Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

ឃុំភ្នំត្បែងពីរ ខេត្តព្រះវិហារ
326 km ពីរាជធានី
ប្រាសាទត្រីស្អុយ

ផែនទី

អាហារ

សណ្ឋាគារ

60.8 km ពី ខេត្តព្រះវិហារ

អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទដែលមានប្រាង្គទោលធ្វើពីថ្មបាយក្រៀម ហើយបែរមុខទៅទិសខាងកើតនេះ មានយ៉ពីរជាន់និងបង្អួចធំៗពីរ ប្រកបដោយចម្រឹង ព្រមទាំងស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាង្គនេះលំអដោយទ្វារបញ្ឆោតពីថ្មបាយក្រៀមតាមជ្រុងផ្សេងទៀត។

ឃុំមានជ័យ ខេត្តកំពង់ធំ
223 km ពីរាជធានី
ទំនប់អូរមាន

ផែនទី

អាហារ

សណ្ឋាគារ

55.2 km ពី ខេត្តកំពង់ធំ

ប្រភពទឹកធម្មជាតិតំបន់ភ្នំដែលមានទឹកហូរខួបប្រាំងខួបវស្សា គួបផ្សំនឹងទេសភាពដ៏ស្រស់ស្អាតបែបស្រុកស្រែ ធ្វើឱ្យទំនប់ស្រោចស្រពអូរមាន បានទទួលរាក់ទាក់ទេសចរពីចម្ងាយឱ្យមកកម្សាន្តដោយក្ដីសោមនស្ស។ ទីនេះគឺជាគម្រោងកម្មវិធីអភិវឌ្ឍន៍ការគ្រប់គ្រងវិស័យធនធានទឹកហើយបានសាងសង់ចប់នៅឆ្នាំ ២០១៥។ ទីនេះពីដើមឡើយគ្រាន់តែប្រឡាយទឹកមួយ...

ឃុំរណសិរ្ស ខេត្តព្រះវិហារ
275 km ពីរាជធានី
ប្រាសាទគុក (ព្រះខ័ន)

ផែនទី

អាហារ

សណ្ឋាគារ

87.1 km ពី ខេត្តព្រះវិហារ

ប្រាសាទជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់លាតសន្ធឹងតាមទិសឦសាន-និរតី ចែកជាបីផ្នែក គឺផ្នែកខាងលិចមានបន្ទប់មួយរាងចតុកោណកែងបែរទៅលិចតាមច្រកទ្វារមួយ និងស៊ុមទ្វារមួយដែលពាសដោយសសរជើងទៀនស្ថិតនៅត្បូង។ ផ្នែកកណ្ដាលធំភ្ជាប់មកពីបន្ទប់ខាងលិច ដែលផ្នែក នេះមានបង្អួចបី ដែ...

ឃុំជីផាត ខេត្តកោះកុង
357 km ពីរាជធានី
ទឹកធ្លាក់ឆាយជ្រៃ

ផែនទី

អាហារ

សណ្ឋាគារ

123 km ពី ខេត្តកោះកុង

នៅតំបន់ជីផាតនេះភ្ញៀវទេសចរណ៍ភាគច្រើនជាជនបរទេស ដែលគេចូលចិត្តដើរកម្សាន្តក្នុងព្រៃធម្មជាតិ មើលសត្វព្រៃ ទឹកជ្រោះ ជ្រលងភ្នំ រុក្ខជាតិប្លែកៗ និងកម្រមាននៅតំបន់ផ្សេងៗ ដូចជាដើមក្រវាញ ដើមទេពទារូ ដើមឈើប្រណីតធំ ជាពិសេសជំរំស្នាក់នៅរបស់សត្វដំរី ដែលគេរកឃើញថា មានជាង ៤០០ក្បាលកំពុងរស់នៅទីនោះ។ ទីនេះជាតំបន់អេកូទេសចរណ៍ប្...

ឃុំបឹងមាលា សៀមរាប
316 km ពីរាជធានី
ប្រាសាទគងភ្លុក, ប្រាសាទបេងកែវ

ផែនទី

អាហារ

សណ្ឋាគារ

59.8 km ពី សៀមរាប

ប្រាសាទសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី២។ ប្រាសាទគងភ្លុកមានប្រាង្គមួយរាងពីរ៉ាមីតមានជណ្តើរចំកណ្តាល។ ជញ្ជាំងកំពែងរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀម។ ខ្លោងទ្វារពីទិសទាំងបួនធ្វើពីថ្មភក់។ គូទឹកមួយមានផ្លូវចូល ដែលមានស្ពានរាងកាកបាទនៅខាងលិច និងលានមួយរាងកាកបាទធ្វើពីថ្មភក់នៅខាងជើង។

