ប្រាសាទនេះសង់នៅចុងសតវត្សរ៍ទី១១ ដើម្បីបូជាព្រះសិវៈ ក្នុងរជ្ជកាលស្ដេចជាច្រើនអង្គរួមមាន ព្រះបាទយសោវរ្ម័នទី១ និងសូរ្យវរ្ម័នទី១ រហូតដល់ព្រះបាទសូរ្យវរ្ម័នទី២។ ប្រាសាទព្រះវិហារ គឺជាប្រាសាទខ្មែរនៅលើពយតាឌី នៅជាប់ច្រាំងថ្មកម្ពស់៦២៥ ម៉ែត្រនៃភ្នំដងរែក។ ប្រាសាទមានទីតាំងដ៏អស្ចារ្យបំផុតក្នុងចំណោមប្រាសាទដែលបានសាងសង...
ប្រាសាទនេះមិនមានឯកសារបញ្ជាក់ពីកាលបរិច្ឆេទកសាងទេ។ ប្រាសាទមានប្រាង្គទោលរាងបួនជ្រុងស្មើ ធ្វើពីឥដ្ឋរត់ជួរជើងត្បូង បែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាង្គទាំងអស់មានទ្វារបញ្ឆោត នៅជ្រុងបីផ្សេងទៀត។ ប្រាង្គកណ្ដាលនៃប្រាសាទមានសិលាចារឹក២៧បន្ទាត់។
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទមានលានមួយធ្វើពីថ្មភក់, មានបល្ល័ង្គពីរនិងខ្លោងទ្វារកំពែងធ្វើពីថ្មបាយក្រៀមដែលមានច្រកទ្វារកណ្ដាលនិងច្រកទ្វារពីរអមសងខាង។ ប្រាសាទនេះមានអគារពីរដែលមានស៊ុមទ្វារធ្វើពីថ្មភក់។
ប្រាសាទតុបខាងលិចកាលដើមឡើយមានតួប្រាង្គទោលតែឯងសង់នៅលើខឿនខ្ពស់ប៉ុណ្ណោះ នាសតវត្សរ៍ទី១០ ប៉ុន្តែមានការកែបន្ថែមបន្ថយដែលធ្វើឡើងចាប់ពីសតវត្សរ៍ទី១៣ដល់ សតវត្សរ៍ទី១៧ ដូចជាតួប្រាង្គពីរទៀតឱ្យរត់ជួរជាមួយតួប្រាង្គទោល(ឥឡូវក្លាយជាតួប្រាង្គកណ្ដាល)។ ប្រាសាទនេះ ធ្វើអំពីថ្មភក់បែរមុខទៅខាងកើតលម្ ដោយសសរពេជ្រនិងផ្ដែទ្វារខាងត...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទមានប្រាង្គទោលរាងបួនជ្រុងស្មើ ធ្វើពីថ្មភក់បែរមុខទៅទិសនិរតី។ នៅចំកណ្ដាលមានតម្កល់សិវលិង្គធំមួយនៅរក្សារូបរាងបានល្អណាស់។
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទមានប្រាង្គបីធ្វើអំពីឥដ្ឋរត់ជួរជើង-ត្បូង បែរមុខទៅកើតមានស៊ុមទ្វារមួយ និងលំអដោយទ្វារបញ្ឆោត នៅតាមជ្រុងផ្សេងទៀត។ មានគូទឹកមួយនិងកំពែងធ្វើពីថ្មភក់មានផ្លូវចូលពីខាងកើត។ មានត្រពាំងមួយឈ្មោះថា ត្រពាំងឈូក ស្ថិតនៅទិសឦសាន។
ប្រាសាទសង់នៅដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទសង់ពីឥដ្ឋរាងបួនជ្រុងស្មើ សង់លើខឿនមួយមានជណ្តើរខាងលិច គឺប្រាសាទបែរមុខទៅលិច និងមានទ្វារបញ្ឆោតនៅជ្រុងផ្សេងទៀត។ ប្រាសាទមានស្នាទ្រោណី និងមានផ្តែរមួយធ្លាក់គ្រុឌជិះលើនាគ និងមានសសរស្តម្ភរាងប្រាំបីជ្រុង។
ប្រាសាទទោលតូចមួយនៅកណ្ដាលវាលស្រែមិនមានព្រៃជុំវិញ ដោយទីនេះជាផ្លូវចូលទៅកាន់វត្តស្រងែ។ ប្រាសាទធ្វើពីថ្មបាយក្រៀមសុទ្ធ ទំហំ ៣ x ៣ ម. កម្ពស់ ៣.៥ ម. មិនមានទ្វារឬចម្លាក់អ្វីទេ តែនៅរក្សារូបរាងបានល្អណាស់ គ្រាន់តែរង្គោះផ្នែកដំបូលបន្តិច ទើបគេចងរឹតដោយខ្សែកាប។ ទំហំប្រាសាទដ៏តូចនេះ សក្ដិសមនឹងការដាក់តម្កល់រូបអ្នកតារប...
