ប្រាសាទប្រហែលជាកសាងឡើងក្នុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១។ ប្រាសាទនេះរលំបែកបាក់អស់ជាច្រើន តែយើងអាចកំណត់ថាវាមានប្រាង្គបី បែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់ ឥតមានផ្ដែរទេ។ ប្រាសាទមានកំពែងជុំវិញធ្វើពីថ្មបាយក្រៀមទំហំ៤៥x២៥ម៉ែត្រ ដែលមានខ្លោងទ្វារចូលពីខាងកើត និងទ្វារបញ្ឆោតមួយនៅខាងលិច។ ប្រា...
នេះជាច្រកព្រំដែនអន្តរជាតិតូចដែលដើរតួសំខាន់សម្រាប់ផ្លាស់ប្ដូរទំនិញរវាងខេត្តកណ្ដាលនិងវៀតណាម។ គឺនៅច្រកនេះហើយដែលទេសចរអាចធ្វើដំណើរឆ្លងកាត់ចូលមកកម្ពុជាពីវៀតណាមតាមនាវាទេសចរណ៍ពីខេត្តមាត់ជ្រូក (ដុកឡាប់)។ នៅច្រកនេះមានកាស៊ីណូជាច្រើនផងដែរ។
ប្រាសាទគុកព្រះធាតុ ត្រូវបានសាងសង់ឡើង នៅក្បែរដងទន្លេមេគង្គ នៅលើចង្កេះភ្នំហាន់ជ័យ។ ដោយសារបូជនីយដ្ឋាន ដ៏សំខាន់នេះមាន លក្ខណៈស្រដៀង នឹងប្រាសាទអាស្រមមហាឥសី នៅស្រុកអង្គរបុរីទើបបានជាគេបញ្ចូលប្រាសាទនេះ ក្នុងសម័យកាលនគរភ្នំមានរចនាបថភ្នំដា។ ប្រាសាទសង់ឡើងដោយថ្មបាសាល់ មានរាងការ៉េជ្រុងទំហំ ៤.៥ ម. និងកម្ពស់ ៥ ម៉ែត្...
ប្រាសាទប្រហែលជាសាងសង់នៅសតវត្សរ៍ទី១១។ ប្រាសាទមានប្រាង្គរាងបួនជ្រុងស្មើសង់ពីថ្មបាយក្រៀម ដែលបាក់រលំអស់បែរមុខទៅកើត។
ទិដ្ឋភាពធម្មជាតិនៅជុំវិញទីនេះស្រស់ត្រកាលណាស់ ព្រោះមានព្រៃព្រឹក្សា តាមដងអូរនៃជ្រលងភ្នំ ហើយមិនតែប៉ុណ្ណោះនៅតំបន់នេះមានទឹកធ្លាក់ជាច្រើនកន្លែង។ ប៉ុន្តែសព្វថ្ងៃ ទីតាំងនេះស្ថិតក្នុងការគ្រប់គ្រងឯកជន ដែលមិនទាន់មានគម្រោងអភិវឌ្ឍបែបណានៅឡើយ។ ទឹកធ្លាក់រមនាទី១មានមុខកាត់ជាង ៦ ម៉ែត្រនិងទឹកធ្លាក់កម្ពស់ជិត ៦ ម៉ែត្រ។ ទ...
ប្រាសាទធ្នង់កសាងនៅចុងសតវត្សរ៍ទី១០ រចនាបថឃ្លាំងបន្ទាយស្រី ស្ថិតក្នុងវត្តក្រឡាញ់នៃស្រុកអង្គរជុំ ប៉ុន្តែបានដួលបាក់អស់មួយភាគធំ។ ប្រាសាទត្រូវបានសង់ព្រះវិហារត្រួតពីលើឃើញឃើញនៅសល់ប្រាង្គតែមួយ ប៉ុន្តែសំណល់កំពូលប្រាង្គមានដល់ទៅបី។ នៅក្នុងទីវត្តនេះក៏នៅមានសល់វត្ថុបុរាណក្រាស់ក្រែលដែរ។
ប្រាសាទនេះជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់ ដែលមានរាងជារោងវែងសង់ពីថ្មបាយក្រៀម បង្អួចមានចម្រឹងមិនសូវមានក្បាច់លំអទេ ហើយមានស្រះរាងការ៉េមានគែមស្រះ ជាថ្មបាយក្រៀម។ សាលាសំណាក់នេះសម្រាប់អ្នកធ្វើដំណើរតាមផ្លូវបុរាណអង្គរធំភិម័យ។
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។ ឈ្មោះរបស់ប្រាសាទនេះព្រៃប្រាសាទនេះគឺមានន័យដូចព្រៃដែរ ប៉ុន្តែគ្រាន់តែយកព្រៃមកដាក់...
