នៅលើកូនភ្នំមួយប៉ែកអគ្នេយ៍នៃភ្នំអដ្ឋរស ដែលអាចទៅដល់ ដោយចូលតាមវត្តធម្មកេរ្តិ៍ មានព្រះចេតិយរបស់ព្រះចន្ទរាជា ដែលជាក្សត្រមួយអង្គដែលមានស្នាព្រះហស្ថដោយការកសាងក្រុងលង្វែក ហើយបន្តការងារចម្លាក់នៅជ្រុងខាងត្បូងនៃប្រាសាទអង្គរវត្តដែលឆ្លាក់មិនទាន់រួច។ នៅជិតនោះមានដុំថ្មដែលជាចម្លាក់ព្រះបាទ និងវិហារមួយដែលធ្លាក់រងការទម...
សហស្រ(១០០០) + លិង្គ ជាពាក្យក្នុងភាសាសំស្ក្រិតដែលប្រែជាខ្មែរថា លិង្គ១០០០។ ក្នុងព្រហ្មញ្ញសាសនា លិង្គជារូបតំណាងឱ្យព្រះឥសូរ។ ខ្មែរបុរាណហៅសហស្រលិង្គ គឺសំដៅទៅលើចម្លាក់លិង្គដែលមានរាប់ពាន់នៅតាមបាតស្ទឹង។ សិលាចារឹកនៅ ក្បាលស្ពានជាភាសាខ្មែរ បុរាណក្ដី និងជាសំស្ក្រឹតក្ដី បានហៅចម្លាក់លិង្គព្រះឥសូរដ៏ច្រើននោះថា «សហស...
នៅលើកូនភ្នំអន្លង់ស្វាយ កម្ពស់ប្រមាណ ៧០ម៉ែត្រ មានប្រាសាទបុរាណមួយដែលបែកបាក់បន្សល់តែជញ្ជាំងកម្ពស់ប្រមាណ៣ម៉ែត្រ។ ប្រាសាទកប់ក្នុងដីនិងគំនរអិដ្ឋ និងមានគ្រឿងលំអខ្លះៗធ្វើពីថ្មភក់។ នៅទីនេះគេបានកសាងជាវត្តដែលមានឈ្មោះថាវត្តប្រាសាទតេជៈ។ ប្រាសាទបុរាណនេះតាមកំណត់ត្រារបស់ស៊ីសាក ទីនេះមានគ្រឹះថ្មបាយក្រៀមនិងអិដ្ឋ ដែលជា...
វិមានឯករាជ្យត្រូវបានកសាងនៅឆ្នាំ១៩៥៨ ក្នុងរាជ្យ ព្រះបាទនរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ជានិមិត្តរូបបញ្ជាក់ថាកម្ពុជាបានទទួលឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ចេញពីការគ្រប់គ្រងរបស់បរទេស និងជាស្តូបគោរពវិញ្ញាណក្ខ័ន្ធ ក្រោយពេលសង្រ្គាមបានបញ្ចប់នៅកម្ពុជា។ វិមានឯករាជ្យមានកំពស់ ២០ម៉ែត្រ មាន ៥ជាន់ លំអដោយក្បាលពស់នាគរាជចំ...
ប្រាសាទស្ថិតក្នុងរចនាបថបន្ទាយស្រីនិងឃ្លាំង នៃរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័ន និងព្រះបាទជ័យវរ្ម័ន ទី៥។ ប្រាសាទសង់ក្នុងអំឡុងចុងសតវត្សរ៍ទី១០ និងដើមសតវត្សរ៍ទី១១ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ប្រាសាទធ្វើពីឥដ្ឋមានប្រាង្គបី រត់ជួរជើងត្បូង ហើយមានហោត្រៃពីរ បែរមុខទៅប្រាង្គកណ្ដាល។ ប្រាសាទហ៊ុំព័ទ្ធដោយគូទឹកមានផ្លូវចូ...
