ក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែងនេះមានជនជាតិចម្រុះជាតិសាសន៍រស់នៅ ដូចនៅក្នុងនិមិត្តសញ្ញាខេត្តពីមុនជាកងចក្រមានផ្លែចំនួន១៧ តំណាងជនជាតិដែលរស់នៅទីនេះ ពិសេសគឺជនជាតិឡាវ។ តាមរយៈឈ្មោះ ទីនេះគឺជាស្ទឹងដុះស្មៅត្រែង តែការស្រាវជ្រាវពីប្រវត្តិខេត្តនេះបង្ហាញថា ពីអតីតកាលជាទីតាំងចំណុះឱ្យ នគរសម្ភបុរៈ (ស្រុកសំបូរក្រចេះសព្វថ្ងៃ) រហូតដល់ គ.ស ៩០០ប្លាយ ដែលនគរត្រូវបានបង្រួបបង្រួម។ ចម្បាំងរាំងជលកើតឡើងជាច្រើនលើក ដែលចុងក្រោយស្ទឹងត្រែងចំណុះឱ្យខេត្តចំប៉ាសាក់ដែលចំណុះសៀម។ សន្ធិសញ្ញាបារាំងសៀម ដែលជាអាណាព្យាបាលក្រុងកម្ពុជាបានបង្ខំសៀមឱ្យប្រគល់ខេត្តទន្លេរពៅ ម្លូព្រៃ ស្ទឹងត្រែងសៀមប៉ាងមកកម្ពុជាវិញតាមរយៈការដោះដូរតម្រូវតាមភូមិសាស្ត្រ។ តំបន់ដែលមានខ្មែររស់នៅច្រើនគឺខេត្តអាតូពើត្រូវបានទៅឡាវ ចំណែកខេត្តមានឡាវរស់នៅច្រើនបានមកកម្ពុជា។ ប្រវត្តិឈ្មោះខេត្ត គឺដើមឡើយសង្ឃឡាវព្រះនាមសៀង ប៉េងមកពីស្រុកវៀងច័ន្ទ ដែលគ្រប់គ្រងដែននេះបានចំណុះក្រុងកម្ពុជា តែក្រោយមកកូនគាត់ដែលស្នងតំណែង បានទៅជ្រកកោនព្រះចៅសៀម ហើយបានទទួលតែងតាំងងារជាចៅមឿង សៀងទែង (ជាភាសាឡាវខ្មែរប្រែថា ជី គឺនេនដែលលាចាកសិក្ខាបទ)។ គេហៅថា ខេត្តសាទឹងទែង ហើយក៏យារក្លាយជាស្ទឹងត្រែងរហូតមក។ ខេត្តមានរមណីយដ្ឋានប្រវត្តិសាស្រ្ត ជាច្រើនដូចជានៅថាឡាបរិវាត់ (ធារាបរិព័ទ្ធ) មានប្រាសាទព្រះគោ និងប្រាសាទដទៃទៀតដែលភាគច្រើនខូចខាតអស់។ ចំណែករមណីយដ្ឋានធម្មជាតិក៏សម្បូរដូចជា អន្លង់ផ្សោត តំបន់រ៉ាមសា ជាដើម។ ត្រីប៉ាសេអ៊ី និងត្រីប៉ាវ៉ា គឺជាប្រភេទត្រីពិសេសមានរសជាតិឆ្ងាញ់ពិសា រួមនឹងទឹកទន្លេបី សេកុង សេសាន និងស្រែពក ដែលហូរផ្គុំគ្នាចាក់ចូលទន្លេមេគង្គ បានធ្វើឱ្យខេត្តផលិតបានវារីអគ្គិសនី និងតំបន់ កម្សាន្តជាច្រើន។ ខេត្តស្ទឹងត្រែងចែកចេញជា ៥ ស្រុក មានស្រុកថាឡាបរិវ៉ាត់, បុរីអូរស្វាយសែនជ័យ, សៀមប៉ាង, សៀមបូក, សេសាន និងក្រុងមួយគឺក្រុងស្ទឹងត្រែង។ និមិត្តសញ្ញាខេត្តមានរូបប្រាសាទព្រះគោ រូបតំបន់រ៉ាមសាមានត្រីផ្សោតលើផ្ទៃក្រោយជាភ្នំ ប៉ុន្តែរូបកងចក្រនៅសល់តែមួយចំណែកទេ។ ខេត្តស្តឹងត្រែងមានប្រជាជនជាង ១៦០ពាន់នាក់ និងដង់ស៊ីតេ ១៤នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។

ទីតាំងនៅលើផែនទី