គ្រឹះថ្មបាយក្រៀមសង់ជាលានមួយ តាមលក្ខណៈសំណង់ដូចជាគ្រឹះប្រាសាទកប់គងដែរ ពោលគឺមានសំណង់ឈើនៅពីលើ។ ទីនេះមាននៅសល់បល្ល័ង្ក៤សម្រាប់តំកល់រូបបដិមានិងមានសិលាចារឹកចុះលេខ K.១៥៨។
ប្រាសាទនេះកសាងឡើង ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនានិកាយព្រះសិវៈ ក្នុងរជ្ជកាលព្រះបាទឧទ័យទិត្យាវរ្ម័នទី២ ឆ្នាំ១០៦០។ ប្រាសាទនេះមានចម្លាក់ខុសពីប្រាសាទផ្សេងៗទៀត គឺឆ្លាក់នៅលើថ្មតូចៗ ស្រដៀងនឹងឥដ្ឋ។ ចម្លាក់នេះនៅសេសសល់តិចតួចប៉ុណ្ណោះ។ បាភួនជាប្រាសាទភ្នំមានរាងដូចសាជីមានប្រាំថ្នាក់សំណង់ធ្វើពីថ្មភក់ថ្មបាយក្រៀម...
ទឹកជ្រោះសហគមន៍ តាចាត ជារមណីយដ្ឋានធម្មជាតិថ្មីមួយ ដែលកំពុងពេញនិយមសម្រាបភ្ញៀវ។ នៅតំបន់នេះ មានទឹកហូរល្មម ប្រៀបដូចអាងទឹក អាចលោតលេងនិងហែលយ៉ាងសប្បាយរីករាយ។ ទន្ទឹមនឹងនេះក៏មានព្រៃឈើតូច-ធំ ក្រាស់ក្រែល ដែលបង្កើតជាបរិយាកាសខ្យល់បរិសុទ្ធ គួរជាទីសម្រាកលំហែលំហើយ។ ភ្ញៀវអាចវេចខ្ចប់អាហារខ្លួនឯងមកបរិភោគឬកុម្ម៉ង់ម្ហូបន...
ភ្នំព្រះបាទ ឬ ភ្នំប្រុសតាមរឿងនិទាន មានកម្ពស់៣០ ម. អាចឡើងដោយយានយន្តបាន។ នៅក្នុងទីវត្តមានតម្កល់ស្នាមពុទ្ធបាទដ៏ធំមួយ ព្រោះហេតុនោះទើបនៅទីបុរាណស្ថាននេះគេហៅថាភ្នំព្រះបាទ។ ប្រាសាទនេះជាប្រភពសិលាចារឹកលេខ K95 ចារឹកនៅលើបង្គោលសីមា សងខាង ម្ខាងជាអក្សរទេវនាគរី និងម្ខាងទៀតជាអក្សរខ្មែរសម័យអង្គរសតវត្សទី៩ ដោយបញ្ជាក់ថា...
វត្តកំផែងមានអាយុកាលលើសពី ១០០ឆ្នាំ មកហើយ។ នៅក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិវត្តបានជួសជុលចំនួនពីរលើក ហើយលើកទីបីនៅឆ្នាំ១៩៩៨។ ទេសចរអាចទៅទស្សនាទីនោះដោយងាយព្រោះស្ថិតនៅក្នុងក្រុង។ ពីដើមវត្តនេះ មានទីតាំងចាប់ពីផ្លូវលេខបីទៅកើត ប៉ុន្តែដោយត្រូវសាងសង់ផ្លូវលេខបីទើបត្រូវផ្លាស់ទីតាំងមកខាងលិចផ្លូវលេខបីវិញ។ វត្តកំផែងកក...
ប្រាសាទសាងសង់នៅសតវត្សរ៍ទី១១ មានរចនាបថបាពួន។ ប្រាសាទនេះមានប្រាង្គទោលសង់ពីថ្មភក់បែរមុខទៅកើត។ ប្រាសាទនេះមានស៊ុមទ្វារថ្មភក់និងសសរពេជ្ររាង៨ជ្រុង និង មានលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ មិនមានស្លាកស្នាមកំពែងនៅសល់ទេ ប៉ុន្តែមានខ្លោងទ្វារចូលពីខាងកើតសង់ពីថ្មបាយក្រៀម ហើយមានស្រះមួយផងដែរ។
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទនេះមានប្រាង្គពីរបែរមុខទៅឦសានសង់លើខឿនថ្មបាយក្រៀមមួយនិងមានហោត្រៃមួយធ្វើពីថ្មបាយក្រៀម ស្ថិតនៅទិសអាគ្នេយ៍។ ប្រាសាទមានស្រះមួយស្ថិតនៅខាងកើត។
រមណីយដ្ឋាន សួនស្នេហ៍ជនបទ ជារមណីយដ្ឋានកំពុងចាប់អារម្មណ៍ភ្ញៀវទេសចរយ៉ាងច្រើនទៅកម្សាន្តនៅក្នុងខេត្តបន្ទាយមានជ័យ។ សួនស្នេហ៍ជនបទ ពិតជាមានទេសភាពស្អាតៗ សួនផ្កាជាច្រើនប្រភេទ បរិយាកាសស្រស់ស្រាយបរិសុទ្ធ ធ្វើឱ្យភ្ញៀវទេសចរមិនដែលរំលងរមណីយដ្ឋានកែឆ្នៃមួយនេះឡើយ។ ម្ចាស់រមណីយដ្ឋាននេះមានប្រវត្តិត្រឹមតែជាអ្នកនាំផលិតផលនេ...
