ប្រាសាទសង់នៅចុងសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ មានរចនាបថឃ្លាំង។ ប្រាសាទចៅស្រីវិបុលមានសភាពទ្រុឌទ្រោមនិងទទួលរងនូវការបាក់បែកស្ទើរតែទាំងស្រុង។ កាលពីសម័យមុន ប្រាសាទនេះមានបារមីខ្ពស់បំផុតដោយសារតែមានព្រះកម្ចាយមួយព្រះអង្គនៅទីនោះ ប៉ុន្តែក្រោយមកត្រូវបានពួកប៉ុលពតសែងទៅបោះចោលនៅទីព្រៃក្បែរនោះ។ ពីសម័...
ប្រាសាទនេះមានកំពែង៣ជាន់ ច្រកចូលពីទិស ខាងកើតប្រាសាទ ដែលក្នុងកំពែងទី១ មានហោត្រ័យ២ បែរមុខទៅទិសខាងលិច និងមានក្លោងទ្វារ ចំនួន៤។ នៅតាមជ្រុងកែងនីមួយៗ មានទ្វារ២ ទៀត។ ចំណែកក្នុងកំពែងទី២ មានស្រះ២នៅចំហៀងសងខាង មានកំពែងថ្មបាយក្រៀម កំពស់ ៣ម. មានក្លោងទ្វារថ្មបាយក្រៀម២ រាងជាកាកបាទមានទ្វារចូលមួយ និងមានបន្ទប់ នៅសង ខា...
ប្រាសាទបាសែតត្រូវបានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទសុរិយវរ័្មនទី១ ជាស្ថាបត្យកម្មសតវត្សទី១១។ ក្នុងបរិវេណប្រាសាទមានស្រះបុរាណមួយមានទំហំ ២០x ១២ម៉ែត្រនិងជម្រៅ១០ម៉ែត្រ មានជណ្ដើរជុំវិញធ្វើអំពីថ្មបាយក្រៀម ព្រមទាំងមានទឹកដក់ខួបប្រាំងខួបវស្សាថ្លាត្រជាក់ទៀតផង។ ថ្វីបើមានការគាស់កកាយក្នុងសម័យខ្មែរក្រហមយកថ្មទៅទប់ទំនប់...
ពីសម័យបុរាណប្រាសាទនេះនៅមានទ្រង់ទ្រាយ ល្អមានទំហំស្មើនឹងព្រះវិហារសព្វថ្ងៃ ដែលកសាងត្រួតពីលើទីតាំងចាស់។ ក្នុងសម័យខ្មែរក្រហម ប្រាសាទដូនអន ត្រូវបានបំផ្លាញទាំងស្រុង ដើម្បីយកថ្មប្រាសាទទៅកសាងស្ពានឬ ទំនប់ទឹកដែលពិតជាគួរឱ្យស្តាយណាស់។ លុះក្រោយមក ពេលប្រទេសមានសន្តិភាពវិញទីតាំងប្រាសាទនេះត្រូវបានប្រជាពលរដ្ឋរៀបចំធ្វើ...
វត្តនោះជាវត្តនេះបានកសាងឡើងនៅក្នុងគ្រឹស្គសករាជ១៩៤២ ដែលផ្តួចផ្តើមឡើងដោយលោកតាឪ ឡឹក សេន ភិក្ខុខ្មែរសុរិន្ទ។ មូលហេតុដែលបានដាក់ឈ្មោះវត្តនេះថា រតនសោភ័ណដោយសំដៅទៅលើន័យថា ជាទីគោរពបូជាព្រះរតនត្រ័យដ៏ប្រសើរក្រៃលែង រីឯអ្នកស្រុកគេនិយមហៅថាវត្តកោងកាង ដោយហៅទៅតាមទីកន្លែងវត្តនេះ ពីដើមសម្បូរទៅដោយដើម...
វត្តនេះជាប់ចំណាត់ថ្នាក់ជាវត្តទេសចរណ៍ប្រចាំខេត្ត ដោយសារក្បាច់រចនារស់រវើកនៃព្រះវិហារ និងឧបដ្ឋានសាលា។ លើសពីនោះទៀត វត្តក៏មានប្រវត្តិនិងសំណល់ព្រះវិហារ១ទៀត ក្នុងសម័យសង្គមរាស្ត្រនិយម ដែលវត្តនេះធ្លាប់មានព្រះវិហារដល់ទៅពីរ ទើបមានឈ្មោះបែបនេះ។ វត្តនេះក៏មានមន្ទីរបូជនីយដ្ឋាននៃរបបប្រល័យពូជសាសន៍ មានតម្កល់អដ្ឋិធាតុដ...
