តំបន់សហគមន៍ទេសចរណ៍ធម្មជាតិទឹកជ្រោះ មានប្រវត្តិជាឈ្មោះ ចៅសង្កាត់ស្មាច់មានជ័យ «លោកតាយ៉ុង» ដែលជាអ្នកផ្តួចផ្តើមបង្កើតជាសហគមន៍ទេសចរណ៍នេះនិងធ្វើផ្លូវទៅលេងទឹកធ្លាក់។ ទឹកធ្លាក់តាយ៉ុងហូរតាមជម្រាលថ្ម ជា ៤ ដំណាក់។ ប៉ុន្តែជាទូទៅ ភ្ញៀវទេសចរនិយមទៅងូតទឹកលេងនៅដំណាក់ទី ១ និងទី ២ ដែលនៅជិតគ្នា និងមានល្បាក់ទឹកធ្លាក់ខ្ព...
ទឹកធ្លាក់រមនា២ មានទំហំតូចជាងទឹកធ្លាក់រមនា១ ប៉ុន្តែស្ថិតនៅជិតផ្លូវជាតិជាង។ មិនខុសគ្នាពីទិដ្ឋភាពធម្មជាតិនៃទឹកធ្លាក់រមនា១នោះទេ ទីតាំងនេះក៏ស្ថិតក្នុងតំបន់គ្រប់គ្រងដោយឯកជន ហើយមិនទាន់ជាក់លាក់ពីគម្រោងអភិវឌ្ឍជាក់លាក់នោះទេ។ ទីតាំងនេះព័ទ្ធជុំវិញដោយព្រៃឈើពណ៌បៃតងខ្ចី និងព្រៃឫស្សីដុះរាយប៉ាយ ហើយនៅខាងក្រៅបរិវេណទឹក...
មន្ទីរបូជនីយដ្ឋានវត្តចំប៉ី មានតម្កល់អដ្ឋិធាតុជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ដែលប្រជាជនប្រមូលមកពីរណ្ដៅសាកសពនៅទួលតាកន និងវាលថ្កូវ។ អដ្ឋិធាតុមួយខ្លះត្រូវប្រជាជននាំយកមកពីទីតាំងសម្លាប់វត្តចំប៉ា និងកន្លែងផេ្សងទៀត មកដាក់នៅក្នុងមន្ទីរបូជនីយដ្ឋានវត្តចំប៉ី។ មកដល់ពេលនេះ អដ្ឋិធាតុមួយចំនួនបានបាត់បង់។ ឯចំនួនដែលន...
ប្រាសាទមានរាងបួនជ្រុងស្មើធ្វើពីឥដ្ឋបែរមុខទៅកើតមានស៊ុមទ្វារធ្វើពីថ្មភក់និងសសរស្តម្ភ រាងប្រាំបីជ្រុង។ ប្រាសាទនេះសង់លើឋានតូចមួយ មានផ្ដែរឆ្លាក់រូបព្រះឥន្ទ្រគង់លើដំរីលុតជង្គង់។ ពាក្យ ប៉ាលោប ឬប៉ាឡោប ក្លាយមកពីពីបុរាណថា ប៉ាលោ (អានថា ប៉ា-ឡោ ព្រោះខ្មែរសម័យបុរាណ មិនមាន ព្យញ្ជនៈ ឡ ទេ) មានន័យថា «រក្សា»។ ដូច្នេះយ...
វត្តរកាកណ្ដាលចាស់ សាងសង់នៅក្នុងសតវត្សទី ១៨ ដែលមានព្រះវិហារឈើបុរាណ ចំណាស់ប្រមាណជាង២០០ឆ្នាំ ជាទីដែលទេសចរជាតិនិងអន្តរជាតិមិនគួររំលង។ ព្រះវិហារឈើបុរាណនេះ ដែលបានជួសជុលឡើងវិញរួចនេះ មានរំលេចទៅដោយ ក្បាច់ក្បូរយ៉ាងវិចិត្រធ្វើឡើងពីឈើគ្រញូង និងតាត្រាវ ជាពិសេស ក្បាច់ផ្កាភ្ញីនៅតាមហោជាង។ ប្រជាពលរដ្ឋនិងអ្នកទេសចរមាន...
