វត្តបុរាណនេះ កសាងក្នុង គ.ស ១៩០៥ ដែលអាចរាប់បានជាវត្តចំណាស់មួយ ដូចវត្តមហាលាភដែរ។ ក្នុងទីវត្តមានព្រះវិហារ ឈើដ៏ល្អប្រណិត ដែលទទួលបានការជួសចុលជាថ្មី តែនៅរក្សារចនាបថដើមដដែល។ ព្រះវិហារមានលក្ខណៈពិសេស ដោយតាមសសរនីមួយៗ មានគំនូរទឹបមាស មានអាយុកាលជាង១០០ឆ្នាំ។ ក្នុងទីវត្តនេះធ្លាប់រកឃើញសិលាចារឹកផងដែរ។