ពើងតាបស

ពើងតាបសស្ថិតនៅចម្រាក់ភ្នំមានពើងថ្ម៤ដុំធំៗ មានបណ្តោយជាង ១៥ ម៉ែត្រនិងកម្ពស់ ៣.៥ ម៉ែត្រ។ ទីនេះជាគុហានៃក្រុមអ្នកបួសសម្រាប់ធ្វើពិធីសមណធម៌ ដែលមានរូងថ្មតូចៗ ចំនួន៣ នៅចន្លោះផ្ទាំងថ្មធំៗ។ លើផ្ទៃជញ្ជាំងមានចម្លាក់មួយចំនួន រួមនិងសិលាចារឹកផងដែរ។ គេអាចឃើញចម្លាក់ព្រះពុទ្ធប្រក់នាគក្បាល៧ ព្រះពុទ្ធសម្មាធិ និងចម្លាក់ជាក្រុមមានរូបព្រះពោធិសត្វអវលោកេស្វរៈ និងពោធិសត្វប្រាជ្ញាបារមីតា។ ចំណែកសិលាចារឹកវិញមានចំនួន២ ដែលតាមរយៈអក្សរ គួរតែចារក្នុងអំឡុងស.វទី១១គ.ស។

ទីតាំងនៅលើផែនទី