ប្រាសាទនេះជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់ ដែលមានរាងជារោងវែងសង់ពីថ្មបាយក្រៀម បង្អួចមានចម្រឹងមិនសូវមានក្បាច់លំអទេ ហើយមានស្រះរាងការ៉េមានគែមស្រះជាថ្មបាយក្រៀម។ សាលាសំណាក់នេះសម្រាប់អ្នកធ្វើដំណើរតាមផ្លូវបុរាណតាសែងអង្គរធំ។
ថ្វីត្បិតជាមិនទាន់មានការអះអាងច្បាស់លាស់ ប៉ុន្តែមានមតិជាច្រើនសន្និដ្ឋានថា ប្រាសាទនេះជាអតីតមន្ទីរពេទ្យមួយក្នុងសម័យព្រះបាទជ័យវរ្ម័នទី ៧ នៅចុងសតវត្សរ៍ទី ១២។ ប្រាសាទជ្រៃ កំពុងតែរងនូវភាពចាស់ទ្រុឌទ្រោមខ្លាំង និងផ្នែកខ្លះនៃប្រាសាទក៏ត្រូវរបេះធ្លាក់ផ្ទាំងថ្មគរលើគ្នា សឹងតែបាត់បង់អស់ទ្រង់ទ្រាយដើមផងដែរ ខណៈប្រាសា...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទប្រាំស្ថិតនៅទិសខាងត្បូងបំផុតនៃរាជធានី ដែល អ្នកស្រុកជឿថាប្រាង្គទាំងអស់មានចំនួនទៅដល់ប្រាំ តែតាមការពិតទៅតួប្រាង្គមានតែ៣ទេ រួមនិងហោត្រៃពីរគឺនៅខាងត្បូងឆៀងខាងកើត និងខាងជើងឆៀងខាងកើត។ ប្រាសាទសាងសង់អំពីឥដ្ឋនិងថ្មបាយក្រៀម។ ប្រាសាទប្រាំខាងលើនេះ...
ប្រាសាទនេះ ជាស្នាដៃរបស់ព្រាហ្មណ៍ ម្នាក់ឈ្មោះ យជ្ញវរាហៈ ដែលជាគ្រូរបស់ព្រះបាទជ័យវ័រ្មនទី ៥ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះ ពុំមែនជាប្រាសាទភ្នំទេ តែជាប្រាសាទសង់រាបនឹងដី មានរាងតូចច្រឡឹងសង់ពីថ្មភក់ពណ៌កុលាបនិងមានក្បាច់ចម្លាក់ដ៏ល្អអស្ចារ្យគង់វង្សល្អ។ ហោជាងមានរាងត្រីកោណ និង មានដងក្ដារច្រើនជាន់រចនាជាក្បា...
