ប្រាសាទថ្មដាប់

ប្រាសាទថ្មដាប់ មានរចនាបថគូលែន សាងសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ នាដើមសតវត្សរ៍ទី៩ ឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានប្រាង្គមួយបែរមុខទៅទិសខាងកើត មានកំពែងឥដ្ឋព័ទ្ធជុំវិញដែលបែកបាក់អស់។ ប្រាសាទនេះជាស្ថាបត្យកម្មដ៏ល្អវិចិត្រមួយមានភាពលេចធ្លោជាងប្រាសាទផ្សេងៗលើភ្នំគូលែន។ ផ្តែរនិងសសរពេជ្រ៨ជ្រុងឆ្លាក់ជាប់លើឥដ្ឋ ជារូបក្បាលរាហូមានដងធ្នូចេញទៅសងខាង ក្បាច់កញ្ចាំងកន្ទុយហង្ស។

ទីតាំងនៅលើផែនទី