ក្នុងទីតាំងវត្តប្រើសមាសឬវត្តទំព្រងនេះ គេឃើញមានសំណល់ប្រាសាទចាស់និងស្រះបុរាណ មានសភាពដូចជាប្រាសាទស្រះត្រប់ដែរ គឺបំណែកប្រាសាទ នឹងស្រះធំមួយ ប៉ុន្តែបានកែប្រែរូបរាងដោយមានការជីកបន្ថែមយកទឹកប្រើប្រាស់។ ស្រះនៅមានសំណល់គែមស្រះជាថ្មបាយក្រៀម ឯបំណែកគ្រឿងប្រាសាទមាននៅរាត់រាយជិតព្រះវិហារ។
រមណីយដ្ឋានថ្មីនេះ មានឈ្មោះពេញថា «ចម្ការសាវម៉ាវ ភូមិកូឡា» ទើបនឹងបង្កើតឡើងដោយម្ចាស់ចម្ការ សាវម៉ាវ នៅបរយ៉ាខាជិតរមណីយដ្ឋានចម្ការខ្នុរ ក៏មានការទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែរ។ នៅក្នុងរមណីយដ្ឋាននេះមានដាំដើមសាវម៉ាវជាច្រើនដើម បង្កើតឱ្យទៅជាម្លប់ដ៏ត្រជាក់ហើយនៅជាប់នឹងមាត់ស្ទឹង ដែលជាមូលហេត...
វត្តសែនមនោរម្យ ជាវត្តចំណាស់ជាងគេនិងជាវត្តទេសចរណ៍តែមួយគត់ក្នុងខេត្តមណ្ឌលគិរី។ វត្តនេះមានចំណាស់តាំងពីសម័យសង្គមរាស្ត្រនិយម ក្រោយការបង្កើតខេត្តថ្មីនេះឡើង។ គួរកត់សម្គាល់ដែរថា ដោយខេត្តនេះមានចំនួនប្រជាជនតិច ហើយប្រជាជនមួយចំនួនជាជនជាតិភាគតិច ចំនួនវត្តនៅក្នុងខេត្តមានតែជាងម្ភៃវត្តតែប៉ុណ្ណោះ។ វត្តមានព្រះវិហារ ឧ...
ប្រាសាទសង់នៅសតវត្សរ៍ទី១១។ ប្រាសាទមានប្រាង្គរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ ដែលបាក់រលំអស់បែរមុខទៅកើតលំអដោយសសរស្ដម្ភប្រាំបីជ្រុង។ ប្រាង្គនេះមានយ៉មួយដែលភ្ជាប់ទៅនឹងហោបន្ទាត់ទ្រូងមួយនៅខាងកើត។ ប្រាង្គនេះមានទ្វារបីដែលមួយនៅខាងកើត មួយនៅខាងជើង និងមួយទៀតនៅខាងត្បូង។ ស្រះមួយស្ថិតនៅ ខាងកើតប្រាសាទ។ នៅលើមេទ្វារខាងត្បូងនៃ...
ទឹកជប់ខ្នារពោធិ៍ ជាឈ្មោះសហគមន៍ព្រៃឈើ មានភាពល្បីល្បាញក្នុងចំណោមភ្ញៀវជាតិនិងឣន្តរជាតិ។ សហគមន៍គ្រប់គ្រងព្រៃកោងកាងទឹកសាបតែមួយគត់ក្នុងខេត្តសៀមរាប ចំនួន៩០ហិកតា។ ទីនេះមានទឹកជប់ហូរខួបប្រាំងខួបវស្សា មានផ្កាព្រៃរីកស្រស់បំព្រង មានចម្ការឫស្សី ដែលរៀបចំយ៉ាងស្រស់ស្អាត រួមជាមួយស្ពានឈើទាបៗសម្រាប់ដើរចូលទស្សនាក្នុងព្រ...
នៅលើកូនភ្នំអន្លង់ស្វាយ កម្ពស់ប្រមាណ ៧០ម៉ែត្រ មានប្រាសាទបុរាណមួយដែលបែកបាក់បន្សល់តែជញ្ជាំងកម្ពស់ប្រមាណ៣ម៉ែត្រ។ ប្រាសាទកប់ក្នុងដីនិងគំនរអិដ្ឋ និងមានគ្រឿងលំអខ្លះៗធ្វើពីថ្មភក់។ នៅទីនេះគេបានកសាងជាវត្តដែលមានឈ្មោះថាវត្តប្រាសាទតេជៈ។ ប្រាសាទបុរាណនេះតាមកំណត់ត្រារបស់ស៊ីសាក ទីនេះមានគ្រឹះថ្មបាយក្រៀមនិងអិដ្ឋ ដែលជា...
បន្តពីទឹកជ្រោះតាដាសច្ចំនៅចង្កេះភ្នំ លោកអ្នកអាចបន្តដំណើរតាមផ្លូវបេតុងឡើងទួលទៅកាន់ទឹកជ្រោះ ដែលមិនអាចជិះរថយន្តទៅដល់បាន។ ទឹកជ្រោះនេះមានលក្ខណៈសិប្បនិម្មិតដូចទឹកជ្រោះនៅខាងក្រោមដែរ គឺជាការបង្វែរផ្លូវទឹកនៃជ្រោះ។
រមណីយដ្ឋានកាំពីជាកន្លែងដ៏គួរឱ្យទាក់ទាញបែបធម្មជាតិដែលមានទីតាំងតាមបណ្ដោយទន្លេមេគង្គ ជិតអន្លង់ផ្សោតកាំពី។ កាំពីជាប្រជុំកោះតូចមួយដែលមានដីខ្សាច់ស្រស់ស្អាតទឹករាក់ដែលភ្ញៀវទេសចរអាចមុជទឹកនិងហែលលេងកម្សាន្តមុនពេលពិសាអាហារក្នុងរោងវែងដែលសង់ជាជួរតាមបណ្ដោយទន្លេ។ កាំពីជារមណីយដ្ឋានតាមរដូវដែលទេសចរអាចកម្សាន្តតែក្នុងរដ...
