បឹងយក្សឡោម

បឹងយក្សឡោមដ៏ស្រស់ស្អាតនេះកើតឡើងបន្ទាប់ពីបន្ទុះភ្នំភ្លើងមួយកាលពី៤០០០ឆ្នាំកន្លងទៅ។ ការវាស់ជម្រៅបឹងនេះមានដល់ទៅ៨០០ម៉ែត្រ និងបង្ហាញឱ្យឃើញទឹកថ្លាឈ្វេងជម្រៅប្រហែល៥០ម៉ែត្រ។ នៅម្ខាងនៅបឹង មានកំពង់ពីរដែលធ្វើពីឈើសម្រាប់ទេសចរទស្សនាបឹងឱ្យកាន់តែជិត ប៉ុន្តែមនុស្សមួយចំនួនមិនអាចទ្រាំមិនមុជទឹកបានទេ។ ផ្លូវជុំវិញបឹង ផ្តល់នូវភាពរីករាយសម្រាប់ការដើរកម្សាន្តយឺតៗ ហើយព្រៃនេះក៏ជាជម្រកជ្រូកព្រៃ និងបក្សីកម្រ បូករួមទាំងឥន្ទ្រីក៏អាចឃើញនៅជុំវិញបឹងផងដែរ។ ទេសចរអាចមើលឃើញសត្វមេអំបៅធំៗមានពណ៌ភ្លឺកម្រមាន ដែលខ្លះមានស្លាបប្រវែងដល់ទៅ២០សង់ទីម៉ែត្រ។ "យក្សឡោម" ជារឿងព្រេងដែលនិទានដែលតំណាលពីស្ដេចយក្សដ៏មានអំណាចមួយមានបុត្រីដ៏ស្រស់ស្អាតបញ្ចេញក្លិនក្រអូប ឈ្មោះ "នាងសក់ក្រអូប"។ ក្រោយមកនាងមានបុរសសង្ហាម្នាក់ជាសង្សារ ហើយខ្លាចស្ដេចយក្សដឹងរឿងនេះក៏សម្រេចចិត្តរត់គេចចូលទៅក្នុងព្រៃ ទើបស្ដេចយក្សបានបញ្ជាឱ្យសេនាស្វែងរកកូនស្រីរហូតដកដើមឈើនិងជីកដី ក៏រកមិនឃើញ។ ការដកដើមឈើនិងជីកកាយបន្សល់ទុកនូវបឹងយ៉ាងជ្រៅនោះ ទើបគេហៅកន្លែងនេះថា "បឹងយក្សឡោម"។ ប៉ុន្តែមានការអះអាងម៉្យាងទៀតថា ប្រភពដើមនៃពាក្យ "យក្សឡោម" គឺពាក្យ "យក្ស" ក្នុងភាសារបស់ជនជាតិភាគតិចមានន័យថាជា «ម្ចាស់ ឬមេភូមិ» ចំណែក «ឡោម» ជាឈ្មោះរបស់អតីតមេភូមិនៅតំបន់នោះ។ ដូច្នេះហើយពាក្យ "យក្សឡោម" ជាការគោរពរំលឹកដល់ឈ្មោះអ្នកដឹកនាំសម័យបុរាណនោះឯង។

ទីតាំងនៅលើផែនទី