ប្រាសាទតាមាន់ធំ

ឈ្មោះសព្វថ្ងៃដែលគេប្រើប្រាស់ គឺប្រាសាទតាមាន់ ប៉ុន្តែក៏មានមតិខ្លះថាឈ្មោះត្រឹមត្រូវគឺ ប្រាសាទតាមន្ត ដែរ។ សំណង់ស្ថាបត្យកម្មនេះ ស្ថិតនៅលើចង្កេះភ្នំដងរ៉ែក ដែលសាងសង់ឡើងក្នុងសតវត្សរ៍ទី១១ ពីថ្មបាយក្រៀមលាយថ្មភក់ដោយព្រះបាទសុរិយវរ្ម័នទី១។ ប្រាសាទបែរមុខទៅទិសខាងត្បូងតម្រូវទៅតាមភូមិសាស្ត្រប្រកបដោយក្បូរក្បាច់រចនាដ៏ល្អប្រណីត។ ទេសភាពដ៏ស្រស់ត្រកាលនៃជួរភ្នំដងរ៉ែកតាមផ្លូវឡើងមានដើមផ្កាត្របែកព្រៃច្រើនស្អេកស្កះ និងរោងអ្នកតាព្រះភក្ដ្រ៨ ព្រមទាំងថ្មភ្នំដែលមានរូបរាងដូចដំរីក្រាបដែលមានបារមីពូកែស័ក្កសិទ្ធ បច្ចុប្បន្នគេហៅថា «ប្រាសាទដំរីទ្រោម» ដែលគេជឿថាការបន់ស្រន់រមែងអាចបានជោគជ័យលើផ្លូវចិត្ត បញ្ជៀសការពើបប្រយុទ្ធរហូតដល់ការឈឺស្លាប់ទៀតផង។។ គេនិយាយថា ថ្មនេះត្រូវបានទាហានថៃព្យាយាមជីកគាស់យកទៅតែមិនបានសម្រេចនៅពេលដែលមានការផ្ទុះអាវុធទ្រង់ទ្រាយធំជាមួយថៃកាលពីអំឡុងឆ្នាំ២០១១។ ប្រាសាទតាមាន់ធំមានទំហំប្រមាណជាកន្លះហិកតា ព័ទ្ធដោយកំពែងថ្មបាយក្រៀម។ ប្រាសាទមានក្បាច់ចម្លាក់តិចតួចនិងមានការខូចខាតច្រើនបង្គួរ ដែលជាប្រាសាទកសាងនៅសតវត្សរ៍ទី ១១។

ទីតាំងនៅលើផែនទី