ព្រៃវែង គឺជាខេត្តមួយនៅភាគខាងកើតនៃប្រទេសកម្ពុជា ដែលមានមូលដ្ឋានសេដ្ឋកិច្ច គឺដំណាំស្រូវ។ ជាតំបន់ទំនាបភាគច្រើនទើបខេត្តនេះជួបវិបត្តិជន់លិចលង់ ឬរាំងស្ងួតជាញឹកញាប់។ ថ្វីត្បិតតែយ៉ាងនេះក្ដី ខេត្តដ៏ចំណាស់មួយនេះមានប្រជាជនរស់នៅកុះករ រហូតដល់ជាង ១លាននាក់ (លេខ៣ក្នុងប្រទេស បន្ទាប់ ពីភ្នំពេញនិងកណ្ដាល) នឹងដង់ស៊ីតេខ្ព...
ប្រាសាទធ្វើពីថ្មបាយក្រៀមនឹងឥដ្ឋ បែរមុខទៅកើតមានយ៉មួយធ្វើពីថ្មបាយក្រៀមនិងស្រះមួយស្ថិតនៅជើងភ្នំ។ ប្រាសាទបានស្រុតប្រេះដោយអន្លើ។ ភ្នំព្រះទេវៈ គឺជាតំបន់បេតិកភណ្ឌវប្បធម៌ដ៏ចំណាស់ ដែលដូនតាខ្មែរបានកសាងប្រាសាទព្រះទេវៈ នៅអំឡុងសម័យអង្គរ នៅលើភ្នំនោះ។ មានរឿងដំណាលថា ពីមុនព្រះអង្គចេក-ព្រះអង្គចម ធ្លាប់មានវត្តមាននៅភ្ន...
មួយរយៈចុងក្រោយនេះ ទំនប់ទឹក ២០ ឧសភា បានក្លាយជាកន្លែង ទេសចរណ៍មកលេងកម្សាន្ត នៅរៀងរាល់ថ្ងៃចុងសប្តាហ៍។ ទំនប់ទឹក ២០ ឧសភា នេះ បានកសាងឡើងនៅ ក្នុងរបប ប៉ុល ពត អំឡុងឆ្នាំ១៩៧៧-១៩៧៨ ដោយមានសំណង់ទ្វារទឹកធំៗ ៣ កន្លែង និងសំណង់ទ្វារទឹកតូចៗចំនួន ៥ កន្លែងទៀត នៅលើខ្នងទំនប់បណ្ដោយប្រមាណ២ ពាន់ម៉ែត្រ។ ទំនប់ទឹកនេះ បានស្តុកទឹ...
ភ្នំមានឈ្មោះថា ភ្នំហូព្នៅអាចជិះយានយន្ដឡើងដល់តាមផ្លូវបេតុងវែងមួយ ដែលមានព្រៃព្រឹក្សាដុះអម សងខាង ខៀវស្រងាត់ ជាមួយផ្ទាំងថ្មធំៗ។ នៅលើកំពូលភ្នំនេះ មានកុដិនិងព្រះវិហារមួយ នៅសល់ពីសម័យ សង្រ្គាមលោក ដែលប្រជាពលមួយចំនួនតែងមកទីនេះ ដើម្បីបុណ្យស្រន់សុំសេចក្តីសុខ និង ជោគជ័យ ក្នុងជីវិត។ តាមប្រវត្តិ វត្តជ្រៃហូព្នៅ កសា...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទនេះមានប្រាង្គទោលរាងបួនជ្រុងស្មើធ្វើពីថ្មភក់ បែរមុខទៅទិសនិរតីឆ្ពោះទៅរហាល និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាង្គនេះសង់លើខឿនមួយ និងមានដំកល់លិង្គធំមួយដែលទ្រដោយបល្ល័ង្គ។ ប្រាសាទមានកំពែងថ្មបាយក្រៀម និងខ្លោងទ្វារធ្វើពីថ្មបាយក្រៀមស្ថិ...
ព្រែកកោះប៉ោ គឺជារមណីយដ្ឋានបែបធម្មជាតិកែច្នៃដូចជារមណីយដ្ឋានដទៃទៀតនៅតំបន់នេះដែលទេសចរតែងទទួលបានក្ដីរីករាយឥតសៅហ្មង សួនថ្មដាជាទីដែលទេសចរជួបនឹងទស្សនីយភាពដ៏ស្រស់ត្រកាលនៃទឹកព្រែកដ៏ថ្លាយង់ អមជាមួយនឹងទេសភាពព្រៃភ្នំ កោះ និងការកែឆ្នៃលំអជាច្រើនបែប។ ក្រៅពីនោះ ភ្ញៀវអាចជិះទូកកម្សាន្ត ស្ទូចត្រី ទស្សនាសួនដាំណាំ ជិះទូ...
រមណីយដ្ឋានអាងជីងចក់ គឺជាស្រះស្តុកទឹក សម្រាប់កសិករស្រោចស្រពដល់ដំណាំដែលត្រូវបានសាងសង់ឡើងតាំងពីទសវត្សឆ្នាំ១៩៤០ ក្នុងសម័យអាណានិគមបារាំង។ ទឹកនេះហូរមកពីភ្នំក្បាលដំរី ហើយហូរចូលទៅកាន់ស្រះទឹក ប្រកដោយធម្មជាតិពណ៌ខៀវស្រងាត់។ តំបន់នោះជាកោះពីរ មានទឹកព័ទ្ធជុំវិញ និងមានស្ពានឈើសម្រាប់ដើរឆ្លងបាន។ អាងទឹកនេះគឺមានក្រឡាផ...
2024 © Royal Academy of Cambodia