មួយរយៈចុងក្រោយនេះ ទំនប់ទឹក ២០ ឧសភា បានក្លាយជាកន្លែង ទេសចរណ៍មកលេងកម្សាន្ត នៅរៀងរាល់ថ្ងៃចុងសប្តាហ៍។ ទំនប់ទឹក ២០ ឧសភា នេះ បានកសាងឡើងនៅ ក្នុងរបប ប៉ុល ពត អំឡុងឆ្នាំ១៩៧៧-១៩៧៨ ដោយមានសំណង់ទ្វារទឹកធំៗ ៣ កន្លែង និងសំណង់ទ្វារទឹកតូចៗចំនួន ៥ កន្លែងទៀត នៅលើខ្នងទំនប់បណ្ដោយប្រមាណ២ ពាន់ម៉ែត្រ។ ទំនប់ទឹកនេះ បានស្តុកទឹ...
ទីនេះជាកន្លែងដែលអាចហែលទឹកបានហៅថាទឹកធ្លាក់ពពកវិល។ គេបានដាក់ឈ្មោះឲ្យសមទៅនឹងការពិតនៃទីកន្លែងមួយនេះ ដែលមានផ្ទាំងពពកនៅអណ្តែតត្រសែតពីខាងលើជាប់មិនលោះ មានពពកក្រាស់និងច្រើនជាងគេ។ ទឹកមានប្រភពមកពីទីខ្ពស់នៃជួរភ្នំនេះ ដែលមានចំនួនតិចនៅរដូវប្រាំង។ អ្នកដែលទៅកម្សាន្តនៅទីនោះក៏គាប់ភ្នែកនឹង ទឹកធា្លក់ដែលមាន ២ដំណាក់ គឺដំ...
ស្ពានអ្នកលឿង ដែលមានឈ្មោះថា ត្សឹបាសា មានប្រវែងជាង២គីឡូម៉ែត វែងជាងគេនៅប្រទេសកម្ពុជា ត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ ២០១៥មក។ ពាក្យថា ត្សឹបាសា ភាសាជប៉ុននេះ មាននយ័ជាភាសាខ្មែរថា ស្លាប។ ស្ពានអ្នកលឿង គឺជាប្រភេទស្ពានខ្សែកាបយោងទី១ធំជាងគេនៅកម្ពុជា ដែលបានចំណាយទឹកប្រាក់សាងសង់ ប្រមាណ ១២៧លានដុល្លារ ដែលជាថវិកា...
វត្តមានសំណង់ស្រស់ស្អាត និងជាវត្តចំណាស់មួយ។ ក្រៅពីភាពចំណាស់និងស្រស់ស្អាត វត្តនេះជាទីដែលបញ្ញាវ័នល្បីៗបានស្នាក់នៅរៀនសូត្រផងដែរដូចជាឧកញ៉ា នូកនជាដើម។ ក្រៅពីនេះវត្តមានសិលាចារឹកមួយផ្ទាំងធំ ដែលរក្សាទុកក្នុងទីវត្តនេះ គឺ សិលាចារឹកលេខ K561។
ទីនេះគឺច្រកព្រំដែនអន្តរជាតិកម្ពុជាថៃ ដែលជាច្រកសេដ្ឋកិច្ចនាំទំនិញចេញចូល ពីខេត្តបាត់ដំបង ស្រុកកំរៀងទៅប្រទេសថៃ ក៏ប៉ុន្តែខ្មែរយើងភាគច្រើនហៅច្រកនេះថា ឡែម តាមឈ្មោះថៃទៅវិញ។ នៅទីនេះ ក៏មានឃ្លាំង និងផ្ទះសំណាក់ និងកាស៊ីណូដែរ។
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គទោលសង់ពីថ្មបាយក្រៀមបែរមុខទៅកើត។ ប្រាសាទនេះមានស៊ុមទ្វារថ្មភក់មានស្រះមួយនៅទិសខាងកើត។
វត្តទេសចរណ៍មួយក្នុងខេត្តស្ទឹងត្រែង មានឈ្មោះថាវត្តពោធិញាណឬវត្តព្រះងង្គធំ។ ក្នុងទីវត្តមានសំណង់បុរាណតាំងពីសម័យសង្គមរាស្ត្រនិយមជាច្រើនផងដែរ។
ដំណើរសសៀរតាមមាត់ទន្លេទីរួមខេត្តពីគល់ស្ពានគីហ្សូណាទៅត្បូង អាចនាំយើងទៅដល់ស្ពានឫស្សីឆ្លងទៅកោះប៉ែន។ ស្ពានប្រដឺសឫស្សីដ៏ល្បីនេះត្រូវសង់ឡើងជារៀងរាល់ឆ្នាំ អស់ឫស្សីប្រមាណ៤ម៉ឺនដើម ហើយក្រោយពីរូសរួច នាឆ្នាំបន្ទាប់ត្រូវជំនួសបន្ថែមឫស្សីថ្មីជាងមួយម៉ឺនដើម។ វាជាស្ពានដែលជាប់ក្នុងបញ្ជីស្ពានពិសេសក្នុងពិភពលោក ប៉ុន្តែដោយ...