សង្កាត់កូនក្រៀល ខេត្តឧត្តរមានជ័យ
469 km ពីរាជធានី
ទឹកជ្រោះអូរទឹកចោល

ផែនទី

អាហារ

សណ្ឋាគារ

27.3 km ពី ខេត្តឧត្តរមានជ័យ

ទេសចរណ៍ត្រូវបន្តដំណើរដោយថ្មើរជើងឡើងភ្នំដើម្បីទៅដល់ទឹកជ្រោះដោយតោងវល្លិ៍ តោងថ្ម និងមានផ្លូវចង្អៀតដោយកន្លែង។ ប៉ុន្តែវាមានភាពងាយស្រួលដោយសារវាជាផ្លូវដែលគេធ្វើដំណើរញឹកញាប់ ហើយយើងត្រូវចំណាយពេលប្រហែលជាមួយម៉ោង។ ទឹកជ្រោះដែលខ្ពស់ជាងគេបំផុត ដែលមានកម្ពស់ប្រហែល២០ម៉ែត្រ ហើយនៅផ្នែកខាងក្រោមមានល្អាង ដែលអាចឱ្យយើងដើរចូ...

ឃុំពាម ខេត្តកំពង់ឆ្នាំង
82.5 km ពីរាជធានី
ប្រាសាទភ្នំព្រះធាតុ

ផែនទី

អាហារ

សណ្ឋាគារ

80.2 km ពី ខេត្តកំពង់ឆ្នាំង

ប្រាសាទប្រភេទដូចគ្នានេះ គេច្រើនសង់គ្របពីលើលិង្គ ប៉ុន្តែប្រាសាទនេះ សង់កល់ពីក្រោមលិង្គដែលជាថ្មធម្មជាតិដុះនៅកំពូលភ្នំ និងទទួលបានការគោរពបូជាពីអ្នកស្រុក។ ប្រាសាទសង់ពីក្រោមថ្មដ៏ធំ មានកម្ពស់ដល់ទៅ ៣៥ម. ជាលិង្គស្វ័យម្ភូនោះ។ ភ្នំធាតុមានកម្ពស់ប្រមាណ ៧៥ម. ធៀបនឹងជើងភ្នំ ស្ថិតក្នុងទីវត្តមានប្រាសាទបុរាណមួយ មានទំហំ...

ឃុំដូនកែវ សៀមរាប
342 km ពីរាជធានី
គ្រឹះប្រាសាទចារ

ផែនទី

អាហារ

សណ្ឋាគារ

27.6 km ពី សៀមរាប

ប្រាសាទចារសង់នៅសតវត្សរ៍ទី១០ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៥។ តួប្រាសាទមានប្រាង្គទោលនេះបានដួលរលំដោយកត្តាធម្មជាតិនិងមនុស្ស ហើយសព្វថ្ងៃ នៅសល់តែស៊ុំទ្វារដែលមានសិលាចារឹកពីរផ្ទាំង។ ប្រាសាទសង់ពីឥដ្ឋលំអដោយថ្មភក់ នេះមានប្រាង្គមួយរាងបួនជ្រុងស្មើ ធ្វើពីថ្មភក់ក្រហម បែរមុខទៅកើតមានយ៉តូចមួយអមដោយបង្អួច។ មុខបីផ្សេងទៀតលម្...

ឃុំលាងដៃ សៀមរាប
329 km ពីរាជធានី
ប្រាសាទព្រះផ្ទោរ

ផែនទី

អាហារ

សណ្ឋាគារ

14.3 km ពី សៀមរាប

ប្រាសាទនេះជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់ ដែលមានរាងជារោងវែងសង់ពីថ្មបាយក្រៀម បង្អួចមានចម្រឹងមិនសូវមានក្បាច់លំអទេ ហើយមានស្រះរាងការ៉េមានគែមស្រះ ជាថ្មបាយក្រៀម។ សាលាសំណាក់នេះស្ថិតនៅពីខាងជើងវាលមួយហៅថាវាលរាជា ឬព្រះរាជាដាក ដែលជាបារាយណ៍នៃប្រាសាទព្រះខ័នមានទ...

សង្កាត់ជើងឯក រាជធានីភ្នំពេញ
13.3 km ពីរាជធានី
សារមន្ទីរជើងឯក

ផែនទី

អាហារ

សណ្ឋាគារ

12.7 km ពី រាជធានីភ្នំពេញ

ដោយស្ថិតនៅចម្ងាយប្រហែលជា១៧គីឡូម៉ែត្រភាគខាងត្បូងរាជធានីភ្នំពេញ វាលពិឃាដ បឹងជើងឯកគឺជាអតីតចម្ការនិងជាកន្លែងបញ្ចុះសពចិន។ ទីនោះធ្លាប់ជាកន្លែង ដែលពួកខ្មែរក្រហមយកអ្នកទោសរាប់ពាន់នាក់ទៅប្រហារជីវិតរវាងឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩។ បច្ចុប្បន្ន ទីនោះត្រូវបានគេស្គាល់ថាជា វាលពិឃាដ។ រណ្តៅធំៗដែលមានសាកសពរាប់ពាន់ ត្រូវបានគ...

