រោងអ្នកតាក្នុងភូមិមួយស្ថិតនៅជិតខ្លោងទ្វារវត្ត មានតម្កល់ផ្ដែរបុរាណមួយនៅល្អប្រណិត ដែលតាមសំដីអ្នកស្រុកនៅទីនោះ គឺមាននៅទីនេះតាំងពីយូរមកហើយ។ ទីតាំងមានសណ្ឋានជាទីទួលព័ទ្ធជុំវិញដាយកសិន្ធុ ហើយត្រូវលុបបាត់បន្តិចម្ដង ក្លាយជាផ្លូវទឹកអមផ្លូវចូលភូមិទៅវិញ។ ក្រៅពីផ្ដែរនៅមានបំណែកថ្មបុរាណផ្សេងៗនៅទីនោះដែរ។
វត្តប្រាសាទរាជាសំរោងជាវត្តទេសចរណ៍ប្រចាំខេត្ត។ នៅទីតាំងនេះមានប្រាសាទបុរាណបែកបាក់ មានសំណល់ ហេដ្ឋារចនាសម្ព័ន្ធជាគូទឹកជុំវិញ ថ្វីត្បិតតែគេបានលុបផ្នែកខ្លះទៅហើយ។ ហេតុដូច្នេះហើយ បានជាមានពាក្យថា «ប្រាសាទ» ជាប់ក្នុងឈ្មោះវត្តនេះ។ វត្តត្រូវបានរៀបចំយ៉ាងល្អ និងមានវិហារដ៏ធំមួយដែលមានគំនូរស្រស់ស្អាតទាក់ទងជាមួយពុទ្ធ...
ប្រាសាទប្រហែលជាកសាងក្នុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទហស៌វរ្ម័នទី៣។ ប្រាសាទបាក់បែកស្ថិតក្នុងទីវត្តប្រាសាទរង្សី ដែលជាឈ្មោះប្រាសាទនេះតែម្ដង។ ប្រាសាទសង់ពីឥដ្ឋនេះមានប្រាង្គតែមួយ មានស៊ុមទ្វារធ្វើពីថ្មភក់ ទ្វារចូលពីខាងកើត។ ទ្វារបញ្ឆោតបីមាននៅតាមទិសដទៃ ឯមេទ្វារទាំងសងខាងមានសិលាចារឹក ប្រមាណ៥០ បន្ទាត់។ ទីនេះ...
ស្ពានថ្មបុរាណស្ថិតនៅជាប់មាត់បារាយណ៍ខាងលិច ជាផ្លូវទៅកាន់ភាគខាងលិចនៃប្រទេស។ ស្ពានមានប្រវែង ៧៩ម៉ែត្រ ទទឹង៩ម៉ែត្រ រន្ធត្រដេវ ២១។
ដោយសារតែមានគម្រោងកសាងព្រះពុទ្ធបដិមារហូតដល់ទៅដល់ចំនួន ៨៤ ០០០ អង្គ នោះបានធ្វើឱ្យ វត្តពុទ្ធគីរីកម្ពុជា ក្លាយទៅជាមណីយដ្ឋានទេសចរវប្បធម៌ពេញនិយមមួយទៀតនៅទឹកដី ខេត្តតាកែវ ។ អំឡុងពិធីបុណ្យផ្សេងៗ ទីនេះបានទទួលការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋនិងពុទ្ធសាសនិក។ បច្ចុប្បន្ននេះ )២០១២) វត្តពុទ្ធគីរីកម្ពុជាកសាងបាន ព្រះពុ...
ទីវាលព្រៃលិចទឹកដែលពីមាត់ទន្លេនៃស្រុកកោះធំ បន្តមកកាន់ទីទួលនៃស្រុកព្រៃកប្បាសនេះ បានក្លាយជាតំបន់ទេសចរណ៍មួយ ទោះមិនទាន់មានអ្នកស្គាល់ច្រើនឬចុះក្នុងបញ្ជីនៅឡើយ។ នាវេលាល្ងាចត្រជាក់អ្នកស្រុកនៅតំបន់នេះបានមកលេងកម្សាន្ត ស្រូបយកខ្យលអាកាស ហើយមានលក់ដូរចំណីបន្តិចបន្តួចតាមដងផ្លូវ។ ទីនេះមានសក្ដានុពលនឹងក្លាយជាតំបន់ទេសច...
ប្រាសាទស្ថិតនៅចម្រាក់ភ្នំហប់ឬភ្នំកំណប់ដែននៅចន្លោះគូលែននិងភ្នំក្បាលស្ពាន។ នៅទីនោះមានប្រជុំទៅដោយ ពើងថ្មតូចធំ ជម្រាលទាបខ្ពស់ និងដើមឈើតូចធំ។ ក្រៅពីនេះក្រៅពីវត្តភ្នំកំណប់ក៏មានទីកន្លែងសក្ការបូជាដទៃទៀតដូចជា អន្លង់អណ្ដើក, ស្ថានក្រពើស, ស្ថានព្រះធរណី, អន្លង់ទឹកស័ក្ដិសិទ្ធិ, អន្លង់នាគ ជាដើម។ ប្រាសាទភ្នំហប់មានប...
ប្រាសាទវត្តព្រះធាតុថ្មដា ជាបុរាណដ្ឋានចាស់មួយ ដែលនៅទីនោះ រួមមានប្រាសាទព្រះធាតុមួយ និង មានស្រះធំមួយ ដែលមានទទឹង ១៨០ម និង បណ្ដោយ ៩៥០ម មានទឹកថ្លាឆ្វេង ដែលគេឲ្យឈ្មោះថា " ទន្លេស្ងួត "។ ប្រាសាទមានកំពែងពីរជាន់មានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ មានយ៉មួយ និងហោបន្ទាត់ទ្រូង បែរមុខទៅឦសានសង់លើលានមួយ។ ហោត្រៃពីរ...