សំណង់ប្រាសាទដ៏ធំមួយនេះបង្ហាញពីទ្រង់ទ្រាយប្រាសាទមានប្រាង្គបី ដែលសព្វថ្ងៃត្រូវបាក់បែកស្ទើរតែទាំងស្រុង។ ប្រាសាទនេះមានចំណារអក្សរចារឹកជាច្រើនផ្ទាំងដែលសាលាបារាំងចុងបូព៌ាប្រទេសបានជំរឿនលេខ K.220, 221, 222។ យោងតាមសិលាចារឹកប្រាសាទនេះសាងឡើងក្នុងអំឡុងស.វ.ទី១១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា ខាងសិវនិកាយ ហើយមានឈ្មោះដើម ថ...
ភ្នំឬវត្តជីតាពេជ្រជារមណីយដ្ឋាន ទេសចរណ៍ធម្មជាតិដែលមានភ្នំមួយដែលសំបូរទៅដោយម្លប់ ព្រៃឈើដ៏ត្រជាក់ ហើយនៅលើកំពូលភ្នំមានរូបសំណាកព្រះពុទ្ធរូបដ៏ធំ កម្ពស់១៣.៥០ម៉ែត្រ ធ្វើអំពីថ្មភក់មួយឈរ បែរមុខទៅទិសខាងកើត។ ដើម្បីឡើងទៅកាន់ទីនោះ ភ្ញៀវត្រូវឆ្លងកាត់កាំ ជណ្ដើរប្រមាណជាង ២០០ កាំ ដើម្បីទៅទស្សនាសោភ័ណភាពស្រស់បំព្រង លើកំ...
ប្រាសាទប្រហែលកសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១១ឬមុននេះបន្តិច។ ប្រាសាទថ្មសំលៀង ជាប្រាសាទមួយ ដែលមិនទាន់មាននៅក្នុងបញ្ជីរបស់ CISARK ទេ ហើយក៏ជាប្រាសាទមួយដែលមិនសូវមានអ្នកស្គាល់ ឬចង់ទៅទស្សនាកម្សាន្តឡើយ។ អ្នកស្រុកនៅតំបន់នេះជឿថាប្រាសាទមានបារមីខ្ពស់ តែងរំខានដល់អ្នកដែលមានបំណងមកយាយីទីនេះ។ ប...
រមណីយដ្ឋានទឹកជ្រោះព្រះនិមិត្តនេះកំពុងមានប្រជាប្រិយភាពល្បីល្បាញយ៉ាងខ្លាំង ដោយមានភ្ញៀវទេសចរជាច្រើនតែងតែនាំគ្នាទៅទស្សនាកម្សាន្តនិងគយគន់មើលផ្ទាំងទស្សនីយភាពទឹកជ្រោះព្រះនិមិត្តមិនដែលខានឡើយ។ ទឹកជ្រោះព្រះនិមិត្តស្ថិតនៅតាមដងទន្លេមេគង្គភាគខាងជើងនៃប្រទេសកម្ពុជា ជាប់ព្រំដែនជាមួយប្រទេសឡាវ។ ទឹកជ្រោះព្រះនិមិត្តឬទឹ...
រមណីយដ្ឋានចេតិយឃុនឆាងជាកន្លែងទាក់ទាញភ្ញៀវទេសចរទៅទស្សនាញឹកញាប់ជាងគេក្នុងខេត្តកោះកុង ព្រោះស្ថិតនៅជិតទីរួមខេត្ត។ ឃុនឆាងឃុនផែន ជាប្រវត្តិនៃស្នេហាត្រីកោណរវាងឃុនឆាង ឃុនផែន និងនាងភឹម ដោយឃុនឆាងមានរូបរាងមិនស្អាតទេ គឺគាត់ក្បាលទំពែក ប៉ុន្តែជាកូនអ្នកមានបានទៅដណ្ដឹងយកនាងភឹមធ្វើ ជាប្រពន្ធ។ ប៉ុន្តែនាងភឹម ដែលមានសង្ស...
ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១០ ឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ នៅទីនេះគេបានរកឃើញមាសសន្លឹក ៥សន្លឹក តម្រៀបជារាងកាកបាទ ដោយមានវត្ថុ១នៅកណ្ដាល និងវត្ថុបួនទៀតនៅអមសងខាងលើក្រោម ដែលសន្លឹកមាសកណ្ដាលមានឆ្លាក់ជារូបគោនន្ទិ ដែលជាជំនិះនៃព្រះឥសូរ។ សំណល់ប្រាសាទថ្មបាយក្អែក គឺបាក់បែកស្ទើរតែអស់ទៅហើយ គឺនៅសល់តែ...
ប្រាសាទជ្រុងត្រូវបានកសាងនៅចុងសតវត្សរ៍ទី ១២ ដោយព្រះបាទជ័យវរ្ម័នទី ៧ មានក្បាច់រចនាផ្កាភ្ញីរស់រវើក អមដោយចម្លាក់អាទិទេពជាច្រើននៅគ្រប់ផ្នែកនៃប្រាសាទ។ ប្រាសាទជ្រុងជាប្រាសាទតូចមួយ ដែលស្ថិតនៅគ្រប់ជ្រុងលើបរិវេណកំពែងប្រាសាទអង្គរធំហើយមានរូបរាងដូចគ្នាទាំងបួន។ ប្រាសាទជ្រុងដែលអាចដើរទៅដល់ជិតជាងគេគឺនៅជ្រុងឦសាន(ខាងក...
ប្រាសាទប្រហែលជាសង់នៅចុងសតវត្សរ៍ទី៩ដើមសតវត្សរ៍ទី១០។ ប្រាសាទនេះមានប្រាង្គទោលរាងបួនជ្រុងស្មើធ្វើពីថ្មភក់មានយ៉នៅជ្រុងបីផ្សេងទៀត។ នៅចំកណ្ដាលប្រាង្គ មានធ្លាធ្វើពីថ្មបាយក្រៀមនិងសសរធ្វើពីថ្មភក់។ ហោត្រៃបែកបាក់មួយធ្វើពីឥដ្ឋបែរមុខទៅលិច អមដោយកំពែងថ្មបាយក្រៀម មានច្រកទ្វារមួយស្ថិតនៅជ្រុងអាគ្នេយ៍។ ប្រាសាទមានគូទឹកម...
ប្រាសាទសល់តែខ្លោងទ្វារ ផ្ដែរ និងជើងទម្រ ធ្វើពីថ្មភក់ ដែលទីនេះធ្លាប់ជាប្រាសាទឥដ្ឋមានប៉មចំនួន៣ មានច្រកចូលពីខាងកើត ហ៊ុំព័ទ្ធដោយគូទឹកនិងមានស្រះមួយស្ថិតនៅខាងកើតប្រាសាទ។ ប្រាសាទនេះសង់ឡើងក្នុងកំឡុងស.វ.ទី១១ ក្នុងរាជព្រះបាទស្រីសូរ្យវរ្ម័នទី១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ យោងតាមសិលាចារឹកប្រាសាទព្រះនេត្រព្រះK215 តំ...
នៅតំបន់ជីផាតនេះភ្ញៀវទេសចរណ៍ភាគច្រើនជាជនបរទេស ដែលគេចូលចិត្តដើរកម្សាន្តក្នុងព្រៃធម្មជាតិ មើលសត្វព្រៃ ទឹកជ្រោះ ជ្រលងភ្នំ រុក្ខជាតិប្លែកៗ និងកម្រមាននៅតំបន់ផ្សេងៗ ដូចជាដើមក្រវាញ ដើមទេពទារូ ដើមឈើប្រណីតធំ ជាពិសេសជំរំស្នាក់នៅរបស់សត្វដំរី ដែលគេរកឃើញថា មានជាង ៤០០ក្បាលកំពុងរស់នៅទីនោះ។ ទីនេះជាតំបន់អេកូទេសចរណ៍ប្...
2024 © Royal Academy of Cambodia