នៅទីនេះមានទេសភាពបែបធម្មជាតិ ដែលមានទឹកជ្រោះ និងព្រៃឈើ។ ភ្ញៀវទេសចរអាចហែលទឹកលេង ឬចុះលេងក្នុងស្ទឹង ឬសម្រាកនៅក្នុងភាពស្ងៀមស្ងាត់ដែលមានទឹកធ្លាក់៨ជាន់ ចម្ងាយប្រមាណ២គីឡូម៉ែត្រ។ ខ្សែទឹកជ្រោះហូរចេញពីកំពូលភ្នំឱរ៉ាល់ខួបប្រាំងវស្សាកាត់ផ្ទាំងថ្មរាប់រយម៉ែត្រត្រជាក់ដូចទឹកអម្រឹត។ គេច្រើនប្រៀបប្រដូចទឹកជ្រោះធម្មជាតិមួ...
នៅចម្ងាយប្រមាណ ១៥០ម. មានសំណង់ស្ថាបត្យកម្មធ្វើពីឥដ្ឋមួយទៀត ដែលនៅសល់តែគ្រឹះប្រាសាទ មានរាង៤ជ្រុងស្មើ ទំហំ ៤ x ៤ ម. កម្ពស់ ០.៥ ម. បែរមុខទៅលិច។ នៅជុំវិញនោះ គេឃើញសំណល់បុរាណមួយចំនួន ដូចជា ស៊ុមទ្វារ, ចម្លាក់តោ និង ថ្មកាំជណ្តើរ, បំណែកទម្រសិវលិង្គ ព្រមទាំងសិលាចារឹក២ផ្ទាំង សម័យឦសានវរ្ម័នទី១។
ក្រោយពីមានការបង្កើតរមណីយដ្ឋានថ្មីៗជាច្រើននៅលើកោះ កោះរ៉ុងបានក្លាយជាក្រុងមួយចំណុះឱ្យខេត្តព្រះសីហនុដែលជាតំបន់ទេសចរណ៍ថ្មីស្រឡាង។ នៅលើកោះក្រៅពីឆ្នេរសមុទ្រដែលទទួលភ្ញៀវងូតទឹកម្សាន្តក៏មានទឹកធ្លាក់ ទេសភាពសមុទ្រនិងរីស៊តជាច្រើនដុះដូចផ្សិត។ រីស៊តទាំងនេះមានបម្រើសេវាអាហារនិងស្នាក់នៅផ្ដល់ដល់ទេសចរផងដែរ។
សារមន្ទីរជាតិនេះត្រូវបានកសាងនៅថៃ្ង១៥សីហា១៩១៧ តាមរបៀបស្ថាបត្យកម្មប្រពៃណីខ្មែរ ហើយត្រូវបានសម្ពោធក្នុងឆ្នាំ១៩២០ ដោយព្រះបាទស៊ីសុវត្ថិ។ នៅខាងក្នុងសារមន្ទីរជាតិមានតម្កល់វត្ថុបុរាណតាំងពីសម័យមុនអង្គរ និងសម័យអង្គរ។ វាជាការប្រមូលថែរក្សាទុកដ៏ល្អសម្រាប់ពិភពលោកធ្វើការស្រាវជ្រាវអំពីវត្ថុបុរាណ សិល្បៈ សាសនា និងបុរា...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។
ប្រាសាទត្រូវបានកសាងដោយព្រះបាទឧទ័យទិត្យវរ្ម័នទី២នៅ ពាក់កណ្ដាលសតវត្សរ៍ទី១១។ ប្រាសាទនេះកសាងឡើងលើដីទួលមួយកន្លែង ចំកណ្ដាលបារាយណ៍ខាងលិច ឧទ្ទិសដល់ព្រះវិស្ណុ។ ប្រាសាទនេះមានកំពែងព័ទ្ធជុំវិញដែលមានគោបុរៈបី។ ប្រាង្គភាគច្រើននៃប្រាសាទនេះបានដួលរលំ ប៉ុន្តែត្រូវបានជួសជុលឡើងវិញ។ តាមរយៈការធ្វើកំណាយនៅឆ្នាំ១៩៣៩ គេបានរកឃ...
ឆ្អឹងដែលជញ្ជូនមកពីទីតាំងសម្លាប់នៅព្រៃគោកត្រាច គោកតាម៉ុល និងពីកន្លែងផេ្សងទៀតក្នុងស្រុកភ្នំស្រុក ត្រូវយកមកដាក់តម្កល់នៅក្នុងបូជនីយដ្ឋានក្នុងវត្តវិសេសមុនីសត្ថាវាទហៅវត្តបូព៌។ មានឆ្អឹងលលាដ៏ក្បាល និងឆ្អឹងអវៈយវៈជាច្រើនដែលដាក់តម្កល់ក្នុងបូជនីយដ្ឋាននេះ ត្រូវទទួលរងការបែកបាក់ និងពុកផុយ។ ពេលក្រោយមកគេបានកសាងស្តូប...
ប្រាសាទជាគោបុរៈមួយទៀតនៃប្រាសាទភ្នំជីសូរ គឺប្រាសាទសែនរវាង ដែលស្ថិតនៅតាមផ្លូវទៅទន្លេអុំ ដែលជាស្រះធំមួយចម្ងាយ ២០០ម. ខាងកើត ហៅថាទន្លេអ៊ុំ សម្រាប់មហាក្សត្រយាងទៅអុំទូកកម្សាន្ត និងប្រណាំងទូក។ បច្ចុប្បន្នគេប្រើសម្រាប់យកទឹកធ្វើកសិកម្ម។ ប្រាសាទមានសភាពប្រសើរជាងប្រាសាទសែនធ្មុល តែមានការសង់ចេតិយថ្មីមួយដាក់ចំកណ្ដា...
