គ្រឹះប្រាសាទបាដើម

ប្រាសាទបាដើម ស្ថិតនៅតាមបណ្ដោយដងទន្លេសេសានជិតវត្តចេតិយារាម។ គួរកត់សម្គាល់ថា ព្រះវិហារវត្តនៅតំបន់នេះមានរចនាបថឡាវ ដែលមានទំហំតូចជាងព្រះវិហារខ្មែរ។ បាឌឿម ជាពាក្សភាសាឡាវ មានន័យថាឪពុកដើម ដែលត្រូវនឹងពាក្យថា បាដើម។ នៅច្រាំងទន្លេមេគង្គក៏ធាប់មានប្រាសាទមួយឈ្មោះ បាចុង ដែរ ប៉ុន្តែគួរឱ្យស្ដាយបា្រសាទបាចុងត្រូវបានច្រាំងបាក់ចូលក្នុងទន្លេទៅហើយ។ ប្រាសាទបាដើម ក៏មិនខុសគ្នាពីប្រាសាទដទៃទៀតនៅទីជិតខាងដែរ ពោលគឺកសាងក្នុងសតវត្សរ៍ទី៧ ដូចគ្នាដែរ។ ប្រាសាទបាក់រលំអស់ នៅមានសល់តែផ្ដែរ និងសសរខ្លះៗប៉ុណ្ណោះគរលើដី។

ទីតាំងនៅលើផែនទី