ចេតិយព្រះរាជា

នៅជិតព្រះសក្យមុនីចេតិយ ដែលទើបសង់ថ្មី មានចេតិយច្រើនទៀត ដែលតម្កល់អដ្ឋិធាតុព្រះរាជា សម័យមុន ហៅថាចេតិយទន្ទឹម។ ចេតិយខាងជើងមានឆ្លាក់រូបដំរី លេចក្បាលធ្លោ ឡើងប៉ុនដំរីមែនទែន គេហៅថា "ចេតិយសាមពាន់" ត្រូវបានកសាងឡើងតាំងពី គ្រិស្តសករាជ ១៦២៣ ដោយព្រះបាទជ័យជេដ្ឋា ដើម្បីបញ្ចុះព្រះបរមអដ្ឋិនៃ ព្រះបាទស្រីសុរិយោពណ៌ជាបិតា ជាប់គ្នាខាងត្បូង កសាងឡើងក្នុងគ្រិស្តសករាជ ១៨៩១ ដោយព្រះនរោត្តម ដើម្បីបញ្ចុះព្រះបរមអដ្ឋិព្រះអង្គឌួង ជាព្រះវររាជបិតា ចុះតាមជណ្តើរថ្មទៅត្បូងបន្តិច គេនឹងឃើញចេតិយដ៏ធំមួយទៀត ដែលជាចេតិយ របស់ព្រះមុនីវង្ស មានក្បូរក្បាច់ហាក់ស្អាតបាតនៅឡើយ។

ទីតាំងនៅលើផែនទី