ប្រាសាទស្រែលាវ

ប្រភេទសាលាសំណាក់មួយក្នុងចំណោមសាលាសំណាក់ជាច្រើនដែលស្ថិតនៅតាមបណ្ដាយយផ្លូវបុរាណ អង្គរធំទៅភិម័យ។ ប្រាសាទថ្មបាយក្រៀមនិងមានថ្មភក់ជាលំអតាមទ្វារ ដែលសង់ក្នុងសម័យអង្គរសតវត្សរ៍ ទី១២និង១៣។ ប្រាសាទមានសភាពជារោងវែងដែលបានបាក់រលំដំបូលខាងកើតអស់ទៅហើយ នៅសល់កំពូលផ្កាឈូកខ្លះ ហើយមានទំហំប្រមាណជា ៦x១២ ម៉ែត្រ។ ប្រាសាទស្ថិតនៅចម្ងាយប្រមាណជាង ១០០០ម៉ែត្រពីភូមិ ហើយត្រូវដើរកាត់ផ្លូវបុរាណ។

ទីតាំងនៅលើផែនទី