សារមន្ទីរដ៏ប្រណីតមួយសម្រាប់តម្កល់ឯកសារនានា ពាក់ព័ន្ធនឹងដំណើរចេញតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តដើម្បីរំដោះជាតិនិងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។សារមន្ទីរកោះថ្មសាងសង់ឡើងតាមរចនាបថខ្មែរប្រកបដោយក្បូរក្បាច់គួរឱ្យទាក់ទាញ។ ភូមិកោះថ្មជាអតីតទីបញ្ជាការដ្ឋានវរសេនាធំត...
ក្នុងនាមជាវត្តល្បីនិងជាវត្តទេសចរណ៍នៅខេត្តស្ទឹងត្រែង វត្តនេះមានសាលាឆាន់ដ៏ចំណាស់នេះ ដែលត្រូវបានកែជា ឧបដ្ឋានសាលា នៅឆ្នាំ១៩៩៧។ សាលានេះមានគំនូរបុរាណយ៉ាងប្រណីតគូសវាសសព្វជញ្ជាំងដ៏ក្រាស់ដែលតម្រៀបពីឥដ្ឋនេះ ថ្វីត្បិតតែមានការជួសជុលខ្លះ ប៉ុន្តែនៅរក្សារូបរាងដើមដដែល។ ព្រះវិហារក៍មានលំអដោយរូបគំនូរមានលក្ខណៈប្លែក តែគ...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទប្រាង្គទោលនេះមានតួប្រាង្គរាងបួនជ្រុងស្មើ ធ្វើអំពីថ្មភក់បែរ មុខទៅទិសឥសាន្ត និងលំអដោយទ្វារបញ្ឆោតអំពីថ្មភក់តាមជ្រុងផ្សេងទៀត។ ប្រាសាទនេះមានកំពែង ការពារមួយជាន់ធ្វើអំពីឈើដែលរលំបែកបាក់បាក់អស់ ហើយកាត់ផ្តាច់ដោយខ្លោងទ្វារមួយមានរាងកាកបាទ ធ្វើអំ...
ប្រាសាទគុកល្បើកស្វាយ ជាប្រាសាទបុរាណដែលកសាងឡើងក្នុងរវាងសតវត្សរ៍ ទី១២។ ប្រាសាទមានកំពែងពីរជាន់ ដែលកំពែងក្រៅបន្សល់ដានបន្តិចបន្តួចប្រវែងប្រមាណ ៧០ម៉ែត្រ ចំណែកកំពែងក្នុងនៅរឹងមាំ មានប្រវែងប្រមាណ ២៥x៣៥ ម៉ែត្រ។ សំណង់នេះនៅសេសសល់គោបុរៈនៅល្អកប់ក្នុងដីប្រមាណជាងមួយម៉ែត្រ។ ចំណែកតួប្រាសាទមានការរលំបាក់បែក នៅសល់មេទ្វា...
វត្តពោរពេញដោយសំណង់សម័យអាណានិគមបារាំង ដែលមានអាយុកាលលើសមួយសតវត្ស ហើយរក្សាបាននូវទម្រង់ដើម ប្រកបដោយរចនាបថស្រស់ស្អាត ទាំងព្រះវិហារ ទាំងកុដិ។ វត្តស្ថិតនៅមិនឆ្ងាយពីរាជធានីហើយផ្លូវធ្វើដំណើរក៏ងាយស្រួល។
ពាមក្រសោបក្នុងខេត្តកោះកុង គឺជាទីតាំងទស្សនាព្រៃកោងកាងដ៏ធំមួយក្នុងខេត្ត ដែលមិនអាចរំលងបាន។ នៅដើមរដូវប្រាំង ភ្ញៀវទេសចរអាចជិះទូកទស្សនាតាមមាត់សមុទ្រ ជាពិសេសមានផ្ទះស្នាក់នៅក្នុងព្រៃកោងកាងថែមទៀតផង។ ការជិះទូកតាមដងព្រែកចេញទៅសមុទ្រក្រៅនៅចន្លោះខែ១២ទៅខែ០១នោះ គឺអាចមានផ្សោត ដែលភ្ញៀវអាចមើលឃើញបាន។ ដំណើរបន្តពីបឹងកាយ៉...
ព្រះវិហារកាតូលិកចាស់ ត្រូវបានសាងសង់ឡើងដោយជនជាតិបារាំងនៅដើមឆ្នាំ ១៩២០ ដែលជាផ្នែកមួយនៃការសាងសង់បុរីលំហែលើភ្នំបូកគោ។ ព្រះវិហារនេះនៅរក្សាបានទ្រង់ទ្រាយដើម និងមានសភាពរឹងមាំ។ នៅខាងក្រោយព្រះវិហារ មានទួលមួយដែលជាកន្លែងគយគន់ថ្ងៃលិចដ៏លន្លង់លន្លោចនិងស្រស់ស្អាតជាងគេនៅលើភ្នំបូកគោ។ ពេលបច្ចុប្បន្នទីនេះត្រូវបានប្រគល់...
2024 © Royal Academy of Cambodia