ស្ថិតនៅប្របដងទន្លេមេគង្គ រមណីយដ្ឋានបក្សីមេគង្គ បានល្បីល្បាញដោយសម្រស់ធម្មជាតិរបស់ខ្លួនបរិស្ថាននិងសេវាកម្មរយៈពេលជាច្រើនឆ្នាំមកហើយ។ ខេត្តស្ទឹងត្រែងដ៏ស្រស់ស្អាតមានលក្ខណៈពិសេសជាច្រើនជាពិសេសកោះឆ្នេរខ្សាច់ ដែលត្រូវប្រសិទ្ឋិនាមថាខ្សាច់ប្ដូររាង ឫសឈើក្រង។ រមណីយដ្ឋានមានផ្ដល់សេវាជិះទូកកម្សាន្តមើលថ្ងៃលិចនៅកោះភ្ល...
ឆ្លងកាត់ព្រៃខ្លុងប្របសងខាងផ្លូវលំចម្ងាយជិត១០ គីឡូម៉ែត្រពីច្រកចូល ទឹកធ្លាក់ស្រែអំពិលហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតងខ្ចីនារដូវវស្សា ដែលសព្វថ្ងៃបានក្លាយជាតំបន់ទេសចរធម្មជាតិមួយថ្មីដ៏ទាក់ទាញ។ ទឹកធ្លាក់មានប្រភពពីជួរភ្នំឱរ៉ាល់ មាន ៤ ដំណាក់ដែលអាចទៅដល់ដោយស្រួលដោយថ្មើរជើងពីមាត់ច្រក ឬក៏រថយន្តទៀតផង។ ទឹកធ្លាក់នេះមានភូ...
វត្តមានព្រះវិហារដែលមានរចនាបថយ៉ាងចម្លែកខុសគេ ស្ថិតនៅក្នុងក្រុងសៀមរាប ហើយជាទីតាំងដែលគេប្រើសម្រាប់ជួសជុលព្រះបដិមាបុរាណឡើងវិញ។ ក្រុមបុរាណវិទូបានធ្វើកំណាយលើទួលមួយក្នុងទីវត្តនេះ ហើយគេបានរកឃើញកូនប្រាសាទកប់ក្នុងដីដ៏ចំណាស់ គឺប្រាសាទគោកប៉ាទ្រី ដែលមានរចនាសម្ព័ន្ធប្លែកៗគ្នាចំនួនប្រាំ ដែលទស្សនៈខ្លះយល់ថា ជាឡដុតឥដ...
ទ្វារមួយក្នុងចំណោមទ្វារទាំងប្រាំនៃបន្ទាយអង្គរធំចេញទៅទិសខាងត្បូង។ សេចក្ដីលម្អិតសូមអានក្នុងទ្វារជ័យ។
ភ្នំលុប្រាណក៏មានទេសភាពប្រហាក់ប្រហែលនឹងភ្នំណាមលៀ គ្រាន់តែថ្មមួយនេះមានសភាពជ្រេលជាងអាចឡើងបានស្រួល។ ភ្នំលុប្រាណ ត្រូវបានជនជាតិភាគតិចពូនងហៅថា ភ្នំថ្ម ដែលពីលើនោះគេអាចមើល ឃើញទេសភាពធម្មជាតិដ៏ស្រស់ស្អាតជាពិសេសគឺសម្រស់ផ្កាអង្គាសីល។
សំណង់អគារជាច្រើនរួមមាន សណ្ឋាគារ ភោជនីយដ្ឋានព្រមទាំងកាស៊ីណូផងនោះស្ថិតនៅរមណីយដ្ឋានទឹកធ្លាក់ព្រះនិមិត្តសម្រាប់បម្រើសេវាទេសចរដែលទៅលេងកម្សាន្ត។ ក្រៅពីទស្សនាទឹកធ្លាក់ហើយនោះ ភ្ញៀវក៏អាចទៅទស្សនាទីតាំងសាងសង់ព្រះពុទ្ធរូបពីសម័យដើមជិត១០០អង្គ ផងដែរ នៅទីវត្តអារាមចិនមួយនៅជិតនេះ។ សេវាកម្មដូចបានរៀបរាប់ខាងលើសម្រាប់បម្...
ប្រាសាទសង់នៅអំឡុងចុងសតវត្សរ៍ទី១០និងដើមសតវត្សរ៍ទី១១។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងពីរជាន់ក្នុងធ្លាកំពែងទីមួយមាន ប្រាង្គមួយរាងបួនជ្រុងស្មើ ធ្វើពីឥដ្ឋនិងថ្មភក់។ ថ្មភក់ ត្រូវបានគេប្រើសម្រាប់គ្រឹះប្រាសាទ ទ្វារនិងទ្វារបញ្ឆោត។ ប្រាង្គនេះបែរទៅកើតនិងមានទ្វារបញ្ឆោតនៅជ្រុងផ្សេងទៀត។ ប្រាង្គរណបប្រាំបីស្ថិតនៅជុំវិញប...
កាំពីជាឈ្មោះភូមិមួយដែលមានទីតាំងខាងកើតច្រាំងទន្លេមេគង្គខាងជើងក្រុងក្រចេះ។ ក្រៅពីរមណីយដ្ឋានកាំពីដ៏ល្បីល្បាញ ទីនេះក៏កន្លែងល្អនិងនៅជិតបំផុតពីរាជធានីដែលអាចទស្សនាផ្សោតទន្លេមេគង្គដ៏កម្រ។ អន្លង់ផ្សោតកាំពីជាអន្លង់ដែលមានផ្សោតរស់នៅប្រហែល២០ក្បាល។ តំបន់ផ្សោតកាំពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដើម្បីស្វាគមន៍ភ្ញៀ...
