សួនសួនស្នេហ៍ជនបទ

រមណីយដ្ឋាន សួនស្នេហ៍ជនបទ ជារមណីយដ្ឋានកំពុងចាប់អារម្មណ៍ភ្ញៀវទេសចរយ៉ាងច្រើនទៅកម្សាន្តនៅក្នុងខេត្តបន្ទាយមានជ័យ។ សួនស្នេហ៍ជនបទ ពិតជាមានទេសភាពស្អាតៗ សួនផ្កាជាច្រើនប្រភេទ បរិយាកាសស្រស់ស្រាយបរិសុទ្ធ ធ្វើឱ្យភ្ញៀវទេសចរមិនដែលរំលងរមណីយដ្ឋានកែឆ្នៃមួយនេះឡើយ។ ម្ចាស់រមណីយដ្ឋាននេះមានប្រវត្តិត្រឹមតែជាអ្នកនាំផលិតផលនេសាទទៅប្រទេសថៃតែប៉ុណ្ណោះ ប៉ុន្តែដោយហេតុការស្រឡាញ់ចូលចិត្ត គាត់បានទិញដីហើយបង្កើតជារមណីយដ្ឋាននេះឡើង។ ភ្ញៀវភាគច្រើនគេទៅលេងកម្សាន្ត និងថតរូបលេងនៅទីនោះនាពេលល្ងាច ដើម្បីផ្តិតយកទេសភាពសួនដ៏ប្រណិតនៅទីនោះ។

ទីតាំងនៅលើផែនទី