ប្រាសាទនេះជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់ ដែលមានរាងជារោងវែងសង់ពីថ្មបាយក្រៀម បង្អួចមានចម្រឹងមិនសូវមានក្បាច់លំអទេ ហើយមានស្រះរាងការ៉េមានគែមស្រះ ជាថ្មបាយក្រៀម។ សាលាសំណាក់នេះសម្រាប់អ្នកធ្វើដំណើរតាមផ្លូវបុរាណអង្គរធំភិម័យ។
នៅលើភ្នំគូលែនមានពើងច្រើនកន្លែង ប៉ុន្តែពើងដែលល្បីជាងគេ គឺពើងគំនូរនិងពើងត្បាល់។ ពើងត្បាល់ មាននៅសល់ជើងទម្រទេវរូប ចម្លាក់ព្រះគណេស ចម្លាក់ផ្កាយនព្វគ្រោះ និងគន្លុកថ្មដែលត្រូវដាប់ជារាងកូនល្ងាង ដែលអ្នកស្រុកហៅថាត្បាល់។ ក្រៅពីនេះក៏មានពើងដទៃនៅជិតៗនេះចំនួន៣ទៀត ដែលមានចម្លាក់រូបទេពនៃព្រហ្មញ្ញសាសនាជាច្រើន។
ទំនប់ពហុបំណងសេកសក ក្រៅពីការផ្តល់ទឹកសម្រាប់ស្រោចស្រពស្រែវស្សា ស្រែប្រាំងជិត១០ម៉ឺនហិកតា ផ្តល់ថាមពលអគ្គិសនីជាង ១៣ មេហ្គាវ៉ាត់ ផ្តល់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ទំនប់នេះបានក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុតមួយ ជាពិសេសក្នុងថ្ងៃសម្រាក។
ប្រាសាទព្រះធាតុទឹកឆា មានទំហំ ៨ x ៨ម. កម្ពស់ប្រមាណ ១១.៥ ម. ចំណែកទំហំខាងក្នុង ៤.៥ x ៤ម.។ ឈ្មោះដើមនៃប្រាសាទគឺ ស្រីជលង្កេស្វរៈ សង់ពីឥដ្ឋ មានសសរពេជ្រនិងផ្ដែរជាថ្មភក់។ ប្រាសាទសង់ឡើងមុនសម័យអង្គរនេះ មានកំពែងពីរជាន់ ហើយត្រូវបានជួសជុលជាច្រើនលើក។ តាមសិលាចារឹក K88 ប្រាសាទនេះមានឈ្មោះដើម ស្រីជលង្គេស្វរៈ កសាងឡើងក្...
ប្រាសាទក្បាលជ្រូក ឬប្រាង្គ N២០ មានប្រាង្គចំនួនបីសង់នៅក្បែរៗគ្នា ប៉ុន្តែសព្វថ្ងៃនៅសល់តែប្រាង្គមួយប៉ុណ្ណោះ ហៅថា ប្រាសាទក្បាលជ្រូក ដោយសារគេឃើញមានទបង្ហូរទឹក មួយចេញពីប្រាសាទនៅទិសខាងជើង មានលម្អ ដោយចម្លាក់រូបក្បាលមករឬរាហូ ដែលអ្នកមិនស្គាល់ក៏ហៅរូបនោះថា “ក្បាលជ្រូក” យ៉ាងដូច្នេះទៅ។ ប្រាសាទនេះមានរាងបួនជ្រុងទ្រវ...
បន្តពីទឹកជ្រោះតាដាសច្ចំនៅចង្កេះភ្នំ លោកអ្នកអាចបន្តដំណើរតាមផ្លូវបេតុងឡើងទួលទៅកាន់ទឹកជ្រោះ ដែលមិនអាចជិះរថយន្តទៅដល់បាន។ ទឹកជ្រោះនេះមានលក្ខណៈសិប្បនិម្មិតដូចទឹកជ្រោះនៅខាងក្រោមដែរ គឺជាការបង្វែរផ្លូវទឹកនៃជ្រោះ។
សត្វស្លាបគ្រប់ប្រភេទយ៉ាងច្រើនកកកុញ បាននាំគ្នាហើរមកទុំនិងរកចំណី នៅក្នុងបឹងព្រះពន្លៃ ដែលធ្វើឱ្យទីនោះក្លាយទៅជារមណីយដ្ឋានទេសចណ៍ ដ៏ពេញនិយមថ្មីមួយទៀត ក្នុងទឹកដីខេត្តពោធិ៍សាត់។ ភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ បាននាំគ្នាទៅទស្សនាសត្វ ដែលហើរទាំងហ្វូងៗ នៅបរិវេណបឹងនេះ ដែលពេលខ្លះសត្វស្លាបទាំងនោះ បានហើរមកទុំនៅលើចម្កា...
ទីនេះជាគ្រឹះប្រាសាទចាស់ដែលរលំបាក់បែក ហើយត្រូវបានកសាងព្រះវិហារពីលើ។ នៅក្នុងទីវត្តមានសំណល់ចាស់នៃប្រាសាទបុរាណនេះជាច្រើន ដូចជាផ្ដែរ បល្ល័ង្ក ចម្លាក់ធ្វើពីថ្មភក់ពណ៌ផ្កាឈូក។
ប្រាសាទប្រហែលជាកសាងឡើងក្នុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១។ ប្រាសាទនេះរលំបែកបាក់អស់ជាច្រើន តែយើងអាចកំណត់ថាវាមានប្រាង្គបី បែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់ ឥតមានផ្ដែរទេ។ ប្រាសាទមានកំពែងជុំវិញធ្វើពីថ្មបាយក្រៀមទំហំ៤៥x២៥ម៉ែត្រ ដែលមានខ្លោងទ្វារចូលពីខាងកើត និងទ្វារបញ្ឆោតមួយនៅខាងលិច។ ប្រា...