ប្រាសាទអំបែងនំ ស្ថិតក្នុងទីតាំងសម្បូណ៌ដោយប្រាសាទបុរាណជាច្រើនកន្លែងគ្រាន់តែប្រាសាទភាគច្រើនបានបែកបាក់អស់។ អ្នកស្រុកប្រាប់ថាឈ្មោះនេះមាននិទានដូចរឿង សេដ្ឋីខ្វះអំបែង គឺរឿងព្រេង «ដឹងសងដឹង អំបែងសងអំបែង» ដែរ។ ចំណែកអ្នកភូមិខ្លះរស់នៅក្បែរៗប្រាសាទរៀបរាប់ថា “កាលពីមុនមកគេនៅប្រាសាទនេះ គេអាចមកខ្ចីឆ្នាំងចានយកទៅធ្វើប...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទមានប្រាង្គបីធ្វើអំពីឥដ្ឋរត់ជួរជើង-ត្បូង បែរមុខទៅកើតមានស៊ុមទ្វារមួយ និងលំអដោយទ្វារបញ្ឆោត នៅតាមជ្រុងផ្សេងទៀត។ មានគូទឹកមួយនិងកំពែងធ្វើពីថ្មភក់មានផ្លូវចូលពីខាងកើត។ មានត្រពាំងមួយឈ្មោះថា ត្រពាំងឈូក ស្ថិតនៅទិសឦសាន។
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ នៅសតវត្សរ៍ទី៩។ ប្រាសាទមានប្រាង្គទោលមួយបែរមុខទៅលិចមានស៊ុមទ្វារធ្វើពីថ្មភក់។ ផ្ដែរឆ្លាក់រូបព្រះឥន្ទ្រជិះលើដំរី។ ប្រាសាទបោសនាគត្រូវបានកសាងឡើងអំពីឥដ្ឋ សម្រាប់ឧទ្ទិសដល់អាទិទេពព្រហ្មញ្ញសាសនា។
ប្រាសាទវត្តអធ្វា ជាប្រាសាទមួយកសាងឡើងនៅសម័យកាលប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តដែរ គឺនៅពាក់កណ្ដាលសតវត្សរ៍ ទី១២ ក្នុងរជ្ជកាលព្រះបាទ សុរ្យវរ្ម័នទី២។ ដំបូងឡើយ ប្រាសាទនេះកសាងឡើងសម្រាប់ឧទ្ទិសដល់ព្រហ្មញសាសនា ប៉ុន្តែក្រោយមកទៀត តាមសិលាចារឹក ចារនៅតាមជើងសសរជាច្រើន បានបង្ហាញថា ប្រាសាទវត្តអធ្វាត្រូវបានប្រើប្រាស់ក...
ប្រាសាទប្រភេទដូចគ្នានេះ គេច្រើនសង់គ្របពីលើលិង្គ ប៉ុន្តែប្រាសាទនេះ សង់កល់ពីក្រោមលិង្គដែលជាថ្មធម្មជាតិដុះនៅកំពូលភ្នំ និងទទួលបានការគោរពបូជាពីអ្នកស្រុក។ ប្រាសាទសង់ពីក្រោមថ្មដ៏ធំ មានកម្ពស់ដល់ទៅ ៣៥ម. ជាលិង្គស្វ័យម្ភូនោះ។ ភ្នំធាតុមានកម្ពស់ប្រមាណ ៧៥ម. ធៀបនឹងជើងភ្នំ ស្ថិតក្នុងទីវត្តមានប្រាសាទបុរាណមួយ មានទំហំ...
ប្រាសាទប្រហែលជាសាងសង់នៅសតវត្សរ៍ទី៩។ ប្រាសាទនេះបានត្រូវសង់ជាចេតិយមួយគ្របពីខាងលើដោយទីនេះជាវត្ត។ តួប្រាសាទដើមមានប្រាង្គមួយរាងការ៉េ ធ្វើពីឥដ្ឋ ដែលជ្រុងនីមួយៗប្រវែង ៦ម៉ែត្រ បែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់ និងមានសសរពេជ្ររាង៨ជ្រុង។ ផ្ដែរឆ្លាក់ជារូបព្រះ ឥន្ទ្រគង់លើដំរីឰរាវ័ណ ដែលប្រហែលជាស្ថិតក្នុងរចនាបថ...
ប្រាសាទសង់នៅចុងសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ មានរចនាបថឃ្លាំង។ ប្រាសាទចៅស្រីវិបុលមានសភាពទ្រុឌទ្រោមនិងទទួលរងនូវការបាក់បែកស្ទើរតែទាំងស្រុង។ កាលពីសម័យមុន ប្រាសាទនេះមានបារមីខ្ពស់បំផុតដោយសារតែមានព្រះកម្ចាយមួយព្រះអង្គនៅទីនោះ ប៉ុន្តែក្រោយមកត្រូវបានពួកប៉ុលពតសែងទៅបោះចោលនៅទីព្រៃក្បែរនោះ។ ពីសម័...
