ទីតាំងមួយមាននាមថា ភ្នំអណ្ឌូងស្នេហ៍ ដែលស្ថិតនៅតាមផ្លូវទៅច្រកដាក់ដាំ ជាតំបន់មានចម្ការស្រល់ និងភ្នំមួយដែលមានទេសភាពស្អាតគ្រប់រដូវកាលមិនថាប្រាំងឬវស្សា។ វាជាកន្លែងមួយអាចឱ្យអ្នកផ្តិតបានទេសភាពយ៉ាងស្រស់ត្រកាលជាមួយនឹងព្រៃ ភ្នំ វាលស្មៅ ដាច់កន្ទុយភ្នែក និងផ្លូវកាច់កុងបត់បែនយ៉ាងវែងអន្លាយដែលអ្នកអាចថតជាប់ពីកំពូលភ្...
រមណីយដ្ឋានថ្មីនេះ មានឈ្មោះពេញថា «ចម្ការសាវម៉ាវ ភូមិកូឡា» ទើបនឹងបង្កើតឡើងដោយម្ចាស់ចម្ការ សាវម៉ាវ នៅបរយ៉ាខាជិតរមណីយដ្ឋានចម្ការខ្នុរ ក៏មានការទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែរ។ នៅក្នុងរមណីយដ្ឋាននេះមានដាំដើមសាវម៉ាវជាច្រើនដើម បង្កើតឱ្យទៅជាម្លប់ដ៏ត្រជាក់ហើយនៅជាប់នឹងមាត់ស្ទឹង ដែលជាមូលហេត...
វាលស្រែ ១០០ ជាបណ្ដុំដុំថ្មធម្មជាតិតូចធំ និងរុក្ខជាតិនានា ដែលមិនមានដុះនៅតំបន់ទំនាបនោះទេ។ ទីនោះគឺជាវាលដុំថ្មជាច្រើន ដែលមើលទៅហាក់ដូចជាវាលស្រែរាប់រយដែលបានបែងចែកដោយភ្លឺស្រែជាច្រើន។ ជាកន្លែងដែលមិនគួររំលងសម្រាប់ការថតរូបអនុស្សាវរីយ៍ឡើយ។
ប្រាសាទកសាងក្នុងសតវត្សរ៍ទី៩ បាក់រលំអស់នៅសល់តែគ្រឹះថ្មបាយក្រៀម។ ប្រាសាទមានប្រាង្គទោលសង់ពីឥដ្ឋលំអដោយថ្មភក់ មានរចនាបថ គូលែន។ គេអាចឃើញសំណល់បុរាណវត្ថុផ្សេងៗនៅក្បែរនោះ។
ផ្សារក្តាមនៅកែបគឺជាទីកន្លែងលក់ម្ហូបសមុទ្រស្រស់ៗ ជាទីឆ្ងាញ់ពិសាក្រៃលែង។ នៅទីនេះគេអាចរក ទិញមិនត្រឹមតែក្ដាមប៉ុណ្ណោះទេ គឺមានលក់បង្គា មឹក និងសត្វសមុទ្រផ្សេងៗទៀតដែលរស់រវើក ផងដែរ។ នៅទីនេះយើងអាចទិញរួចហើយ ជួលគេស្ងោរដោយតម្លៃសមរម្យ ដូចនេះយើងនឹងមានម្ហូប ដ៏ឆ្ងាញ់ពិសា ស្រស់ៗ ថ្មីៗ។ ក្រៅពីនេះក៏មានលក់នូវម្ហូបសមុទ្រ...
ទឹកធ្លាក់ស្ថិតនៅក្នុងព្រៃជ្រៅមួយនេះ មិនអាចទៅដល់បានដោយគ្មានអ្នកនាំផ្លូវនោះទេ ព្រោះសូម្បីប្រជាជនក្នុងតំបន់ក៏មានមិនច្រើនអ្នកទេដែលបានស្គាល់នោះ។ ទឹកធ្លាក់ឆាយរកាជាទីស្ងប់ស្ងាត់ នៅកណ្ដាលព្រៃ មានកម្ពស់ប្រមាណជាង ២០ម៉ែត្រ មានពីរដំណាក់។ ជាន់ខាងលើមានកម្ពស់ប្រមាណជា ៤ម៉ែត្រ មានទឹកធ្លាក់តិចៗ នារដូវប្រាំង ហូរចាក់តា...
ភ្នំហែផ្កានិងភ្នំបាយឃ្លះជាប្រភេទរមណីយដ្ឋានធម្មជាតិមួយ ដែលទេសចរអាចទៅសម្រាកលំហែនិងទស្សនាព្រៃភ្នំ។ ដូចរមណីយដ្ឋានភ្នំនៅតំបន់ជិតៗនេះដែរ គេអាចមើលឃើញរុក្ខជាតិតូចធំនៅអមផ្លូវ និងអាចឡើងទៅលើកំពូលភ្នំតាមជណ្ដើរប្រមាណ ៣០០ កាំដើម្បីទស្សនាទិដ្ឋភាពបឹងទន្លេសាប ភ្នំនាងកង្រី និងភ្នំនានានៅជុំវិញនេះ។
សារមន្ទីរកសាងឡើងក្នុងឆ្នាំ២០០៤ ដោយមានការជួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។ សារមន្ទីរនេះស្ថិតនៅក្នុងទីក្រុងហើយសង់តាមលក្ខណៈរចនាបថខ្មែរ។ ថវិកាសម្រាប់កសាងសារមន្ទីរនេះ គឺបានមកពីកម្រៃនៃការខ្ចីវត្ថុបុរាណសម្រាប់ការតាំងពិព័រណ៌នៅក្រៅប្រទេស។ មានវត្ថុបុរាណជាច្រើនដូចជា រូបចម្លាក់ថ្ម រូបចម្លាក់ឈើ គ្រឿងលម្អប...
