សិលាចារឹកបានបង្ហាញថា ប្រាសាទនេះបានកសាងក្នុងឆ្នាំ៩៤៧ ប៉ុន្តែប្រាសាទមេបុណ្យមិនត្រូវបានឧទ្ទិសនៅឡើយទេ រហូតដល់ឆ្នាំ៩៥២ ក្នុងរាជ្យព្រះបាទរាជិន្ទ្រវរ្ម័នទី២ ក្រោយពេលត្រលប់ពីកោះកេរមកកាន់រាជធានីអង្គរវិញ។ ប្រាសាទមេបុណ្យខាងកើតជាប្រាសាទភ្នំធំ ដែលមានកម្ពស់ជាបីថ្នាក់ និងមានប្រាង្គចំនួនប្រាំ។ ពេលកសាងនោះប្រាសាទស្ថិ...
ក្នុងចំណោមរមណីយដ្ឋានទេសចរណ៍សំខាន់ៗនៅក្រុងកំពត ភ្នំសេដាអនក៏ជាកន្លែងដែលទាក់ទាញអ្នកចូលចិត្តឡើងភ្នំ ទើបទេសចរបរទេសប្រសិទ្ធិនាមថ្មីមួយទៀតថា Climbodia ។ ភ្នំសេដាអនឬភ្នំក្បាលរមាសគឺជាតំបន់ទេសចរណ៍ឈានមុខមួយ ប្រកបដោយព្រៃព្រឹក្សាលតាវល្លិ៍ និងសត្វព្រៃ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។ ភ្ញៀវទេសចរចូលចិត្តមកកម្ស...
ប្រាសាទសង់ពីឥដ្ឋជាប្រាង្គទោលបែរមុខទៅកើត។ ប្រាសាទសង់នៅដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
ភ្នំដោះក្រមុំនេះត្រូវបានគ្រប់គ្រងដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈដោយចាត់ទុកថាជា មជ្ឈមណ្ឌលវប្បធម៌របស់ជនជាតិដើមភាគតិច។ ទីកន្លែងដែលទាក់ទាញជាងគេដ៏មានវ័យចំណាស់មួយនេះ ក៏ដើរតួជា «ទីទស្សនាទិដ្ឋភាពក្រុងសែនមនោរម្យ» និងជាកន្លែងសក្ការៈបូជា មួយផងដែរ។ ភ្នំនេះដែលគ្របដណ្ដប់ដោយស្មៅពីជើងដល់កំពូលភ្នំ ហើយមិនសូវមានដើមឈើ...
អ្នកតានេះមានប្រវត្តទាក់ទងរឿងព្រេងស្ដីពី«ម្ចាស់ក្សត្រីជនជាតិក្រិក?» នាម នារីផល ដែលមកតាមសងសឹកជួសស្វាមីដែលជាព្រះអង្គម្ចាស់ពីនគរភ្នំបានទៅសិក្សារៀនសូត្រនៅប្រទេសក្រិក។ ទីនោះមានភ្នំមួយតូចស្ថិតនៅក្បែរមាត់ព្រៃ កម្ពស់ប្រមាណជា ១០ម. ដែលនៅចន្លោះនៃថ្មភ្នំធំៗ ជារោងអ្នកតា មានបដិមាបី។ អ្នកតានេះពីសម័យដើមគេយកមនុស្សទោស...
តំបន់អេកូទេសចរណ៍ជីផាត ក្រៅពីទឹកជ្រោះឆាយខ្ពស់និងឆាយជ្រៃដែលស្ថិតនៅតំបន់នេះ មានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន ដូចជាផ្នូរបុរាណមានអាយុកាល ប្រមាណជា ៥០០ឆ្នាំ ពាងបុរាណ មើលថ្ងៃលិចពីកំពូលភ្នំ ការចាក់បង្កងពេលរាត្រី មើលអំពិលអំពែក ជិះទូកកម្សាន្តតាមដៃសមុទ្រ មើលថ្ងៃរះ រូងប្រចៀវ អូរទឹកវេទ អូរតាមក្រវាញ អូរក្រូច អូ...
ព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាលហៅវត្តខ្ចាស់ បានជំរុញការរៀបចំប្រព័ន្ធអប់រំយ៉ាងល្អប្រសើរ ព្រមទាំងស្ថាបនាអារាមដ្ឋានឱ្យមានសោភ័ណភាពគួរជាទីជ្រះថ្លាចំពោះបូជនីយេសក៍ បង្កើតកម្មវិធីជួយគាំពារកិច្ចការសង្គម និងដឹកនាំភិក្ខុសង្ឃក្រោមឱវាទប្រមាណជិត២០០អង្គ។ ព្រះអង្គក៏មានគំរោងដឹកនាំកសាងព្រះពុទ្ធបដិមាអង្គធំកម្ពស់៨០ម៉...
