ប្រាសាទបាតជុំ, ប្រាសាទសៅគតាគ្រាម

តាមសិលាចារឹកនៃប្រាសាទនេះ ការស្ថាបនាធ្វើឡើងដោយមន្រ្តីខាងពុទ្ធសាសនាម្នាក់ ឈ្មោះកវីន្រ្ទារិមថន ដែលជាមន្រ្តីនៅក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័ន សោយរជ្ជកាលក្នុងឆ្នាំ៩៤៤។ ប្រាសាទនេះស្ថាបនាឡើងអំពីឥដ្ឋ មានប្រាង្គបី បែរមុខទៅទិសខាងកើត។ សិលាចារឹកសរសេរក្នុងឆ្នាំ៩៥៣ បានឱ្យឈ្មោះប្រាសាទនេះក្នុង សម័យកាលនោះថា សោគតាគ្រម ហើយសព្វថ្ងៃ ហៅថាបាតជុំ។ ប្រាសាទមានរចនាបថបាយ័ន។

ទីតាំងនៅលើផែនទី