ព្រះរាជដំណាក់ព្រះបាទមុនីវង្ស

ដំណាក់ព្រះបាទមុនីវង្ស គឺជាអគារមួយក្នុងចំណោមសំណង់អគារជំនាន់អាណានិគមដ៏ធំស្កឹមស្កៃគួរឲ្យកត់សម្គាល់នៅលើភ្នំបូកគោ។ ដំណាក់នេះត្រូវបានសង់ឡើងនៅក្បែរមាត់ជ្រោះ ដែលអាចគយគន់សម្រស់ព្រៃភ្នំពណ៌បៃតងដាច់កន្ទុយភ្នែក និងព្រះអាទិត្យរះរៀងរាល់ព្រឹកថែមទៀត។ វាជាដំណាក់ដែលព្រះបាទមុនីវង្ស ទ្រង់សម្រាកកម្សាន្តគេចពីអាកាសធាតុក្តៅនារាជធានីភ្នំពេញ។ ដំណាក់នេះក៏ជាទីដែលព្រះអង្គចូលទីវង្គតដែរ។

ទីតាំងនៅលើផែនទី