សារមន្ទីរស្រុកស្វាយចេក

ខេត្តបន្ទាយមានជ័យមានប្រាសាទបុរាណចំនួន២៧កន្លែងនិងប្រាសាទបែកបាក់មានចំនួន១២៣កន្លែង ព្រមទាំងស្ថានីយ៍និងទីទួលបុរាណរាប់មិនអស់។ កត្តានេះនាំឱ្យមានសារមន្ទីរដល់ទៅបីកន្លែង ដែលនៅសារមន្ទីរស្រុកស្វាយចេកមានវត្ថុបុរាណចំនួន៥១៨ ដុំ,រូប។ សារមន្ទីរស្រុកស្វាយចេក ស្ថិតក្នុងបរិវេណសាលាស្រុកស្វាយចេក ដែលមានតាំងវត្ថុសិល្បៈជាច្រើនប្រភេទ។ ទីនេះជាទីដែលអាចចូលទស្សនាដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្តនៃតំបន់នេះ។ នៅទីនេះ(២០២១) ក៏មានសិលាចារឹកនៃប្រាសាទបន្ទាយព្រាវ ដែលបានយកមករក្សាទុកនៅទីនេះ។

ទីតាំងនៅលើផែនទី