ប្រាសាទសង់ក្នុងសម័យកាលរាជធានីនៅរលួសនៅចុងសតវត្សរ៍ទី៩។ ប្រាសាទមានរចនាបថព្រះគោ មានប្រាង្គទោល សង់អំពីឥដ្ឋ និងស៊ុមទ្វារជាថ្មភក់។ ប្រាសាទមានទ្វារនៅទិសខាងកើតនិងទ្វារបញ្ឆោត៣នៅទិសផ្សេងទៀត។ មេទ្វារខាងត្បូងមានចារសិលាចារឹកលេខ K.៨៣៣។
ប្រាសាទប្រហែលជាកសាងក្នុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទហស៌វរ្ម័នទី៣។ ប្រាសាទបាក់បែកស្ថិតក្នុងទីវត្តប្រាសាទរង្សី ដែលជាឈ្មោះប្រាសាទនេះតែម្ដង។ ប្រាសាទសង់ពីឥដ្ឋនេះមានប្រាង្គតែមួយ មានស៊ុមទ្វារធ្វើពីថ្មភក់ ទ្វារចូលពីខាងកើត។ ទ្វារបញ្ឆោតបីមាននៅតាមទិសដទៃ ឯមេទ្វារទាំងសងខាងមានសិលាចារឹក ប្រមាណ៥០ បន្ទាត់។ ទីនេះ...
នៅលើកំពូលភ្នំមួយកម្ពស់ប្រមាណ៥០ម៉ែត្រឈ្មោះថាភ្នំកំបោរ មានប្រាសាទមួយដែលមានប្រាង្គបី ដែលមានភាពទ្រុឌទ្រោមណាស់ទៅហើយ។ សព្វថ្ងៃនៅទីនេះសល់តែជញ្ជាំងមួយ ហើយនិងមានស្រះនៅជើងភ្នំ ហើយសព្វថ្ងៃគេបានកសាងជារោងបុណ្យមួយនៅទីនោះ។ ក្នុងបរិវេណចង្អៀតលើកំពូលភ្នំ គេអាចឃើញទម្រង់គ្រឹះប្រាង្គប្រាសាទចំនួនបី សង់ស្របគ្នាបែរមុខទៅកើត...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទចិនមានប្រាង្គបី ធ្វើអំពីថ្មភក់និងថ្មបាយក្រៀម ដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនានិកាយសិវនិយម។ ប្រាង្គទាំងបីនេះស្ថិតក្នុងស្ថានភាពទ្រុឌទ្រោមហើយត្រូវបានជួសជុលឡើងវិញ។ នៅមុខប្រាង្គកណ្ដាលផ្នែកខាងឆ្វេង ត្រង់ផ្លូវចូលមានផ្ទាំងសិលាចារឹកមួយ ដែលម...
តាមរយៈទីតាំងភូមិសាស្រ្ត ប្រាសាទនេះស្ថិតនៅតាមបណ្ដោយផ្លូវពីតំបន់អង្គរបន្តទៅស្រុកជើងព្រៃដែលមានប្រាសាទជាងម្ភៃ ដូចនេះពាក្យថា “គុកនគរ” មានន័យថា ប្រាសាទរបស់ក្រុង។ ប្រាង្គសាងឡើងអំពីថ្មបាយក្រៀមលម្អស្ថាបត្យកម្មតិចតួចធ្វើអំពីថ្មភក់ បែរមុខទៅទិសខាងកើត តាមបណ្ដោយអ័ក្សពីកើតទៅលិចដូចប្រាសាទភ្នំជីសូរ ខេត្តតាកែវដែរ។ ប្...
