ជ្រោយចេក ជាឈ្មោះទំនប់មួយដែលត្រូវបានសាងសង់ដើម្បីរក្សាទឹកទុកស្រោចស្រពវាលស្រែ ស្ថាបនាឡើង ក្នុងសម័យខ្មែរក្រហម។ បូករួមជាមួយរុក្ខជាតិដ៏ស្រស់ស្អាតនៅជុំវិញ និង ប្រភពទឹកមិនចេះរីងស្ងួត ជ្រោយចេក បានទាក់ទាញឲ្យអ្នក ខែត្រកំពង់ចាម មកកម្សាន្តនៅចុងសប្ដាហ៍ ឬ ថ្ងៃបុណ្យឈប់សម្រាក ។ យុវវ័យភាគច្រើនចូលចិត្តមកហែលទឹកលេងនៅទីនេះ។ ទម្រាំតែបានកើតជាទំនប់មួយនេះឡើង ប្រជាជនខ្មែរ ជាច្រើនបានស្លាប់នៅកំលុងពេលសាងសង់ដោយបាក់កម្លាំង និង ខ្វះចំណី អាហារ ឯផ្សេងទៀតត្រូវបានសម្លាប់ដោយពួកខ្មែរក្រហម។ ព្រៃទ្រនាប់ ជាកន្លែងដែលកប់សាកសព។