ប្រាសាទស្ថិតក្នុងបរិវេណវត្តគោកបេង ដែលសង់ឡើងនៅចុងសតវត្សរ៍ទី១០ បើយោងតាមប្រវត្តិប្រាសាទនេះ ថាជាស្នាដៃរបស់មេទ័ពម្នាក់តាមបញ្ជារបស់ព្រះបាទជ័យវរ្ម័នទី៤។ គាត់មានឈ្មោះ គោក ហើយនៅជិតប្រាសាទនេះមានដើមឈើបេងមួយយ៉ាងធំ ទើបបានជាគេដាក់ឈ្មោះប្រាសាទនេះថា ប្រាសាទគោកបេង។ ប្រាសាទរងការខូចខាតបាក់រលំ ហើយសព្វថ្ងៃនេះលើទីទួលនោះ...
អង្គការថែរក្សាសត្វដំរី (Elephant Livelihood Initiative Environment) ជាផ្នែកមួយនៃអង្គការសង្គ្រោះសត្វព្រៃ ដែលថែទាំដំរីប្រមាណជិតម្ភៃក្បាល ដែលរស់នៅបែបធម្មជាតិ។ នៅក្នុងតំបន់នេះក៏មានទឹកជ្រោះអូរឆ្វេង ជារមណីយដ្ឋានធម្មជាតិមួយដ៏ទាក់ទាញ ប៉ុន្តែផ្លូវទៅកាន់ទីនោះនៅមានសភាពលំបាក ជាពិសេសនៅរដូវវស្សា។ រមណីយដ្ឋាននេះស្ថ...
វត្តនេះត្រូវបានកសាងឡើងដោយព្រះមហាក្សត្រមួយអង្គ គឺព្រះបាទស៊ីសុវត្ថិ នឹងបានប្រសិទ្ធិនាមថា វត្តហ្លួងស៊ីសុវត្ថិរតនារាម។ វត្តនេះស្ថិតនៅលើត្រើយស្ទឹងមង្គលបុរីខាងកើតគឺម្ខាងទៀតធៀបនឹងវត្តឫស្សីក្រោក។ វត្តនេះក៏ត្រូវបានចាត់ចូលជាវត្តទេសចរណ៍ប្រចាំខេត្តផងដែរ។ វត្តមានកសាងព្រះវិហារបែបបុរាណមានហប់ ដែលជារោងបិទជិតលយទៅខាងម...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ នៅសតវត្សរ៍ទី៩។ ប្រាសាទកសាងពីឥដ្ឋ បែរមុខទៅលិចឧទ្ទិសដល់ព្រហ្មញ្ញសាសនានិកាយឥសូរ។ ប្រាសាទមាននៅសល់ប្រាង្គតែមួយទេ ដែលនៅជិតប្រាសាទនៅសល់បំណែកជើងទម្រ។
វត្តមានឈ្មោះដើមថា សុរិយាវង្ស សាងសង់ឡើងក្នុងឆ្នាំ ១៦៦៤ (ព.ស ១២២៤) ។ វត្តនេះជាអារាមព្រះពុទ្ធសាសនាមួយ ដែលបានសាងសង់ឡើងនៅលើទីតាំងប្រាសាទចាស់ក្នុងកំឡុងស.វ.ទី៧ សព្វថ្ងៃនៅមានសេសសល់បុរាណវត្ថុមួយចំនួនផងដែរ។ វត្តនេះជាប្រភពសិលាចារឹកលេខ K49 (បាត់) និង K50 (នៅសារមន្ទីរជាតិក្រុងភ្នំពេញ)។ យោងតាមសិលាចារឹក ទាំងពីរដែល...
វត្តកែវវិជ័យបានត្រូវជ្រើសជាវត្តទេសចរណ៍គំរូ និងមានរបងជាថ្នល់ព័ទ្ធជុំវិញ ប្រកបដោយសមិទ្ធិផលជាច្រើនកុះករពេញក្នុងវត្ត។ វត្តនេះចាប់ផ្ដើមកសាងឡើង តាំងពីឆ្នាំ ១៨៥៩ មក ដោយមានព្រះចៅអធិការដំបូងព្រះនាម កែវ កឹម ហើយក្រោយមកត្រូវបានតែងតាំងជាព្រះមេគណខេត្តពោធិ៍សាត់ផងដែរ។ ក្នុងរបបប៉ុលពតនៅឆ្នាំ១៩៧៥ ព្រះសង្ឃទាំងអស់ត្រូវប...
យោងលើចម្លាក់ប្រាសាទប្រហែលជាសង់នៅសតវត្សរ៍ទី១០ ស្ថិតក្នុងរចនាបថបន្ទាយស្រី។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញប្រហែល ៣៥x២៥ ម៉ែត្រ បែរមុខទៅរកទិសខាងកើត។ តួប្រាសាទបានបាក់រលំអស់បន្សល់តែឥដ្ឋនិងចម្លាក់ថ្មភក់មួយចំនួន។ មេទ្វារខាងមុខនិងកំពែងក៏បានស្ថិតនៅក្នុងទ្រង់ទ្រាយដើមដែរ។ នៅខាងមុខប្រាសាទប្រហែល ១០០ម៉ែត្...