ខេត្តដ៏ចំណាស់នៅភាគពាយ័ព្យនៃប្រទេស មានដីដ៏មានជីរជាតិ ធ្លាប់មានឈ្មោះជា ជង្រុកស្រូវ របស់កម្ពុជា។ ខេត្តបាត់ដំបងធ្លាប់មានប្រវត្តិត្រូវបានសៀមគ្រប់គ្រងអស់រយៈពេលយ៉ាងយូរមួយនេះដែលឈ្មោះនេះទើបចារឹកឡើងក្រោយសម័យអង្គរ ដែលគេបានផ្សារភ្ជាប់ទៅនឹងរឿង តំណាលពីការបាត់ដំបងរបស់ តាដំបងក្រញូង ដែលធ្លាប់ឡើងសោយរាជ្យដោយអំណាចនៃដំប...
វត្តនេះត្រូវបានកសាងឡើងដោយព្រះមហាក្សត្រមួយអង្គ គឺព្រះបាទស៊ីសុវត្ថិ នឹងបានប្រសិទ្ធិនាមថា វត្តហ្លួងស៊ីសុវត្ថិរតនារាម។ វត្តនេះស្ថិតនៅលើត្រើយស្ទឹងមង្គលបុរីខាងកើតគឺម្ខាងទៀតធៀបនឹងវត្តឫស្សីក្រោក។ វត្តនេះក៏ត្រូវបានចាត់ចូលជាវត្តទេសចរណ៍ប្រចាំខេត្តផងដែរ។ វត្តមានកសាងព្រះវិហារបែបបុរាណមានហប់ ដែលជារោងបិទជិតលយទៅខាងម...
វត្តព្រះព្រហ្មរ័ត្នជាកន្លែងទេសចរណ៍គួរឲ្យទាក់ទាញ ដោយភាពស្រស់ស្អាត។ សំណង់សួនច្បារ និងបរិស្ថានស្រស់ស្អាត គួរផ្សំនឹងរូបសំណាកជាច្រើន បានធ្វើឲ្យវត្តមានអាយុកាលជាង៥០០ឆ្នាំនេះ ទាក់ទាញទេសចរបានច្រើន ជាពិសេសគំនូរពុទ្ធប្រវត្តិនៅរោងទង ព្រះពុទ្ធបដិមានៅក្នុងវត្ត រចនាបថ និងការរៀបចំគួរឲ្យចាប់អារម្មណ៍ ស័ក្តិសមជាទីសក្ក...
ជាទីកន្លែងសក្ការៈប្រកបដោយជំនឿមុតមាំរបស់អ្នកស្រុកជិតឆ្ងាយ។ វត្តនេះល្បីល្បាញដោយភាពសក្ដិសិទ្ធនៃបារមីព្រះពុទ្ធរូប ដែលអ្នកបន់ស្រន់តែងសមប្រកបក្រោយពីបានមកបួងសួងនៅទីនេះ។ ក្នុងបរិវេណវត្តមានស្រះដ៏ធំ ព្រះវិហារ និងកុដិចាស់ពីសម័យមុនផងដែរ។ វត្តត្រូវបានចាត់បញ្ចូលជាវត្តទេសចរណ៍ក្នុងខេត្ត។
វត្តព្រះអង្គធំនៅលើភ្នំគូលែន ដែលជាទីសក្ការៈរបស់មហាជនទូទៅ ដែលប្រជុំទៅដោយអ្នកគោរពបូជានិងអ្នកទេសចរណ៍កុះករ។ វត្តមានជណ្ដើរឡើងទៅកាន់ព្រះបដិមាព្រះពុទ្ធ ដែលមនុស្សភាគច្រើនយល់ថា ជារូបសំណាកព្រះសម្មាសម្ពុទ្ធចូលនិព្វាន។ ប៉ុន្តែរូបនេះព្រះអង្គនៅបើកព្រះនេត្រនៅឡើយ តែព្រះនេត្រពិតត្រូវចោរលួចយកទៅបាត់ ហើយសព្វថ្ងៃនេះគេជំន...
វត្តដំរីសឬវត្តស្វេតឆត្រ័កុញ្ជរ គឺជាអារាមមួយដែលមានវ័យចំណាស់ហើយត្រូវបានចាត់ជាវត្តទេសចរណ៍គំរូក្នុងខេត្ត។ តាមឈ្មោះជាភាសាបាលី មានន័យថា ដំរីមានឆ័ត្រស ដែលតាមឯកសាររបស់លោក តូច ឈួង វត្តនេះត្រូវបានកសាងឡើងដោយលោកស្រី អ៊ឹង ដែលជាលោកជំទាវធំទី២របស់លោក កថាថន ឈុំ។ ដោយសារកើតទុក្ខនឹងប្តីមានប្រពន្ធច្រើនលោកស្រីអ៊ឹងមានជំងី...
2024 © Royal Academy of Cambodia