សាលារួមចិត្ត

ទីនេះមានសំណង់់មួយរាងបីជ្រុងសង់ទៅតាមទិសនៃប្រទេសបីដែលបានព្រមព្រៀងគ្នាកំណត់យកទីតាំងនេះជាប្រជុំព្រំដែននៃប្រទេសកម្ពុជា ប្រទេសលាវ និងប្រទេសថៃ។ នៅលើខឿនមានតម្កល់បល្ល័ង្គដាក់ព្រះពុទ្ធរូបបែរព្រះភក្ត្រទៅទិសទាំងបី ក្នុងចំណោមនោះព្រះពុទ្ធរូបកម្ពុជាធំជាងគេ។ ជើងបល្ល័ង្គលំអដោយរូបចម្លាក់ប្រទេសរៀងខ្លួន។ ចំណែកហោជាងក៏មានឆ្លាក់លំអតាមរចនាបថប្រទេសនីមួយៗ។ គួរកត់សម្គាល់ថាភាគីលាវមិនទាន់បានតម្កល់ព្រះពុទ្ធរូបនោះទេ ហើយដំណើរទៅកាន់ទីនោះក៏ត្រូវឆ្លងកាត់ទំនប់បង្ហៀរមួយជាប្រភពទឹកសម្រាប់ប្រើប្រាស់របស់កងយោធពលខេមរភូមិន្ទលើខ្នងភ្នំផងដែរ។

ទីតាំងនៅលើផែនទី