វត្តសារាវ័នតេជោ សព្វថៃ្ងនេះកាលពីដំបូងឡើយគឺជាទីព្រៃលិចទឹកមួយឈ្មោះថា "បឹងរាំង" មានទួលមួយដែលមានដើមរាំងភ្នំ និងដើមរាំងទឹកដុះមីរដេរដាសទ្រប់ទ្រុល។ នៅសម័យលោកយាយពេញ គេនិយម មគធៈភាសា និងសំស្រឹ្កត ហេតុដូចេ្នះហើយទើបគេ ហៅទីទួលនោះជាភាសាបាលីថា ទួលសាលវ័ន។ ក្រោយមកនាឆ្នាំ ១៤២២ ទើបទីនេះកកើតជាវត្ត ហើយបន្ថែមនាម ឧកញ៉ាតេជ...
ភ្នំនាគសជារមណីយដ្ឋានទេសចរណ៍ដែលបង្កើតថ្មី ជាតំបន់បណ្ដុំនៃផ្ទាំងថ្មរាងចម្លែកៗ ដោយការឆ្លាក់ថ្មដានានានៅទីនេះបង្កើតជាសួនកម្សាន្ត។ បច្ចុប្បន្នភ្នំនេះ ជាតំបន់ជម្រកសត្វក្ងោក ដែលតែងតែហើរចុះមកលេងនៅពេលព្រឹកព្រលឹម និងពេលថ្ងៃរៀបលិច។ ក្រៅពីសត្វក្ងោក ក៏នៅមានសត្វឃ្មុំ និងសត្វព្រៃដទៃទៀតផងដែរ។ ទេសភាពថ្មភ្នំដ៏ត្រកាលទ...
ល្អាងស្ពានជាឈ្មោះដែលអ្នកស្រាវជ្រាវផ្ដល់ឱ្យ ដោយហៅតាមរូបរាងថ្មដែលមានសណ្ឋានដូចជាស្ពាននៅក្នុងល្អាង។ ភ្នំទាក់ទ្រាំងមានល្អាង ដែលកកើតឡើងនៅចុងស័កទី១ សម័យពែមីញៀង ដែលមានអាយុកាលប្រហែល៣០០លានឆ្នាំមុនគ្រឹស្តសករាជ។ នៅទសវត្សទី៦០ (ឆ្នាំ១៩៦៤) លោករ៉ូឡង់-ម៉ូរ៉េ (Roland Mourer) និងប្រពន្ធរបស់គាត់អ្នកស្រីសេស៊ីល (Cécile)...
ប្រាសាទនេះកសាងក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២។ ប្រាសាទមានប្រាង្គកណ្ដាលរាងកាកបាទធ្វើពីថ្មភក់ ស្ថិតនៅតាមទិសនិរតី-ឦសាន។ ប្រាង្គនេះមានទ្វារគ្រប់ទាំងបួនទិសដោយភ្ជាប់តាមយ៉មួយ។ ប្រាសាទមានហោត្រៃមួយធ្វើពីថ្មបាយក្រៀម បែរមុខទៅលិចតាមយ៉មួយនិងបង្អួចនៅសងខាង។ ប្រាសាទព័ទ្ធដោយកំពែងថ្មបាយក្រៀមមានខ្លោ...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានតួប្រាង្គនីមួយៗ មានមុខបួនចំនួន ៤៩ និងកំពូលក្លោងទ្វារចូល ៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឱ្យខេត្តក្រុងខ្មែរ ទាំង៥៤នៅសម័យកាលនោះ។ អ្នកប្រាជ្ញមួយចំនួនបានគិតថា មុខទាំង៤នោះតំណាងឱ្យព្រះពោធិសត្វលោកេស្វរៈ អ្នកខ្លះទៀតគិតថា ជារូបតំណាងព្រះប...
តំបន់កោះកេរមានចម្លាក់នៅលើផ្ទាំងថ្មធម្មជាតិជុំវិញត្រពាំងខ្នារដែលមានប្រភពមួយចំនួនមានទឹកធម្មជាតិហូរកាត់ និងមួយចំនួនលិចទឹកក្នុងរដូវវស្សា។ ត្រពាំងខ្នារស្ថិតនៅជិតប្រាសាទខ្នារមានទំហំ ២២x១៨០ម៉ែត្រ។ ត្រពាំងខ្នារឬត្រពាំងអង្គខ្នារជាត្រពាំងដែលគេជីកនិងដាប់ថ្មភក់ចេញរៀបចំជាត្រពាំង។ ចម្លាក់លើថ្មធម្មជាតិ និងបល្ល័ង្ក...
ដើមឡើយវត្តពោធិ៍វាល គឺជាវាលស្រែមួយតែប៉ុណ្ណោះ ហើយនៅកណ្ដាលវាលស្រែ មានដើមពោធិ៍ដ៏ធំមួយ និងយប់ឡើងកាលណាតែងមានពន្លឺចេញពីដើមពោធិ៍នោះ។ បន្ទាប់ពីបានឃើញពន្លឺនោះមក ពុទ្ធបរិស័ទក៏បានមូលមតិគ្នាជីកដីក្រោមដើមពោធិ៍នោះ ក៏ប្រទះឃើញពុទ្ធបដិមា ១អង្គ ហើយក៏មានជំនឿតៗគ្នា រហូតដល់បង្កើតទីអាស្រមសម្រាប់គោរពបូជា។ ដើមពោធិ៍នោះងាប់អំ...
2024 © Royal Academy of Cambodia