សង់ឡើងនៅដើមសតវត្សរ៍ទី១១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ស្ថិតនៅលើភ្នំកំបុតប្រាសាទមួយនេះមិនមានផ្លូវឡើងស្រួលទេ។ ប្រាសាទឥដ្ឋមានប្រាង្គទោល មានទំហំប្រហែល៥ម៉ែត្របួនជ្រុងនិងមានស៊ុមទ្វារថ្មភក់។ ប្រាសាទនេះបាក់បែកដំបូលអស់ មានទ្វារពិតនៅខាងកើតនិងទ្វារបញ្ឆោតបីផ្សេងទៀត។
ប្រាសាទត្រូវបានកសាងដោយព្រះបាទឧទ័យទិត្យវរ្ម័នទី២នៅ ពាក់កណ្ដាលសតវត្សរ៍ទី១១។ ប្រាសាទនេះកសាងឡើងលើដីទួលមួយកន្លែង ចំកណ្ដាលបារាយណ៍ខាងលិច ឧទ្ទិសដល់ព្រះវិស្ណុ។ ប្រាសាទនេះមានកំពែងព័ទ្ធជុំវិញដែលមានគោបុរៈបី។ ប្រាង្គភាគច្រើននៃប្រាសាទនេះបានដួលរលំ ប៉ុន្តែត្រូវបានជួសជុលឡើងវិញ។ តាមរយៈការធ្វើកំណាយនៅឆ្នាំ១៩៣៩ គេបានរកឃ...
ធៀបនឹងប្រាសាទដងទង់ដែលនៅជិតគ្នាប្រាសាទនេះមានប្រាង្គច្រើនជាង តែត្រូវបាក់រលំអស់ខ្លាំងជាងប្រាសាទដងទង់ទៅទៀត។
ថ្វីបើប្រព័ន្ធសារព័ត៌មានមួយចំនួនអះអាងថាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល ដែលក្រសួងបរិស្ថានបានលាតត្រដាងពីប្រាសាទបុរាណនេះលាក់ខ្លួនកណ្ដាលព្រៃឡង់ ប៉ុន្តែតាមការពិតប្រាសាទត្រពាំងប្រើសបានចុះក្នុងបញ្ជីបេតិកភណ្ឌកម្ពុជាតាំងពីយូរមកហើយ ដែលមានលេខរមណីដ្ឋាន ១៩៦ និងលេខ IK 159។ ការហៅឈ្មោះប្រាសាទថា “ត្រពាំងប្រើស” ដូច្នេះ គឺគេ...
កៅអីថ្នក់រត់តាមខ្សែរ៉តនាំអ្នកជិះសំដៅចូលទឹកយ៉ាងលឿនស្លេវ ទាក់ទាញក្រសែភ្នែកដ៏ភ្ញាក់ផ្អើលពីអ្នកអង្គុយនៅតូបជាច្រើនដែលសង់ប្របទឹកស្ទឹងច្រាលនៃរមណីយដ្ឋានដូនម៉ៅពេជ្រនិល។ អាហារថ្ងៃត្រង់ដែលបានស្នើក្នុងបញ្ជីម្ហូបជាប្រភេទអាហារក្នុងស្រុកដែលឆ្លងកាត់ទីនេះ។ ភ្ញៀវអាចជិះទូកទា ទូកត្នោត គយគន់ទេសភាពតាមដងស្ទឹង ជិះកន្រ្តករ៉...
សួនទឹកហ្គ្រេនភ្នំពេញ ជាសួនទឹកកម្សាន្តដ៏ធំមួយនៅរាជធានីភ្នំពេញ ដែលបានសាងសង់ លើផ្ទៃដី ៨ពាន់ ម៉ែត្រការ៉េ បើកឲ្យដំណើរការនៅប៉ែកខាងជើងរាជធានីភ្នំពេញ។ ទីនេះ ជាទីកន្លែងកម្សាន្តដ៏អស្ចារ្យមួយដែរ បើប្រៀបទៅនឹងសួនកម្សាន្តនៅប្រទេសថៃ និងវៀតណាម ក្នុងនោះរួមមាន កន្លែងកម្សាន្ត អាងទឹកវិល កន្លែងសម្រាប់កូនក្មេង កន្លែងរម្អ...
ឆ្នេរកម្សាន្តដែលកើតមានមុនគេក្នុងតំបន់នេះ អាចជំនួសឱ្យឆ្នេរដែលមានមនុស្សកុះករច្រើននៃតំបន់ឆ្នេរនៅក្រុងព្រះសីហនុ។ ខ្សាច់ល្អិតៗក្រោមបាតជើងអ្នកទេសចរដែលចុះងូតទឹក តូបអាហារជាច្រើននៅតាមបណ្ដោយឆ្នេរ ជំនោរសមុទ្រដ៏បរិសុទ្ធ ទាំងអស់នេះសុទ្ធតែជាអ្វីដែលឆ្នេររាមអាចផ្ដល់ជូន។ ភ្ញៀវទេសចរអាចសម្រាកលំហែតាមតូប ឬមុជទឹកលេងតាមចំ...
2024 © Royal Academy of Cambodia