នៅលើទីតាំងប្រាសាទចាស់ គេបានសង់វិហារវត្តឃ្លាំងខ្មូតត្រួតពីលើនោះ។ នៅតាមផ្លូវក្លោងទ្វារវត្តមានចេតិយ បុរាណធំមួយ ដែលប្រហែលជាត្រូវបានសង់កំពូលបន្តុបពីលើ។ នៅទីវត្តនេះ មានបន្សល់នូវបល្ល័ង្គ និងវត្ថុបុរាណ មួយចំនួន។ ព្រះវិហារបុរាណនេះសង់ក្នុងឆ្នាំ ១៩១៨ ចំណែកចេតិយបុរាណសង់ឆ្នាំ ១៨១៣។
តំបន់សហគមន៍អេកូទេសចរណ៍អណ្ដូងក្រឡឹង ឬ ជំរំសត្វទោចចាហូ (Jahoo Gibbon Camp) លាតសន្ធឹងនៅលើផ្ទៃដីជាង ១៤០០ ហិកតា និងចម្រុះទៅដោយបណ្ដុំនៃទេសភាពរុក្ខជាតិធម្មជាតិប្រភេទព្រៃពាក់កណ្ដាលស្រោង មានសត្វព្រៃច្រើនប្រភេទជាក្ដីរំពឹងនៃការស្រោចស្រង់ និងការអភិរក្សសត្វព្រៃផងដែរ។ តំបន់នេះផ្ដួចផ្ដើមគម្រោងដោយសកម្មជនការពារព្រៃឈ...
អតីតព្រះរាជវាំងសង់នៅជុំវិញបរិវេណប្រាសាទភិមានអាកាស។ ព្រះរាជវាំងនេះ សង់អំពីឈើលើខឿនថ្មបាយក្រៀមជាច្រើន ដែលមាននៅសល់ក្នុងបរិវេណនោះ។ សំណង់ខឿនមួយរាងខ្ពស់ជាងគេបន្តិច ស្ថិតនៅនិរតីនៃប្រាសាទភិមានអាកាស គេសម្គាល់ថាមានសំណង់ឈើខាងលើ ជាកន្លែងប្រឹក្សាកិច្ចការនគរ។ នៅខាងជើងនៃប្រាសាទភិមានអាកាស មានស្រះទឹកពីរដែលស្ថិតនៅក្នុ...
ប្រាសាទនេះ ជាស្នាដៃរបស់ព្រាហ្មណ៍ ម្នាក់ឈ្មោះ យជ្ញវរាហៈ ដែលជាគ្រូរបស់ព្រះបាទជ័យវ័រ្មនទី ៥ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះ ពុំមែនជាប្រាសាទភ្នំទេ តែជាប្រាសាទសង់រាបនឹងដី មានរាងតូចច្រឡឹងសង់ពីថ្មភក់ពណ៌កុលាបនិងមានក្បាច់ចម្លាក់ដ៏ល្អអស្ចារ្យគង់វង្សល្អ។ ហោជាងមានរាងត្រីកោណ និង មានដងក្ដារច្រើនជាន់រចនាជាក្បា...
ខុសពីប្រាសាទល្បើកស្រុតដែលនៅតំបន់ជាមួយគ្នានោះ ប្រាសាទនេះនៅមានរូបរាងនៅសល់ខ្លះ រួមមានប្រាង្គមួយធ្វើពីឥដ្ឋប្រកបដោយក្បូរក្បាច់រចនាដ៏រស់រវើកមានរចនាបថសំបូរ ថ្វីត្បិតតែមានការជីកគាស់កកាយហើយមែន។ សំណល់មេទ្វារមួយធ្វើពីថ្មភក់នៅអែបជញ្ជាំងឥដ្ឋ ដែលនៅសល់ក្រោយពីដំបូលបានរលំបាក់បែកអស់។ ចំណែកសសរពេជ្រនិងផ្ដែរបាត់បង់អស់។...
តាមរយៈទីតាំងភូមិសាស្រ្ត ប្រាសាទនេះស្ថិតនៅតាមបណ្ដោយផ្លូវពីតំបន់អង្គរបន្តទៅស្រុកជើងព្រៃដែលមានប្រាសាទជាងម្ភៃ ដូចនេះពាក្យថា “គុកនគរ” មានន័យថា ប្រាសាទរបស់ក្រុង។ ប្រាង្គសាងឡើងអំពីថ្មបាយក្រៀមលម្អស្ថាបត្យកម្មតិចតួចធ្វើអំពីថ្មភក់ បែរមុខទៅទិសខាងកើត តាមបណ្ដោយអ័ក្សពីកើតទៅលិចដូចប្រាសាទភ្នំជីសូរ ខេត្តតាកែវដែរ។ ប្...
ច្រកស្ទឹងបត់ ជាច្រកអន្តរជាតិថ្មី (ស្ទឹងបត់-បានណងអៀន) ដែលខណ្ឌដោយស្ពានមិត្តភាពកម្ពុជា-ថៃ ដែលជាជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃមានប្រវែងសរុប៦២០ម៉ែត្រ និងទទឹង១៧ម៉ែត្រ ក្រាលបេតុងកៅស៊ូនៅផ្ទៃខាងលើស្ពាន។ ថវិកាសាងសង់ មានប្រមាណ១៩លានដុល្លារអាមេរិករបស់ភាគីថៃ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ប៉ុស្តិ៍ព្រំ...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។ នៅទីនេះគេបានរកឃើញសិលាចារឹកជាច្រើនផ្ទាំង។
2024 © Royal Academy of Cambodia