ពើងជ្រួញ

តំបន់នេះសព្វថ្ងៃបានក្លាយជាវត្តមួយដែលកំពុងកសាងសំណង់ជាច្រើន។ ទីតាំងនេះមានថ្មធម្មជាតិអមដោយព្រៃឈើបៃតងខ្ចីរំលេចនូវថ្មធម្មជាតិដែលទទួលរងការសឹកក្លាយជាចង្អូរជ្រួញៗជាច្រើនទើបមានឈ្មោះថា ពើងជ្រួញ។ ផ្ទាំងថ្មដែលទទួលរងសំណឹកធម្មជាតិបែបនេះក៏មាននៅតំបន់ដទៃលើខ្នងភ្នំកូលែនដែរ ដូចជានៅ វត្តព្រះក្រាលនិងពើងតាខុជាដើម។

ទីតាំងនៅលើផែនទី