ប្រាសាទនេះកសាងនៅពាក់កណ្ដាលសតវត្សរ៍ទី១០។ ប្រាសាទមានប្រាង្គមួយរាងចតុកោណកែងបែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់មានសិលាចារឹក និងមានគ្រឹះនៃហោត្រៃផងដែរ។ នៅខាងកើតចម្ងាយ១០០ ម៉ែត្រមានខឿនថ្មបាយក្រៀមមួយនិងទួលពីរនៅខាងជើង ប្រហែលជាក្រុមប្រាសាទពីរទៀត។
រមណីយដ្ឋានបាភ្នំ មានភ្នំ ៤ នៅម្តុំគ្នា គឺ ភ្នំសំពៅ ភ្នំល្អាង ភ្នំធំ និងភ្នំបញ្ជារ។ បាភ្នំ ជាអតីតរាជធានីចាស់ឈ្មោះថា «នគរភ្នំ» ស្ថិតនៅក្បែរភ្នំទាំងឡាយក្នុងស្រុកបាភ្នំ ដែលបច្ចុប្បន្ននៅបន្សល់ស្នាមខ្លះៗប៉ុណ្ណោះ ដូចជាប្រាសាទបុរាណមួយឈ្មោះថា ប្រាសាទច័ន្ទ ស្ថិតនៅចំពីមុខវត្តវិហារគុកក្បែរជើងភ្នំសំពៅ ក្នុងឃុំជើ...
ព្រែកកោះប៉ោ គឺជារមណីយដ្ឋានបែបធម្មជាតិកែច្នៃដូចជារមណីយដ្ឋានដទៃទៀតនៅតំបន់នេះដែលទេសចរតែងទទួលបានក្ដីរីករាយឥតសៅហ្មង សួនថ្មដាជាទីដែលទេសចរជួបនឹងទស្សនីយភាពដ៏ស្រស់ត្រកាលនៃទឹកព្រែកដ៏ថ្លាយង់ អមជាមួយនឹងទេសភាពព្រៃភ្នំ កោះ និងការកែឆ្នៃលំអជាច្រើនបែប។ ក្រៅពីនោះ ភ្ញៀវអាចជិះទូកកម្សាន្ត ស្ទូចត្រី ទស្សនាសួនដាំណាំ ជិះទូ...
ធៀបនឹងប្រាសាទដងទង់ដែលនៅជិតគ្នាប្រាសាទនេះមានប្រាង្គច្រើនជាង តែត្រូវបាក់រលំអស់ខ្លាំងជាងប្រាសាទដងទង់ទៅទៀត។
ប្រាសាទប្រហែលជាសង់នៅចុងសតវត្សរ៍ទី៩ ដើមសតវត្សរ៍ទី១០។ ប្រាសាទមានប្រាង្គទោលដែលធ្វើពីថ្មបាយក្រៀម សង់លើកូនភ្នំមួយ បែរមុខទៅកើតតាមស៊ុមថ្មភក់ជាមួយផ្ដែរមួយផ្ទាំង។ ប្រាង្គនេះលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀតនិងសង់លើខឿនថ្មបាយក្រៀមមួយ។
ទឹកហូរកាត់ថ្នល់ធ្លាក់ចំណោតកម្ពស់ជាង ១៥ ម៉ែត្របង្កើតជាសូរសំឡេងសន្ធឹកបាចសាចទឹកស្រោចស្រពរុក្ខជាតិ តូចធំដុះជុំជិត បានក្លាយជារមណីយដ្ឋានទេសចរណ៍ដែលមានការចុះបញ្ជីដោយក្រសួងទេសចរណ៍។ រមណីយដ្ឋាននេះ មានឈ្មោះស្របតាមដើមជ្រៃដ៏ធំដុះប្របខ្សែទឹកនោះ។ ក្នុងចំណោមទឹកធ្លាក់ជាច្រើនក្នុងខេត្តនេះ ទឹកធ្លាក់ជ្រៃធំ ដែលនៅក្នុងរដូ...
សំណង់អគារជាច្រើនរួមមាន សណ្ឋាគារ ភោជនីយដ្ឋានព្រមទាំងកាស៊ីណូផងនោះស្ថិតនៅរមណីយដ្ឋានទឹកធ្លាក់ព្រះនិមិត្តសម្រាប់បម្រើសេវាទេសចរដែលទៅលេងកម្សាន្ត។ ក្រៅពីទស្សនាទឹកធ្លាក់ហើយនោះ ភ្ញៀវក៏អាចទៅទស្សនាទីតាំងសាងសង់ព្រះពុទ្ធរូបពីសម័យដើមជិត១០០អង្គ ផងដែរ នៅទីវត្តអារាមចិនមួយនៅជិតនេះ។ សេវាកម្មដូចបានរៀបរាប់ខាងលើសម្រាប់បម្...
2024 © Royal Academy of Cambodia