សារមន្ទីរជាតិនេះត្រូវបានកសាងនៅថៃ្ង១៥សីហា១៩១៧ តាមរបៀបស្ថាបត្យកម្មប្រពៃណីខ្មែរ ហើយត្រូវបានសម្ពោធក្នុងឆ្នាំ១៩២០ ដោយព្រះបាទស៊ីសុវត្ថិ។ នៅខាងក្នុងសារមន្ទីរជាតិមានតម្កល់វត្ថុបុរាណតាំងពីសម័យមុនអង្គរ និងសម័យអង្គរ។ វាជាការប្រមូលថែរក្សាទុកដ៏ល្អសម្រាប់ពិភពលោកធ្វើការស្រាវជ្រាវអំពីវត្ថុបុរាណ សិល្បៈ សាសនា និងបុរា...
ផ្ទាំងថ្មដ៏ធំសម្បើមលយចេញពីជួរភ្នំគូលែនបង្កើតបានជារមណីយដ្ឋានមានឈ្មោះថា ពើងតាខុដែលអាចឱ្យភ្ញៀវទេសចរដែលធ្វើដំណើរឡើងទៅលើខ្នងភ្នំគូលែន អាចឈៀងមកមើលទេសភាពព្រៃឈើបៃតងខ្ចីរំលេចនូវថ្មធម្មជាតិនេះ។ ទីនេះមានផ្ទាំងថ្មផ្ទៃរាងពកៗជ្រួញ រដិបរដុប និងមានកន្លែងខ្លះរាបស្មើ។ នៅពេលរាត្រីជួនមានទេសចរមួយចំនួនមកអាំងសាច់ គយគន់ផ្ក...
ពិតណាស់ហើយថា ទឹកជ្រោះប៊ូស្រា ជាទីដែលទាក់ទាញទេសចរណ៍ជាងគេនៅទឹកដី ខេត្តមណ្ឌលគីរី។ ប៉ុន្តែ លើកំណាត់ផ្លូវទៅកាន់ទីនោះ នោះក៏មានទឹកធ្លាក់អូរផ្លាយ ដែលរំលេចនូវផ្ទៃទឹកថ្លាឈ្វេងហូររឹមៗលើកម្រាលថ្ម ស័ក្ដិសមជាទីឋានងូតទឹកលេងកម្សាន្ត។ ទីតាំងនេះកកើតនៅពេលដែលស្ពានដាច់ ហើយត្រូវបានធ្វើផ្លូវវាងទៅចំទីនោះ។ ទឹកភ្លៀងនារដូវវស្...
រហូតមកដល់ឆ្នាំ១៩៩៥ ចៅអធិការវត្តបឹងរ៉ៃបានប្រើប្រាស់កុដិធំចំនួន២កន្លែងដែលខ្មែរក្រហម ធ្លាប់បានប្រើប្រាស់ធ្វើជាមន្ទីរសន្ដិសុខធំជាងគេប្រចាំស្រុកស្វាយជ្រុំ ធ្វើជាកុដិសម្រាប់ព្រះសង្ឃគង់ដដែល ហើយនៅឆ្នាំ១៩៨២ ឆ្អឹងលលាដ៏ក្បាលសាកសពចំនួន៣៣០ ដែលគាស់ចេញពីរណ្ដៅកប់សាកសពរួមមួយ ចំនួនក្នុងចំណោមរណ្ដៅសាកសពទាំង២៨រណ្ដៅដែលស្...
ប្រាសាទត្រពាំងខ្នារសែនកែវស្ថិតក្នុងរចនាបថបាភួន សាងសង់នៅចុងសតវត្សរ៍ទី១១។ ប្រាសាទមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មភក់បែរមុខទៅកើតនិងលំអដោយទ្វារបញ្ឆោតតាមជ្រុងដទៃទៀត។ ប្រាង្គមានយ៉មួយលយទៅខាងកើត និងមានហោត្រៃពីរធ្វើពីថ្មភក់បែរទៅលិចនិងលំអដោយទ្វារបញ្ឆោតនៅខាងកើត។ ប្រាសាទព័ទ្ធដោយកំពែងមួយមានខ្លោងទ្វារពីរនៅទិ...
ទំនប់បឹងម្កាក់នៅស្រុកជីក្រែងដែលបម្រើវិស័យកសិកម្មកំពុងក្លាយជាកន្លែងកម្សាន្តបែបធម្មជាតិ។ ទំនប់បឹងម្កាក់ជាជំនួយរបស់ប្រទេសចិនអាចស្តុកទឹកបានរាប់លានម៉ែត្រគីប។ ទីនេះបានក្លាយជាគោលដៅទេសចរណ៍មួយថ្មី មានតូបសម្រាក និងលក់ដូរនំចំណី អាហារបែបធម្មជាតិ ដើម្បីបម្រើដល់អ្នកទេសចរណ៍ដែលទៅកម្សាន្ត។ ភ្ញៀវអាចជិះទូកកម្សាន្តក្នុ...
ថ្វីត្បិតរតនគិរីជាតំបន់ដែលស្ថិតនៅឆ្ងាយពីស្នូលនៃអាណាចក្រខ្មែរបុរាណក្ដី ក៏គេនៅអាចប្រទះ ឃើញសំណល់ប្រាសាទបុរាណនៅតំបន់នេះដែរ។ នៅលើភ្នំកុកដែលមានកម្ពស់ប្រមាណ ៧០ម៉ែត្រ មានគ្រឹះប្រាសាទមួយនៅទីនោះដែលបន្សល់ទុកតែគំនរឥដ្ឋ ធ្វើឱ្យលំបាកកំណត់អាយុកាល។ តាមកំណត់ត្រាស៊ីសាក ទួលឥដ្ឋមានកំពស់លើសពីបីម៉ែត្រនិងទទឹង៨ម៉ែត្រ។ ទួលន...
