ប្រាសាទបន្ទាយទ័ព

ប្រាសាទបន្ទាយទ័ពនៅឃុំថ្មពួកទទួលបានការថែទាំ អភិរក្ស អភិវឌ្ឍស្របាលគ្នានឹងប្រាសាទបន្ទាយឆ្មារដែរ ដូចជាស្ថាបនាផ្លូវក្រាលក្រួសបានកាប់សម្អាតព្រៃ ការរៀបចំបរិស្ថាន ហើយក៏មានការសាងសង់អាសនៈថ្មីដ៏ធំមួយ នៅជ្រុងនិរតីប្រាសាទ ទុកជាទីសក្ការៈ បូជាបន្ថែមផងដែរ។ បើគិតពីទំហំខូចខាតប្រាសាទទាំងពីរគឺប្រហាក់ប្រហែលគ្នា។ ឯភាពល្បីល្បាញរបស់ប្រាសាទបន្ទាយទ័ព គឺទីនេះជាប្រភពនៃរូបបដិមាព្រះបាទជ័យវរ្ម័នទី៧ប្រក់នាគទ្រង់គង់សមាធិ បែបព្រះពុទ្ធសាសនា មានចំនួន៥អង្គ។ សព្វថ្ងៃបដិមាពូកែស័ក្ដិសិទ្ធិទាំងនេះ ដែលគេហៅថា ''ព្រះអង្គធំ ឬលោកឪធំ'' បានត្រូវគេយកទៅដាក់នៅសារមន្ទីរ។ ប្រាសាទមានទំហំធំនេះត្រូវរលំអស់មួយភាគធំកំពុងត្រូវបានជួសជុលជាបន្តហើយ។ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២ មានស្ថាបត្យកម្មស្រដៀងនឹងប្រាសាទព្រះប៉ាលីឡៃ។ ប្រាសាទកសាង​ដោយ​ប្រើប្រាស់​ថ្ម​មាន​ក្បាច់ចម្លាក់​ស្រាប់ ជា​ថ្ម​របស់​ប្រាសាទ​ចាស់​ណាមួយ​នៅក្បែរនោះ និង​មាន​ប្រាង្គ​ធំៗ ខ្ពស់ៗ​មាន​កម្ពស់​ប្រហែល​៣៥​ម៉ែត្រ​។ ប្រាសាទ​នេះ មាន​ប្រា​ង​ចំនួន​៥ ប្រាង្គ​ធំ​នៅ​កណ្ដាល រីឯ​ប្រាង្គ​តូច​បួន​ផ្សេងទៀត​នៅ​ចំ​ទិស​ទាំង​បួន មាន​នាទី​ជា​ខ្លោងទ្វារ ហើយ​ភ្ជាប់​មក​ប្រាង្គ​កណ្ដាល​ដោយ​រោងទង។ គេអាចឃើញភាពខុសប្លែកពីប្រាសាទមួយទៅមួយ និងពិដានឈើដែលបានបន្សល់ទុក។

ទីតាំងនៅលើផែនទី