ប្រាសាទយាយស្រីឬគុកយាយស្រី សាងឡើងអំពីថ្ម បាយក្រៀម បែរមុខទៅទិសខាងកើត មានកំពែងធ្វើអំពីថ្មបាយក្រៀម និងគូទឹកព័ទ្ធជុំវិញ។ តាមរឿងព្រេងដូចដែលមានក្នុងការពណ៌នាអំពីប្រាសាទតាពេជ្រនោះ ប្រាសាទនេះគួរមានខ្លោងទ្វារប្រាំ តែមិនប្រាកដនោះទេ។ កំពែងប្រាសាទនេះ សាងឡើងអំពីថ្មបាយក្រៀម មានប្រវែង ៥០x៤០ម៉ែត្រ ហើយសព្វថ្ងៃនៅឈរកម្ព...
ភ្នំជើងព្រៃ ដែលមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយនោះ ឥឡួវនេះបានក្លាយទៅជារមណីយដ្ឋានមួយ ដែលមានភ្ញៀវចុះឡើងមិនដាច់។ លើភ្នំកម្ពស់៤០ម. នេះមានប្រាសាទមួយដែលសង់បែរទៅកើត ដែលជាប្រាសាទដើមសាងសង់នៅសតវត្សទី៧ ប៉ុន្តែមានការជួសជុលជាច្រើនលើក ពិសេសនៅសម័យអង្គរ។ ប្រាសាទមានកំពែងពីរជាន់ ដែលជាសំណង់បន្ថែម មានតួប្រាសាទធំរាង ការ...
អដ្ឋិធាតុ ដែលបានគាស់ចេញពីទីតាំងសម្លាប់កូនត្នោត វាលតារាងបាល់ និងខាងលិចសាលារៀនភូមិរំលេច ត្រូវនាំយកមកដាក់តម្កល់នៅក្នុងបរិវេណវត្តនេះ ដើម្បីទុកធ្វើជាទីសម្រាប់គោរពវិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅ និងជាកន្លែងរំឭកទិវាថ្ងៃ២០ ឧសភា។ កាលពីឆ្នាំ១៩៧៩ ប្រជាជន និងរដ្ឋអំណាចមូលដ្ឋានបាននាំគ្នាជីកកកាយរណ្ដៅសាកសពរួមនៅតាមទ...
តំបន់វាលវែងកំពុងអភិវឌ្ឍជាតំបន់ទេសចរណ៍ធម្មជាតិកែឆ្នៃ ដោយមានការសាងសង់រីស៊តឯកជនជាច្រើនសម្រាប់ទទួលភ្ញៀវទៅកាន់តំបន់នោះ។ តំបន់អេកូធម្មជាតិថ្មីស្រឡាងនេះកំពុងទាក់ទាញទេសចរទៅសម្រាកលំហែ មើលទេសភាពព្រៃភ្នំពីទីតាំងរីស៊តស្ថិតនៅតំបន់ជួរភ្នំ១៥០០ រហូតដល់ទៅច្រកថ្មដា ជាអាទិ៍មាន ផ្ទះលំហែជើងភ្នំទំព័រ, ហ៊ីលសាយរីស៊តវាលវែង,...
ប្រាសាទថ្មដាប់ មានរចនាបថគូលែន សាងសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ នាដើមសតវត្សរ៍ទី៩ ឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានប្រាង្គមួយបែរមុខទៅទិសខាងកើត មានកំពែងឥដ្ឋព័ទ្ធជុំវិញដែលបែកបាក់អស់។ ប្រាសាទនេះជាស្ថាបត្យកម្មដ៏ល្អវិចិត្រមួយមានភាពលេចធ្លោជាងប្រាសាទផ្សេងៗលើភ្នំគូលែន។ ផ្តែរនិងសសរពេជ្...
នៅខេត្តព្រះសីហនុមានកោះប្រមាណ៣៤កន្លែង។ កោះទាំងនេះរាប់បញ្ជូលទាំងកោះកុងដែលធំជាង គេនិងកោះរុងសន្លឹមដែល ស្ថិតនៅភាគខាងលិច។ កោះដែលស្ថិតនៅក្នុងឧទ្យានជាតិរាមគឺកោះថ្មី និងកោះសេះ និងកោះតូចៗជាច្រើនទៀត ដែលត្រូបានរកឃើញនៅក្បែរឆ្នេរ និងនៅឆ្ងាយពីឆ្នេរដោយលាត សន្ធឹងយ៉ាងវែងរហូតដល់ចុងខាងជើងនៃឆកសមុទ្រកំពង់សោម។ កោះភាគច្រើន...
ទេសចរអាចទស្សនាពីចម្ងាយនូវបណ្ដុំទេសភាពធម្មជាតិនៃផ្ទៃទន្លេក្នុងរដូវប្រាំងមានភាពថ្លាឆ្លុះឃើញមុខ រុក្ខជាតិតូចធំមានស្លឹកពណ៌បៃតងស្រងាត់ដុះមាត់ច្រាំង ផ្ទាំងថ្ម និងដីរដិបរដុបលាយឡំគ្នាដោយអន្លើនៃដែនដីកោះនានា។ ដែនដីកោះនេះមានបណ្ដោយប្រហែល ៤០ គីឡូម៉ែត្រ និងទទឹងជិត ២ គីឡូម៉ែត្រនៃសហគមន៍អេកូទេសចរណ៍កោះផ្ដៅមានភូមិចំនួ...
2024 © Royal Academy of Cambodia