មន្ទីរវប្បធម៌ខេត្តក្រចេះ គ្រោងរៀបចំផ្ទះសសរ ១០០ ធ្វើជាសារមន្ទីរខេត្តនៅពេលខាងមុខ។ កន្លងមកមន្ទីរបានធ្វើការប្រមូលវត្ថុបុរាណពីវត្តចំណាស់ៗជាច្រើននិងវត្ថុបុរាណដែលបានបាក់បែកពីទីទួលប្រាសាទនានា ដែលមានអាយុកាលរាប់រយឆ្នាំ យកមករក្សាទុកនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តដើម្បីដាក់តាំងបង្ហាញជូនភ្ញៀវទេសចរជាតិនិងអន្...
ទួលឥដ្ឋធំមួយមានបល្ល័ង្កធ្វើអំពីថ្មភក់មួយ និងថ្មទ្រនាប់ជណ្ដើរដែលហាក់ដូចជាបញ្ជាក់ថា ប្រាសាទចាស់ពីមុនបែរមុខទៅទិសខាងកើតស្ថិតនៅជាប់ផ្លូវទៅស្រុកសំបូរ។ ចម្ងាយប្រមាណ១៥០ម៉ែត្រពីទីនេះមានត្រពាំងមួយស្ថិតនៅខាងកើត។ ទីកន្លែងស្ថិតនៅជាប់ផ្លូវមួយនេះក៏ជាទីដែលគេរកឃើញបល្ល័ង្កមួយ, ផ្តែរមួយ និងកុលាលភាជន៍ធំមួយដែលបាននាំយកទៅ...
ប្រាសាទនេះសាងសង់ឡើងប្រហែលជានៅសតវត្សរ៍ទី១១។ ប្រាសាទនេះមានប្រាង្គមួយធ្វើពីឥដ្ឋ បែរមុខទៅកើត សង់លើគ្រឹះថ្មបាយក្រៀម។ ប្រាសាទមានទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត ហើយមានស្លាកស្នាមគ្រឹះប្រាង្គដទៃ ដែលប្រហែលជាហោត្រៃ។
ប្រាសាទត្រូវបានកសាងឡើងក្នុងសតវត្សរ៍ទី៧ បានបាក់រលំអស់សល់តែមេទ្វារបញ្ឈរ។ ប្រាសាទមានប្រាង្គបួនសង់លើខឿនថ្មបាយក្រៀមរួមមួយរត់ជូរជើង-ត្បូងបែរមុខទៅកើត។ ប្រាសាទសង់អំពីឥដ្ឋលំអដោយថ្មភក់ ព័ទ្ធដោយគូទឹកដែលមានផ្លូវចូលខាងកើត និងខាងលិចដោយ។ ប្រាសាទមានសិលាចារឹកជាច្រើន។
ខេត្តបន្ទាយមានជ័យមានប្រាសាទបុរាណចំនួន២៧កន្លែងនិងប្រាសាទបែកបាក់មានចំនួន១២៣កន្លែង ព្រមទាំងស្ថានីយ៍និងទីទួលបុរាណរាប់មិនអស់។ កត្តានេះនាំឱ្យមានសារមន្ទីរដល់ទៅបីកន្លែង ដែលនៅសារមន្ទីរស្រុកស្វាយចេកមានវត្ថុបុរាណចំនួន៥១៨ ដុំ,រូប។ សារមន្ទីរស្រុកស្វាយចេក ស្ថិតក្នុងបរិវេណសាលាស្រុកស្វាយចេក ដែលមានតាំងវត្ថុសិល្បៈជាច...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទនេះមានប្រាង្គមួយ ធ្វើពីថ្មបាយក្រៀម បែរមុខទៅកើតតាមយ៉មួយ និង ថែវមួយដែលមាន សសរធ្វើពីថ្មភក់។ ប្រាសាទមានកំពែងធ្វើពីថ្មបាយក្រៀមដែលមានខ្លោងទ្វារមួយធ្វើពីថ្មបាយក្រៀមដែរ ស្ថិតនៅទិសខាងកើតនិងខ្លោងទ្វារបញ្ឆោតស្ថិតនៅជ្រុងខាងត្បូង។ មានស្រះមួយលាតសន...