សង្កាត់លេខ៣ ខេត្តព្រះសីហនុ
215 km ពីរាជធានី
ឆ្នេរឯករាជ្យ

ផែនទី

អាហារ

សណ្ឋាគារ

2.8 km ពី ខេត្តព្រះសីហនុ

ឆ្នេរឯករាជ្យ ជារមណីយដ្ឋានដែលមានឆ្នេរខ្សាច់សក្បុស ហើយត្រូវបានគេហៅឈ្មោះតាមសណ្ឋាគារឯករាជ្យ៧ជាន់។ ឆ្នេរឯករាជ្យមានសភាពស្ងប់ស្ងាត់ ដែលជាកន្លែងសម្រាប់អ្នកដែលមិនចូលចិត្តភាពអ៊ូរអរ និងសម្រាប់អ្នកដែលចូលចិត្តនៅជាមួយគូស្នេហ៍របស់គេតែពីរនាក់។ នៅទីនេះ អ្នកអាចមានអារម្មណ៍សុខក្សេមក្សាន្ត និងអាចគយគន់នូវសម្រស់ធម្មជាតិបា...

ឃុំកោះស្ដេច ខេត្តកោះកុង
261 km ពីរាជធានី
រីស៊តតារាសាគរ

ផែនទី

អាហារ

សណ្ឋាគារ

153 km ពី ខេត្តកោះកុង

រមណីយដ្ឋានវិស្សមកាលទេសចរណ៍តារាសាគរកម្ពុជាលំដាប់ខ្ពស់របស់ក្រុមហ៊ុន Union Development Group ប្រកបដោយសំណង់អគារទំនើបៗ។ មនុស្សជាច្រើនមានចំណាប់អារម្មណ៍លើគម្រោងសាងសង់លំនៅដ្ឋាននៅក្បែរ តំបន់អេកូទេសចរណ៍ឆ្នេរសមុទ្រថ្មីមួយនេះ ដែលគេហដ្ឋាននឹងត្រូវបានគេសង់ជាប់នឹងកន្លែងលំហែកាយ។ គម្រោងដ៏មហាសាលនេះ រួមមានឆ្នេរសម្រាប់ទ...

ឃុំព្រះឃ្លាំង ខេត្តព្រះវិហារ
280 km ពីរាជធានី
ប្រាសាទព្រលាន

ផែនទី

អាហារ

សណ្ឋាគារ

23.9 km ពី ខេត្តព្រះវិហារ

ប្រាសាទប្រហែលជាសង់ឡើងនៅសម័យបុរេអង្គរ បន្ទាប់មកត្រូវបានជួសជុលបន្ថែមនៅសតវត្សរ៍ទី១១ ។ ប្រាសាទស្ថិតនៅលើភ្នំព្រះលានដែលមានជណ្ដើរចុះមកដល់ផ្លូវជាតិលេខ៦២តែម្ដង។ ប្រាសាទជាសំណង់ចាស់ ដែលរើយកឥដ្ឋចាស់មកប្រើ។ ដូចជាប្រាសាទដទៃទៀតដែរ ប្រាសាទមានទ្វារពិតមួយពីជ្រុងខាងកើត និងទ្វារបញ្ឆោតបីពីជ្រុងផ្សេងទៀត។ ប្រាសាទមានខ្លោងទ...

ឃុំត្រប់ ខេត្តកំពង់ចាម
78.4 km ពីរាជធានី
គ្រឹះប្រាសាទស្រះត្រប់

ផែនទី

អាហារ

សណ្ឋាគារ

68.5 km ពី ខេត្តកំពង់ចាម

ប្រាសាទមួយនៅជិតមាត់ស្រះត្រប់ ដែលជាឈ្មោះភូមិនៅទីនោះ។ ប្រាសាទធ្វើពីឥដ្ឋដែលបាក់បែកអស់នេះ មានប្រាង្គបីរត់ជួរជើងត្បូង បែរទៅកើតមានស៊ុមទ្វារជាថ្មភក់។ ប្រាសាទមានកំពែងថ្មបាយក្រៀម កសិន្ធុ និងផ្លូវចូលពីខាងកើត។ គេរកឃើញសំណល់មេទ្វារ ផ្ដែរនិងសសរពេជ្ររលំនៅទីនោះ ដែលអាចសន្មតបានថាប្រាសាទសង់ក្នុងអំឡុង សតវត្សទី១០។ ផ្លូវ...