ប្រាសាទនេះ ជាស្នាដៃរបស់ព្រាហ្មណ៍ ម្នាក់ឈ្មោះ យជ្ញវរាហៈ ដែលជាគ្រូរបស់ព្រះបាទជ័យវ័រ្មនទី ៥ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះ ពុំមែនជាប្រាសាទភ្នំទេ តែជាប្រាសាទសង់រាបនឹងដី មានរាងតូចច្រឡឹងសង់ពីថ្មភក់ពណ៌កុលាបនិងមានក្បាច់ចម្លាក់ដ៏ល្អអស្ចារ្យគង់វង្សល្អ។ ហោជាងមានរាងត្រីកោណ និង មានដងក្ដារច្រើនជាន់រចនាជាក្បា...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទចិនមានប្រាង្គបី ធ្វើអំពីថ្មភក់និងថ្មបាយក្រៀម ដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនានិកាយសិវនិយម។ ប្រាង្គទាំងបីនេះស្ថិតក្នុងស្ថានភាពទ្រុឌទ្រោមហើយត្រូវបានជួសជុលឡើងវិញ។ នៅមុខប្រាង្គកណ្ដាលផ្នែកខាងឆ្វេង ត្រង់ផ្លូវចូលមានផ្ទាំងសិលាចារឹកមួយ ដែលម...
ប្រាសាទគុកព្រះធាតុ ត្រូវបានសាងសង់ឡើង នៅក្បែរដងទន្លេមេគង្គ នៅលើចង្កេះភ្នំហាន់ជ័យ។ ដោយសារបូជនីយដ្ឋាន ដ៏សំខាន់នេះមាន លក្ខណៈស្រដៀង នឹងប្រាសាទអាស្រមមហាឥសី នៅស្រុកអង្គរបុរីទើបបានជាគេបញ្ចូលប្រាសាទនេះ ក្នុងសម័យកាលនគរភ្នំមានរចនាបថភ្នំដា។ ប្រាសាទសង់ឡើងដោយថ្មបាសាល់ មានរាងការ៉េជ្រុងទំហំ ៤.៥ ម. និងកម្ពស់ ៥ ម៉ែត្...
ស្ថិតនៅលើទួលបុរាណមួយកណ្ដាលវាលស្រែ មិនឆ្ងាយពីភូមិខ្សាកឃុំពពេល ដែលនៅតាមផ្លូវអមប្រឡាយ។ នៅជិតនោះ មានសង់ជាតូបថ្មមួយ។ បរិយាកាសប្រកបដោយខ្យល់អាកាសល្អ ព្រោះស្ថិតនៅកណ្ដាលវាលស្រែ ដែលម្ដុំនេះ ក៏មានប្រាសាទដទៃៗទៀត បង្ហាញពីអានុភាពនៃស្ដេចត្រាញ់នៅតំបន់នោះ។
ប្រាសាទស្វាយអៀ ឬប្រាសាទបី គឺគេហៅសំដៅលើឈ្មោះភូមិ ឬឈ្មោះវត្ត តែបណ្ដាអ្នកស្រាវជ្រាវបានភ្ជាប់ឈ្មោះនេះជាមួយប្រាសាទតែម្ដង។ ប្រាសាទស្វាយអៀ សាងអំពីឥដ្ឋរាងបួនជ្រុងស្មើប្រវែង ៤,៧០ម៉ែត្រ បែរមុខទៅទិសខាងកើត ហើយពីមុនមកមានប្រាង្គចំនួនបីរត់ជួរតាមអ័ក្សពីជើងទៅត្បូង តែសព្វថ្ងៃប្រាង្គពីរទៀតបាក់បែកអស់ហើយ នៅសល់តែប្រាង្គក...
នៅលើកូនភ្នំអន្លង់ស្វាយ កម្ពស់ប្រមាណ ៧០ម៉ែត្រ មានប្រាសាទបុរាណមួយដែលបែកបាក់បន្សល់តែជញ្ជាំងកម្ពស់ប្រមាណ៣ម៉ែត្រ។ ប្រាសាទកប់ក្នុងដីនិងគំនរអិដ្ឋ និងមានគ្រឿងលំអខ្លះៗធ្វើពីថ្មភក់។ នៅទីនេះគេបានកសាងជាវត្តដែលមានឈ្មោះថាវត្តប្រាសាទតេជៈ។ ប្រាសាទបុរាណនេះតាមកំណត់ត្រារបស់ស៊ីសាក ទីនេះមានគ្រឹះថ្មបាយក្រៀមនិងអិដ្ឋ ដែលជា...
ប្រាសាទបន្ទាយសៀម ឬបន្ទាយសៀមកាត់សក់ កសាងឡើងអំពីថ្មបាយក្រៀម ក្នុងរជ្ជកាលស្តេច៣ព្រះអង្គ នៅសម្ភុបុរ (ព្រះនាងនីពេន្រ្ទទេវី, ព្រះនាងជេស្ថារ្យ, ព្រះនាងជយេន្រ្ទភា)។ ប្រាសាទនេះខូចខាតជាទម្ងន់ដោយតួប្រាសាទទាំងមូលបានខូចខាតដោយសារការជីកកកាយរបស់មនុស្ស។ ទោះបីជាតួប្រាសាទត្រូវបានខូចខាតទាំងស្រុង តែប្រាសាទនេះ នៅសេសសល់កំ...
2024 © Royal Academy of Cambodia