យោងតាមឈ្មោះ«ព្រះធាតុ» គេអាចទាយដឹងថា ជាទីដែលធ្លាប់មានប្រាសាទបុរាណ។ ពិតណាស់ថា មិនមានប្រាសាទនៅសេសសល់ តែសំណល់វត្ថុបុរាណជាច្រើន ដែលតាមការសន្និដ្ឋាននៅទីនេះ មិនមែនមានប្រាសាទតែមួយនោះទេ ព្រោះមានផ្ដែរជាច្រើនផ្ទាំងសម័យកាលខុសៗគ្នា រូបចម្លាក់ និងសន្លឹកសីមាសម័យកណ្ដាលជាច្រើនផងដែរ។ បច្ចុប្បន្នគេបានសង់រោងមួយដាក់វត្ថ...
ប្រាសាទដែលមានតួនាទីជាមន្ទីរពេទ្យឬអរោគ្យសាលាមួយនេះ មានទ្រង់ទ្រាយជាប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀមបែរមុខទៅខាងកើតមានយ៉ធ្វើពីថ្មបាយក្រៀម និង ទ្វារបីផ្សេងទៀតជាទ្វារបញ្ឆោត។ ប្រាសាទនេះមានហោត្រៃមួយធ្វើពីថ្មបាយក្រៀមនៅជ្រុងអាគ្នេយ៍ និងមានកំពែងមួយរាងចតុកោណកែងធ្វើពីថ្មបាយក្រៀម ប្រវែងពីកើតទៅលិច៣២ម៉ែត្...
រមណីយដ្ឋានកែឆ្នៃមួយនាស្រុកសំឡូត ដែលទាក់ទាញទេសចរមកពីជិតឆ្ងាយនោះ ទំនងជាធ្វើឱ្យយើងទាយថាទីនេះច្បាស់ជាសម្បូរទៅដោយដើមគ្រញូងមិនខាននោះទេ។ គេបានតំណាលថា កាលពីមុនមានគល់គ្រញូងងាប់ដ៏ធំមួយដើមធ្លាក់អណ្ដែតតាមទឹកស្ទឹងពីតំបន់ព្រៃភ្នំខាងលើ ហើយក៏មកទើរនៅទីនេះក៏ដោយសារតែមានផ្ទាំងថ្មច្រូងច្រាងជាច្រើន ទើបក្រោយមកអ្នកភូមិក៏ប្...
ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ នាសតវត្សរ៍ទី១០។ គ្រឹះប្រាសាទមានប្រាង្គរាងចតុកោណកែងធ្វើពីឥដ្ឋលំអដោយថ្មភក់លាតសន្ឋឹងកើត-លិចនិងបែរមុខទៅកើតឆៀងខាងជើង ដែលបាក់រលំអស់សល់តែខ្លោងទ្វារ។ ស៊ុមទ្វារថ្មភក់ដែលមានសសរពេជ្រប្រាំបីជ្រុងទ្រផ្ដែមួយផ្ទាំង។ ប្រាង្គនេះលំអដោយទ្វារបញ្ឆោតតាមជ្រុង ដទៃផ្សេងទៀតហើយសង់...
ប្រាសាទនេះប្រហែលជាកសាងឡើងនៅចុងសតវត្សរ៍ទី១១ មានរចនាបថឃ្លាំង។ ប្រាសាទនេះមានប្រាង្គបីធ្វើពីថ្មបាយក្រៀមបែរមុខទៅកើតសង់លើលានមួយធ្វើពីថ្មបាយក្រៀម។ ប្រាសាទមានគូទឹកដែលមានផ្លូវចូលខាងកើត និងស្រះមួយនៅខាងជើង។ ប្រាសាទមានផ្ដែរនៅស្អាតល្អ។
ត្រង់ម្ដុំប្រាសាទកូនដំរីនេះ មានប្រាសាទបុរាណប្រហែល១៥ មានប្រាសាទក្រហម , ប្រាសាទដំបូក, ប្រាសាទកូនដំរី, ប្រាសាទតុប, ប្រាសាទនរាយណ៏ និងឈ្មោះប្រាសាទប្រហែល១០ទៀត ដែលភាគច្រើនត្រូវបានបំផ្លាញដោយមនុស្សនិងធម្មជាតិ។ សព្វថ្ងៃទីនេះកំពុងតែយារយីយ៉ាងដំណំអំពីការឈូសឆាយដាំដំឡូងមី និងស្រែចម្ការរបស់កសិករ។ ប្រាសាទមានប្រាង្គប...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។
ប្រាសាទនេះសង់ពីឥដ្ឋលើកំពូលកូនភ្នំត្រពាំងល្បើក មានកម្ពស់ប្រមាណ ៦៥ម.។ ជាប្រាសាទឥដ្ឋរាងបួនជ្រុងកសាងសម័យ មុនអង្គរ។ ប្រាសាទនេះខុសពីប្រាសាទដទៃក្នុងតំបន់ដែលច្រើនស្ថិតក្នុងល្អាងភ្នំហៅ ថាលិង្គស្វ័យម្ភូនោះ។ ប្រាសាទមានទំហំ ៦x៩ម. បាក់រលំដំបូលអស់ មានទ្វារបញ្ឆោតបី បែរទៅទិសខាងកើត។ អាយុកាលប្រាសាទនេះតំណាលគ្នានឹងប្រា...
2024 © Royal Academy of Cambodia