ប្រាសាទសាងឡើងក្នុងសតវត្សរ៍ទី៧ ហើយត្រូវបានជួសជុលនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៣ ប៉ុន្តែប្រាសាទបានបាក់រលំទៅហើយ។ ប្រាសាទមានប្រាង្គបីធ្វើពីឥដ្ឋរត់ជូរជើងត្បូង បែរមុខទៅកើតព័ទ្ធជុំវិញដោយគូទឹក។
ខេត្តដ៏ចំណាស់នៅភាគពាយ័ព្យនៃប្រទេស មានដីដ៏មានជីរជាតិ ធ្លាប់មានឈ្មោះជា ជង្រុកស្រូវ របស់កម្ពុជា។ ខេត្តបាត់ដំបងធ្លាប់មានប្រវត្តិត្រូវបានសៀមគ្រប់គ្រងអស់រយៈពេលយ៉ាងយូរមួយនេះដែលឈ្មោះនេះទើបចារឹកឡើងក្រោយសម័យអង្គរ ដែលគេបានផ្សារភ្ជាប់ទៅនឹងរឿង តំណាលពីការបាត់ដំបងរបស់ តាដំបងក្រញូង ដែលធ្លាប់ឡើងសោយរាជ្យដោយអំណាចនៃដំប...
វត្តត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៨៨៥ ដោយផ្អែកទៅលើទីតាំងដីទួល ដែលកាលពីដើមឡើយមានផ្ទាំងសិលាចារឹកថា តាដូន យាយស្តើង នៅទីនោះ។ ស្ថានភាពវត្តនៅឆ្នាំ១៩៧៥ -១៩៧៩ គឺខ្មែរក្រហមបានបំផ្លិចបំផ្លាញទីសេនាសនៈក្នុងវត្តស្ទើរទាំងអស់ ព្រមទាំងធ្វើទារុណកម្មព្រះសង្ឃយ៉ាងធ្ងន់ធ្ងរទៀតផង។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មកដល់បច្ចុប្បន្...
ទួលប្រាសាទចាស់បុរាណអ្នកតាតាំងរាយនេះ មានសំណល់វត្ថុបុរាណនៅទីនោះ ដែលយើងសង្កេតឃើញវត្តមានផ្ដែរធ្វើពីថ្មភក់មានឆ្លាក់រូបព្រះវិស្ណុផ្ទុំលើនាគអនន្ត មេទ្វារ និងបំណែកផ្សេងៗទៀត។ តាមទម្រង់នៃគ្រឹះនេះ ប្រាសាទមានយ៉ ហើយបែរទៅទិសខាងជើង មានកសិន្ធុនិងបល្ល័ង្ក។ ទីនេះជាប្រភពសិលាចារឹកលេខ K648។ នៅខាងត្បូងទីតាំងនេះប្រមាណ ១៥០...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គបីធ្វើពីថ្មភក់ បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់។ ប្រាង្គសងខាងបានរលំបាក់អស់មួយភាគធំ។
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។ ប្រាសាទជាមន្ទីរអរោគ្យសាលាមួយនៅក្នុងវង់ធំ គឺជាមន្ទីរពេទ្យនៅសម័យនោះ។ តាមរយៈទីតាំង...
ប្រាសាទនាគបួសឬអ្នកបួស សាងសង់ជាច្រើនជំនាន់ទើបមានរចនាបថផ្សេងៗគ្នា គឺកសាងឡើងដោយអតីតព្រះមហាក្សត្រខ្មែរបួនសម័យកាល។ ប្រាសាទនេះត្រូវបានសាងសង់ចាប់ពីសតវត្សរ៍ទី៧ នឹងបន្តសាងសង់ដល់សតវត្សរ៍ទី១១។ ប្លង់ទូទៅគឺមានកំពែងថ្មបាយក្រៀមទំហំ ១០០x៣០០ ម៉ែត្រ មានគោបុរៈបែរមុខទៅទិសខាងត្បូង មានជណ្ដើរឡើង១១កាំ។ កំពែងទីពីរនិងទីបីសង់...
2024 © Royal Academy of Cambodia