ប្រាសាទព្រះគោត្រូវបានកសាងឡើងនៅក្នុងសតវត្សទី៦-៧ ក្នុងរាជព្រះបាទជ័យវរ័ន្មទី១ សម្រាប់ឧទ្ទិសចំពោះអាទិទេពក្នុងសាសនាព្រាហ្មណ៍ សង់ពីឥដ្ឋក្រហមនិងថ្មបាយក្រៀម។ នៅពេលច្ចុប្បន្ននេះ គឺនៅសល់តែតួប្រាសាទ ដែលមានបណ្ដោយ ៩x ៨ ម៉ែត្រ និង កម្ពស់៧ ម៉ែត្រ តែប៉ុណ្ណោះ។ ចំណែកផ្នែកដទៃទៀតត្រូវបានរលំដួលបាក់បែកអស់ហើយ។ គេត្រូវឆ្លង...
ប្រាសាទបានចាប់ផ្តើមស្ថាបនានៅដើមសតវត្សរ៍ទី៩បន្តដល់សតវត្សរ៍ទី១០។ ប្រាសាទនេះមានប្រាង្គបួនធ្វើពីឥដ្ឋសង់លើលានបួនជ្រុងទំហំ ៧០x៥០ម៉ែត្រ។ ប្រាង្គបីរត់ជួរលិចកើត ហើយប្រាង្គមួយទៀតស្ថិតនៅខាងជើង មានស៊ុមទ្វារពីថ្មភក់និងមានសសរពេជ្ររាងមូល។ ប្រាង្គខាងកើតមានសសរពេជ្ររាងប្រាំបីជ្រុង។ ប្រាសាទមានមណ្ឌបតពីប្រាង្គកណ្ដាល នៅជ...
ប្រាសាទសាងក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២ ឧទ្ទិសដល់ព្រះពុទ្ធសាសនានិកាយមហាយាន ។ ប្រាសាទមានប្រាង្គមួយរាងពីរ៉ាមីតធ្វើពីថ្មបាយក្រៀមមានបាតរាងបួនជ្រុងស្មើ និងរៀបប្រមាណ១០ថ្នាក់ទាបៗ។ តាមជ្រុងនីមួយៗមានជណ្តើរដែលអមទៅដោយរូបតោធ្វើពីថ្មភក់។ តាមជ្រុងកែងលំអទៅដោយចំលាក់រូប ដំរីធ្វើអំពីថ្មភក់។ ប្រាស...
ការដែលហៅថា "ភូមិប្រាសាទ” មកដូច្នេះ មកពីអ្នកស្រុកភ្លេច ឬមិនដឹងថាឈ្មោះដើម ប្រាសាទនេះដូចម្ដេច ក៏ហៅថា “ប្រាសាទ” តែម្ដងទៅ រួមទាំងឈ្មោះវត្តនៅទីនោះផងដែរ។ ប្រាសាទភូមិប្រាសាទ កសាងឡើងអំពីឥដ្ឋ មានរាងបួនជ្រុងទ្រវែង បែរមុខទៅទិសខាង កើត និងនៅមានរូបរាងល្អប្រសើរ។ ប្រសិនបើនិយាយ អំពីក្បាច់លម្អវិញប្រាសាទនេះនៅសល់ក្បាច់ល...
ប្រាសាទចេកក្បូរមានប្រាង្គបីទន្ទឹមគ្នាសាងនៅលើទីទួលដែលមានទំហំ ៣០x៣០ ម៉ែត្រ មានប្រាង្គបី ធ្វើពីឥដ្ឋរត់ជួរជើង-ត្បូងបែរមុខទៅខាងកើតមានស៊ុមទ្វារធ្វើពីថ្មភក់និងទ្វារបីផ្សេងទៀតជាទ្វារបញ្ឆោត។ ប្រាសាទមានគូទឹកព័ទ្ធជុំវិញនិងផ្លូវចូលពីខាងកើតព្រមទាំងត្រពាំងមួយនៅខាងកើត។ ប្រាសាទចេកក្បូរបច្ចុប្បន្នមានការខូចខាតច្រើន ដ...
2024 © Royal Academy of Cambodia