ខុសពីប្រាសាទល្បើកស្រុតដែលនៅតំបន់ជាមួយគ្នានោះ ប្រាសាទនេះនៅមានរូបរាងនៅសល់ខ្លះ រួមមានប្រាង្គមួយធ្វើពីឥដ្ឋប្រកបដោយក្បូរក្បាច់រចនាដ៏រស់រវើកមានរចនាបថសំបូរ ថ្វីត្បិតតែមានការជីកគាស់កកាយហើយមែន។ សំណល់មេទ្វារមួយធ្វើពីថ្មភក់នៅអែបជញ្ជាំងឥដ្ឋ ដែលនៅសល់ក្រោយពីដំបូលបានរលំបាក់បែកអស់។ ចំណែកសសរពេជ្រនិងផ្ដែរបាត់បង់អស់។...
ប្រាសាទមួយក្នុងបរិវេណវត្តនេះត្រូវបានសង់សំណង់ថ្មីពីលើ រហូតបាត់រូបរាងដើមអស់ គឺជាប្រាសាទសម័យអង្គរមួយ ដែលសព្វថ្ងៃមិនមានរូបរាងពេញលេញនោះទេ។ ប្រាសាទស្ថិតនៅខាងត្បូង បឹងកំពិត ដែលលោកសឺដេសហៅថាបឹងព្រះបិត ក្នុងវត្តភូមិមៀន។ សព្វថ្ងៃមានបន្សល់នូវវត្ថុបុរាណមួយចំនួនដូចជា ថ្មបាយក្រៀម ផ្តែរ បល្ល័ង្គ បំណែកបដិមា ថ្មទ្រនា...
វត្តពោធិ៍៥០០០ដើម ជាទីវត្តបង្កើតឡើងដោយមាននូវសំណង់មជ្ឈមណ្ឌលវិបស្សនាធុរៈដ៏ធំមួយ។ ទីនេះជាទីប្រតិស្ឋានព្រះមហាបរមពោធិព្រឹក្ស៥០០០ដើម និងតម្កល់រូបព្រះពុទ្ធបដិមា៥០០០អង្គ តាមដើមពោធិ៍នីមួយៗ។ ទីវត្តមានផ្ទៃដី ៣០០ហិកតា និងមានសាលាវិបស្សនាដ៏ធំស្កឹមស្កៃ សាងសង់ពីឈើ មានទំហំ ១៥០x៥០ម៉ែត្រ និងកំពុងសាងសង់សាលាវិបស្សនាបន្ថែ...
វត្តបទុមវតី ហៅ វត្តបទុម ត្រូវបានកសាងឡើងដោយព្រះបាទពញាយ៉ាត (១៤០៥ - ១៤៦៧) នៅសតវត្សទី១៥ មានទីតាំងស្ថិតនៅភាគខាងត្បូងព្រះបរមរាជវាំង។ វត្តនេះជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តចាស់ៗចំនួន៥ ក្នុងទីក្រុងភ្នំពេញដែលមានដើមកំណើតតាំងសម័យបុរាណ។ គេស្គាល់ថាជាវត្តផ្កាឈូកផងដែរ ព្រោះកាលពី ដើម កន្លែងនេះជាកោះតូចមួយព័ទ្ធជុំវិញ...
ប្រាសាទដុតស្ដេចគម្លង់នេះត្រូវបានបែកបាក់អស់(យើងអាចឃើញរូបមុនបែកបាក់ដែលរកឃើញក្នុង CISARK) ប៉ុន្តែដោយសារវាស្ថិតនៅជិតចំណតរថយន្តពេលឡើងភ្នំគូលែន ទើបគេនៅព័ទ្ធរបងរក្សាទុក។ ប្រាសាទសង់ពីឥដ្ឋរាងចតុកោណកែងរលំបាក់អស់ បែរមុខទៅកើត នៅចំកណ្តាលប្រាសាទមានបល្ល័ង្កនិងលិង្គមួយ។ ជញ្ជាំងខាងជើងមានចោះប្រហោងសំរាប់បង្ហូរទឹក។ ស្ន...
នៅមានប្រាង្គផ្សេងទៀតដែលស្ថិតនៅខាងក្រៅកំពែងថ្មបាយក្រៀម តែស្ថិតនៅក្នុងបរិវេណនៃគូទឹករបស់ក្រុមប្រាសាទសំបូរ រួមមាន ប្រាង្គ N១៥, N១៦, N១៧, N១៨ និង N២២។ ប្រាង្គ N១៥ និង N១៦ ស្ទួនជាប្រាង្គបីសង់តម្រៀបគ្នា។ ប៉ុន្តែនៅសល់រូបរាងតែប្រាង្គកណ្ដាល ឈ្មោះថា បា្រសាទដើមចាន់ ឯប្រាង្គពីរទៀតនៅសងខាងមានទំហំតូច ហើយសព្វថ្ងៃបាក...
ខេត្តព្រៃវៃងមានសារមន្ទីរដែលប្រមូលផ្ដុំទុកដាក់នូវសម្បត្តិវប្បធម៌ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដែលយើងអាច ឃើញមានសិលាចារឹកដែលទើបរកឃើញថ្មីៗ សំណល់កុលាលភាជន៍ សំណល់កែវកងបុរាណ ហើយភ្ញៀវទេសចរណ៍អាចឆ្លៀតចូលទស្សនាបានដោយស្រួលព្រោះស្ថិតក្នុងទីរួមខេត្ត។
2024 © Royal Academy of Cambodia