នៅតាមបណ្ដោយផ្លូវឆ្ពោះទៅកាន់ភ្នំវល្លិ៍ ព្រះវិហារធ្វើពីស៊ីម៉ង់តដ៏ធំមួយនៅវត្តកំពង់ត្រឡាច ភូមិ កំពង់ត្រឡាច ឃុំកែប ស្រុកកំពត ត្រូវបានប្រើប្រាស់ជាមន្ទីរសន្ដិសុខកាលពីជំនាន់ខ្មែរក្រហម។ អ្នកទោស ដែលជាប់នៅក្នុងមន្ទីរសន្ដិសុខនេះ ត្រូវខ្មែរក្រហមនាំយកទៅសម្លាប់នៅក្នុងរណ្ដៅធំៗចំនួនពីរក្នុងបរិវេណវត្ត និងនៅកន្លែងផេ្ស...
ប្រាសាទតាអុងឬតាដុងស្ថិតក្នុងរចនាបថគូលែន សាងឡើងនាសតវត្សរ៍ទី ៩ ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី ២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទស្ថិតនៅជើងភ្នំគូលែនប៉ែកខាងកើត មានប្រាង្គបី ដែលប្រាសាទមួយធ្វើពីឥដ្ឋ ឯពីរទៀតធ្វើពីថ្មភក់ ដែលប្រាង្គ២នេះប្រហែលជាសង់បន្ថែមតាមក្រោយដោយតភ្ជាប់ខឿនចូលគ្នា។ ប្រាសាទព័ទ្ធជុំវិញដោយកំពែ...
សួនសមុទ្រសួគ៌ា គឺជាអាងទឹកសិប្បនិម្មិត ដែលអាចហៅថាជាសមុទ្រទឹកសាប។ រមណីយដ្ឋាននេះបើកទទួលភ្ញៀវឱ្យចូលកម្សាន្ត ដោយមានផ្ដល់សេវាម្ហូបអាហារ និងលំអដោយសួនប្រណិតនាតំបន់ជិតព្រំដែនខ្មែរថៃ។ អាងទឹកសាបមានប្រើម៉ាស៊ីនបង្កើតរលកជូនអតិថិជន ពិសេសកុមារា កុមារី ។ នៅដំណាក់កាលដំបូងនេះ ពីថ្ងៃចន្ទដល់ថ្ងៃសុក្ររយៈពេលមួយ...
ស្ថិតនៅខាងជើងបឹងស្នេហ៍ តំបន់អភិរក្សនះសំបូរសត្វស្លាបរាប់លានក្បាល ដូចជាចង្កៀលខ្យង, ក្រសារ, ទុង, ត្រយ៉ងជាដើម។ តំបន់អភិរក្សធម្មជាតិមានទំហំជាង៨០ហិកតា និងផ្ទៃទឹក ៣០០០ហិកតា ជាផ្ទៃបឹងដ៏ធំ ទីទួលព្រៃរបោះ និងព្រៃលិចទឹក។ តំបន់អភិរក្សបឹងស្នេហ៍បង្កើតឡើងពីឆ្នាំ២០១២ ក្រោមជំនួយឧបត្ថម្ភពីអង្គការវូមែន (women) ដោយអភិរក...
2024 © Royal Academy of Cambodia