ទំនប់បារាំង

ទំនប់បារាំង គឺជាទំនប់មួយដែលស្ថិតក្នុងរមណីយដ្ឋានអង្គរ។ ថ្វីបើពុំមានឯកសារបញ្ជាក់ពីប្រវត្តិនៃទំនប់នេះទេ តែគេអាចទាញការប៉ាន់ស្មានបានថា វាត្រូវបានកសាងឡើងអំឡុងទសវត្សឆ្នាំ១៩៦០ នាសម័យសង្គមរាស្ត្រនិយម។ គេអាចនឹងឮសំឡេងទឹកហូរចេញពីទំនប់បារាំងបាន នៅពេលគេទៅដល់ប្រាសាទតានៃ ហើយអាចទៅដល់ទំនប់ទឹកនេះដោយថ្មើរជើង ឬជិះកង់ និងម៉ូតូបានតាមផ្លូវតូចមួយចេញពីប្រាសាទតានៃ។ នៅខែវស្សា ដែលសម្បូរទឹកហូរហៀរ ធ្វើឱ្យទំនប់បារាំងមានសម្រស់ស្រស់ស្អាត និងសម្បូរភ្ញៀវទេសចរទៅកម្សាន្ត។ នៅជិតនេះក៏មាន ANGKOR ZIPLINE ជាទីអាចជិះខ្សែរ៉កបានផងដែរនិងទំនប់របស់ខ្មែរក្រហមជិតនោះផងដែរ។

ទីតាំងនៅលើផែនទី