ប្រាសាទសង់ពីឥដ្ឋនិងថ្មបាយក្រៀមមានគ្រឿងលំអជាថ្មភក់ជាប្រាសាទតែមួយគត់ក្នុងស្រុកអន្លង់វែង។ ប្រាសាទមានប្រាង្គមួយរាងបួនជ្រុងស្មើទំហំ ៤x៤ ម៉ែត្រ បែរមុខទៅខាងកើតមានទ្វារបញ្ឆោតរៀបដោយឥដ្ឋ។ ប្រាង្គនេះនៅសល់តែជញ្ជាំងកប់ក្នុងដីប្រមាណជា១ម៉ែត្រ។ ប្រាសាទមានស៊ុមទ្វារធ្វើពីថ្មភក់ និង សសរស្តម្ភរាងប្រាំបីជ្រុង។ កំពូលប្រា...
វាលរំប្លង់គឺជាវាលថ្មធម្មជាតិរាបស្មើមួយ ដែលជាផ្នែកនៃដែនដីរបស់សហគមន៍ជនជាតិដើមដែលរស់នៅទីនោះ។ នៅលើវាលនេះ មានតែស្មៅដែលចេញផ្កាពេញមួយរដូវវស្សាចាប់ពីខែឧសភា រហូតដល់ខែមករា។ តាមរឿងនិទានតំណាលថា វាលនេះជាទីកម្សាន្តរបស់កុមារនៃកុលសម្ព័ន្ធភ្នំនៅទីនោះ ដែលគេតែងមកលេងនិងបង្ហោះខ្លែងនៅទីនោះ។ មានថ្ងៃមួយ ក្មេងម្នាក់ឈ្មោះរំប...
ប្រាសាទឃ្លាំងខាងជើងត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទរាជិន្ទ្រវរ្ម័នទី២ ក្រោយមកត្រូវបានកសាងឡើងវិញពីថ្មដោយព្រះបាទជ័យវរ្ម័នទី៥ ប្រហែលជាមុនពេលកសាងប្រាសាទឃ្លាំងត្បូង។ ប្រាសាទរាងបួនជ្រុងកសាងពីថ្មភក់ស្ថិតនៅទល់មុខព្រលានជល់ដំរី ក្រោយប្រាសាទសួរព្រ័ត្រគឺជាប្រាសាទឃ្លាំង មានន័យថា "បន្ទប់ផ្ទុកសម្ភារៈ" ប៉ុន្តែដូច...
ថ្វីត្បិតតែច្រកព្រំដែននេះ មិនមានសកម្មភាពខ្លាំងដូចជាច្រកបាវិតក៏ដោយ វាជាច្រកសេដ្ឋកិច្ចមួយដែរ ជាមួយនឹងប្រទេសវៀតណាម។ នៅទីនេះ ប្រជុំដោយសណ្ឋាគារ និងកាស៊ីណូ ព្រមទាំងមានរមណីយ ដ្ឋានបែបអន្តរជាតិទៀតផង។
វត្តនោះជាវត្តនេះបានកសាងឡើងនៅក្នុងគ្រឹស្គសករាជ១៩៤២ ដែលផ្តួចផ្តើមឡើងដោយលោកតាឪ ឡឹក សេន ភិក្ខុខ្មែរសុរិន្ទ។ មូលហេតុដែលបានដាក់ឈ្មោះវត្តនេះថា រតនសោភ័ណដោយសំដៅទៅលើន័យថា ជាទីគោរពបូជាព្រះរតនត្រ័យដ៏ប្រសើរក្រៃលែង រីឯអ្នកស្រុកគេនិយមហៅថាវត្តកោងកាង ដោយហៅទៅតាមទីកន្លែងវត្តនេះ ពីដើមសម្បូរទៅដោយដើម...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទប្រាង្គទោលនេះមានតួប្រាង្គរាងបួនជ្រុងស្មើ ធ្វើអំពីថ្មភក់បែរ មុខទៅទិសឥសាន្ត និងលំអដោយទ្វារបញ្ឆោតអំពីថ្មភក់តាមជ្រុងផ្សេងទៀត។ ប្រាសាទនេះមានកំពែង ការពារមួយជាន់ធ្វើអំពីឈើដែលរលំបែកបាក់បាក់អស់ ហើយកាត់ផ្តាច់ដោយខ្លោងទ្វារមួយមានរាងកាកបាទ ធ្វើអំ...
កំពូលភ្នំបាធាយមានកម្ពស់ជាង១០០ម. ប៉ុន្តែដោយសា្ថនភាពជម្រាលនែភ្នំ គេអាចឡើងដោយយានយន្តបាន។ នៅទីតាំងនោះមានសាលាសំណាក់មួយ អាស្រម និងតូបអ្នកតាពីរ។ ក្នុងសាលាសំណាក់ មានចម្លាក់បដិមាព្រះពុទ្ធរូបចូលនិព្វានលើជញ្ជាំងថ្ម ទីនេះធ្លាប់រកឃើញបដិមាព្រះនាងទុគ៌ាសាងអំពីសម្រឹត។
2024 © Royal Academy of Cambodia