរដូវបុណ្យទានម្តងៗ។ ក...
ប្រាសាទសង់ពីឥដ្ឋមានខ្លោងទ្វារធ្វើពីថ្មភក់។ ប្រាសាទមានទ្វារបួន ដែលទ្វារពិតនៅជ្រុងខាងកើត បីទៀតជាទ្វារបញ្ឆោតតាមទិសដទៃ។ ផ្ដែរឆ្លាក់ជាប់លើថ្មភក់ ជញ្ជាំងបីជ្រុងនិងដំបូលត្រូវបាក់បែករលំអស់។ មាននៅសល់ថ្មសម្រាប់តម្កល់គ្រឿងសក្ការៈរាងកាកបាទ។ សព្វថ្ងៃនេះប្រាសាទកប់ក្នុងដីបាត់រូបរាងដើមអស់ច្រើន ប៉ុន្តែគេបានសង់ជាក្លោ...
តំបន់អភិរក្សព្រៃសហគមន៍សង្ឃរុក្ខវ័ន្តគឺជាព្រៃចុងក្រោយនៅក្នុងខេត្តឧត្តរមានជ័យដែលមានផ្ទៃដីជាង៣ម៉ឺនហិកតា។ នៅឆ្នាំ២០១៨ តំបន់នេះបានក្លាយជាតំបន់ការពារដែនជម្រកសត្វព្រៃក្រោយមានការតស៊ូការពារតាំងពីឆ្នាំ២០០១ពីសំណាក់អតីតព្រះចៅអធិការវត្តប្រាសាទរាជាសំរោងដែលស្រឡាញ់ធម្មជាតិនិងជាអតីតមេគណខេត្ត។ ព្រៃសហគមន៍សង្ឃរុក្ខវ័ន្...
ប្រាសាទបាក់បែកស្ថិតនៅតំបន់ដាច់ស្រយាល ហើយពុំមានឯកសារបញ្ជាក់ក្រៅពីបញ្ជីស៊ីសាក។ ប្រាសាទនេះមានប្រាង្គមួយធ្វើពីថ្មបាយក្រៀមបែរមុខទៅកើតមានយ៉មួយ និងមានទ្វារបញ្ឆោតនៅ ជ្រុងផ្សេងទៀត។ ហោត្រៃធ្វើពីថ្មបាយក្រៀមនៅជ្រុងអាគ្នេយ៍ ហ៊ុមព័ទ្ធដោយកំពែងធ្វើពីថ្មបាយក្រៀម។ ខ្លោងទ្វារនៅខាងកើតមានផ្លូវចូលមួយនិងទ្វារពីរនៅអម។ ខ្លោ...
ប្រាសាទកសាងឡើងនៅ ក្នុងរជ្ជកាលរបស់ព្រះបាទសុរ្យវរ្ម័នទី១ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ(ត្រីភូវនមហេសូរ)។ ប្រាសាទនេះមានប្រាង្គបីធ្វើពីឥដ្ឋសង់លើខឿនធ្វើថ្មបាយក្រៀម រត់ជូរជើងត្បូង មានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ ទ្វាររបស់ប្រាង្គកណ្តាលមានយ៉ខាងកើតធ្វើពីឥដ្ឋ មានទ្វារបី ខាងកើត ខាងជើងនិងខាងត្បូង។ ម...
វត្តកំផែងមានអាយុកាលលើសពី ១០០ឆ្នាំ មកហើយ។ នៅក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិវត្តបានជួសជុលចំនួនពីរលើក ហើយលើកទីបីនៅឆ្នាំ១៩៩៨។ ទេសចរអាចទៅទស្សនាទីនោះដោយងាយព្រោះស្ថិតនៅក្នុងក្រុង។ ពីដើមវត្តនេះ មានទីតាំងចាប់ពីផ្លូវលេខបីទៅកើត ប៉ុន្តែដោយត្រូវសាងសង់ផ្លូវលេខបីទើបត្រូវផ្លាស់ទីតាំងមកខាងលិចផ្លូវលេខបីវិញ។ វត្តកំផែងកក...
វត្តតាំងក្រសាំង គឺជាអតីតទីតាំងប្រាសាទបុរាណមួយកាលពីស.វ.ទី៧ ប៉ុន្តែសព្វថ្ងៃគេ បានកសាងព្រះវិហារពីលើទួលប្រាសាទ ធ្វើឱ្យបាត់បង់ស្លាកស្នាមបុរាណទាំងស្រុងទៅហើយ។ នៅក្នុងទីវត្តនេះមានចេតិយមួយសងបែរមុខទៅស្រះទឹក ប៉ុន្តែមិនមានការថែទាំដិតដល់ទេ។ នៅលើធ្នើរមានតំកល់ធាតុមួយចំនួន ដែលត្រូវបានប្រមូលមកពីទីតាំងសម្លាប់នានាក្នុ...
តាមសិលាចារឹកនៃប្រាសាទនេះ ការស្ថាបនាធ្វើឡើងដោយមន្រ្តីខាងពុទ្ធសាសនាម្នាក់ ឈ្មោះកវីន្រ្ទារិមថន ដែលជាមន្រ្តីនៅក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័ន សោយរជ្ជកាលក្នុងឆ្នាំ៩៤៤។ ប្រាសាទនេះស្ថាបនាឡើងអំពីឥដ្ឋ មានប្រាង្គបី បែរមុខទៅទិសខាងកើត។ សិលាចារឹកសរសេរក្នុងឆ្នាំ៩៥៣ បានឱ្យឈ្មោះប្រាសាទនេះក្នុង សម័យកាលនោះថា សោគតាគ្រម...
វត្តបុរាណនេះ កសាងក្នុង គ.ស ១៩០៥ ដែលអាចរាប់បានជាវត្តចំណាស់មួយ ដូចវត្តមហាលាភដែរ។ ក្នុងទីវត្តមានព្រះវិហារ ឈើដ៏ល្អប្រណិត ដែលទទួលបានការជួសចុលជាថ្មី តែនៅរក្សារចនាបថដើមដដែល។ ព្រះវិហារមានលក្ខណៈពិសេស ដោយតាមសសរនីមួយៗ មានគំនូរទឹបមាស មានអាយុកាលជាង១០០ឆ្នាំ។ ក្នុងទីវត្តនេះធ្លាប់រកឃើញសិលាចារឹកផងដែរ។
ប្រាសាទកសាងក្នុងសម័យជាមួយគ្នានឹងប្រាសាទអង្គុយខាងលិចគឺនៅដើមសតវត្សរ៍ទី១១។ ប្រាសាទនេះមានប្រាង្គបីរត់ដូរជើងត្បូង បែរមុខទៅកើតមានទ្វារបញ្ឆោតនៅជ្រុងផ្សេងទៀត។ ប្រាង្គកណ្ដាលធ្វើពីថ្មបាយក្រៀមនិងឥដ្ឋមានយ៉តូចមួយ។ ប្រាង្គសងខាងពីរទៀតធ្វើពីឥដ្ឋមានដំបូលបញ្ឆោត។ ប្រាសាទមានហោត្រៃមួយនៅទិសអាគ្នេយ៍ធ្វើពីថ្មបាយក្រៀមមានដំប...
2024 © Royal Academy of Cambodia