ភ្នំ៥៣ ជាតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់មួយកន្លែង ទើបរៀបចំនាដើមឆ្នាំ២០២០ ប៉ុន្តែចំនួនទេសចរមកលេងបានកើនឡើងជារៀងរាល់ ថ្ងៃមិនដែលដាច់។ ចំណុចពិសេសគឺនៅទីនេះមានរៀបចំជាពីរកន្លែង ដែលសម្រាប់កុមារមួយកន្លែង ចំណែកមួយទៀត មានទឹកធ្លាក់ខ្ពស់ហូរចុះមើលមិនឃើញបាត ហើយជាទឹកដីរបស់ប្រទេសថៃ។ គេអាចស្រូបខ្យល់អាកាសបរិសុទ្ធ និង អាច...
ទួលមានប្រាសាទមានខឿនមួយសង់ពីថ្មបាយក្រៀមនិងបំណែកបល្ល័ង្ក។ សំណង់នេះអាចជាសាលាសំណាក់ឬក៏រោងបុណ្យមួយ ធ្វើពីឈើនៅខាងលើមិនមានប្រាង្គនោះទេ។
សង់ឡើងនៅដើមសតវត្សរ៍ទី១១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ស្ថិតនៅលើភ្នំកំបុតប្រាសាទមួយនេះមិនមានផ្លូវឡើងស្រួលទេ។ ប្រាសាទឥដ្ឋមានប្រាង្គទោល មានទំហំប្រហែល៥ម៉ែត្របួនជ្រុងនិងមានស៊ុមទ្វារថ្មភក់។ ប្រាសាទនេះបាក់បែកដំបូលអស់ មានទ្វារពិតនៅខាងកើតនិងទ្វារបញ្ឆោតបីផ្សេងទៀត។
រមណីយដ្ឋានធម្មជាតិដ៏ល្អ ដែលមានព្រៃដ៏ភ្នំស្រស់ស្អាតនៅជាប់នឹងច្រាំងស្ទឹង។ យើងអាចចុះងូតទឹកលេងបានព្រោះទឹកថ្លាហើយត្រជាក់ ជាមួយនឹងថ្មធំៗជាច្រើន។ រមណីយដ្ឋានទឹកធ្លាក់នេះនៅជាប់ស្រុកសំឡូត ហើយក៏ជាព្រំប្រទល់រវាងខេត្តប៉ៃលិន និងបាត់ដំបងដែលហូរកាត់ភូមិក្រចាប់និងរមណីយដ្ឋាននានានៃតំបន់នេះទៅកាន់ស្ទឹងសង្កែផងដែរ។
ធៀបនឹងប្រាសាទដងទង់ដែលនៅជិតគ្នាប្រាសាទនេះមានប្រាង្គច្រើនជាង តែត្រូវបាក់រលំអស់ខ្លាំងជាងប្រាសាទដងទង់ទៅទៀត។
ប្រាង្គមួយដែលនៅសេសសល់ត្រឹមរូបបដិមាតែមួយគត់ ទីទួលប្រាសាទនិងខឿនជុំវិញ។ នៅខាងក្រោយសាលាស្រុកថ្មពួកនេះ គេសង្កេតឃើញគូទឹកដ៏ធំ ព័ទ្ធទីទួលមួយទំហំ ប្រមាណជាង២០០ បួនជ្រុង មានច្រកចូលពីទិសខាងកើត។ សព្វថ្ងៃនេះមានមានសំណល់វត្ថុបុរាណធំដុំទេ គឺមានតែគ្រឹះប្រាសាទចាស់និងរូបលំអសម័យថ្មីខ្លះ។
ឆ្នេរឯករាជ្យ ជារមណីយដ្ឋានដែលមានឆ្នេរខ្សាច់សក្បុស ហើយត្រូវបានគេហៅឈ្មោះតាមសណ្ឋាគារឯករាជ្យ៧ជាន់។ ឆ្នេរឯករាជ្យមានសភាពស្ងប់ស្ងាត់ ដែលជាកន្លែងសម្រាប់អ្នកដែលមិនចូលចិត្តភាពអ៊ូរអរ និងសម្រាប់អ្នកដែលចូលចិត្តនៅជាមួយគូស្នេហ៍របស់គេតែពីរនាក់។ នៅទីនេះ អ្នកអាចមានអារម្មណ៍សុខក្សេមក្សាន្ត និងអាចគយគន់នូវសម្រស់ធម្មជាតិបា...
ដំណើរឡើងភ្នំនៅទីតាំងខ្លះត្រូវឡើងចំណោតខ្ពស់តាមរយៈខ្សែពួរដែលត្រូវបានដាក់ឲ្យតោងសួឡើង និងជ្រលងខ្វះខ្យល់អុកស៊ីហ្ស៊ែនដកដង្ហើម។ យើងត្រូវចំណាយពេល ៣ ថ្ងៃ និង ២ យប់ចំពោះដំណើរទាំងទៅនិងមក។ ទោះបីឱរ៉ាល់ គឺជាភ្នំដ៏ខ្ពស់បំផុតនៅប្រទេស កម្ពុជា ក្នុងកម្ពស់ ១៨១៣ ម៉ែត្រក៏ដោយក៏ទីឋានសម្បូរបក្សីកម្រមួយនេះ តែងតែស្វាគមន៍ភ្ញៀ...
2024 © Royal Academy of Cambodia