ប្រាសាទមានទំហំធំ ប្រកបដោយកំពែងថ្មបាយក្រៀម៤ជាន់ ដែលជាន់ទី១ ទំហំ៤២១ x ៣៧១ម. កម្ពស់ ៣ម. មានច្រកចូល៤ នៅតាមទិសធំ រីឯជាន់ទី២ មានកំពស់ ១,៦០ម និងមានស្រះទឹកពីរ ដែលមានទំហំ២០មx២០ម មានច្រកចូលខាងកើតនិងខាងលិច។ ចំណែកកំពែងទី៣ មានច្រកចូលនៅតាមទិសធំទាំងបួន ហើយដែលកំពែងនីមួយៗសុទ្ធតែមានរូបអ្នកយាមប្លែកៗគ្នា។ ចាប់ពីកំពែងទី...
ឆ្នេរអូរត្រេស ស្ថិតនៅក្បែរឆ្នេរអូរឈើទាលប៉ែកខាងត្បូង ហើយឆ្នេរនេះមានទិដ្ឋភាពប្រហាក់ប្រហែលទៅនឹងឆ្នេរអូរឈើទាលដែរ។ ទីនេះត្រូវបានពង្រីកបន្ថែមទៅលើឆ្នេរអូរឈើទាល ដោយមានផ្លូវថ្មីទើបសាងសង់ហើយ។ ការអភិវឌ្ឍន៍បានបន្តដោយមានការសាងសង់ផ្លូវតាមបណ្ដោយឆ្នេររហូតដល់ទៅ ៣៥០០ម៉ែត្រ ដែលហៅថា ឆ្នេរអូត្រេសទី១ និងទីពីរ។ ឆ្នេរនេះមា...
សារមន្ទីរកសាងឡើងក្នុងឆ្នាំ២០០៤ ដោយមានការជួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។ សារមន្ទីរនេះស្ថិតនៅក្នុងទីក្រុងហើយសង់តាមលក្ខណៈរចនាបថខ្មែរ។ ថវិកាសម្រាប់កសាងសារមន្ទីរនេះ គឺបានមកពីកម្រៃនៃការខ្ចីវត្ថុបុរាណសម្រាប់ការតាំងពិព័រណ៌នៅក្រៅប្រទេស។ មានវត្ថុបុរាណជាច្រើនដូចជា រូបចម្លាក់ថ្ម រូបចម្លាក់ឈើ គ្រឿងលម្អប...
ច្រកមួយនេះមិនសូវមានសកម្មភាពទេថ្វីត្បិតតែវាជាច្រកអន្តរជាតិក៏ដោយ។ នៅត្រើយម្ខាងនៃទន្លេមានច្រកក្អមសំណដែលស្ងប់ស្ងាត់ដូចគ្នា។ ច្រកអន្តរជាតិនេះក៏មិនទាន់មានសំណង់កុះករដូចច្រកដទៃទេ។
នាមរបស់ប្រាសាទនេះមានពីរ គឺប្រាសាទជបពល ឬគេច្រើនហៅតាមឈ្មោះវត្តថា ប្រាសាទវត្តបារាយណ៍។ប្រាសាទឥដ្ឋរាង៤ជ្រុងច្រកចូលពីទិសខាងកើត គ្មានទ្វារបញ្ឆោតនោះទេ។ ប្រាសាទស្ថិតនៅខាងលិចព្រះវិហារ ហ៊ុំព័ទ្ធជុំវិញដោយកសិន្ធុមានទំហំ ១៣០ម x ១៥០ម ប្រកបដោយទឹកថ្លាឆ្វេង ដែលអ្នកស្រុកហៅថា ទន្លេអុំ។ ប្រាសាទនេះ មានរាងការ៉េ ជ្រុងនីមួយ...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ធាតុសំខាន់បំផុតនៃវត្តព្រះវិហារប្រាំពីរល្វែងនេះ គឺពុទ្ធបដិមា មួយអង្គ មានឈ្មោះថា «ជ័យពុទ្ធមហានាថ» ដែលដើមឡើយត្រូវបានគេតម្កល់នៅក្នុងប្រាង្គកណ្ដាលនៃប្រាសាទបាយ័ន ប៉ុន្តែត្រូវបានគេវាយកម្ទេចនិងកប់ចោលក្នុងអណ្ដូងមួយក្រោមប្រាសាទ នៅអំឡុងពេលមានការផ្លាស់ប្ដូ...
វត្តនេះកាលពីជំនាន់ ប៉ុល ពត ត្រូវបានខ្មែរក្រហមយកធើ្វជាកន្លែងឃុំឃាំងមនុស្សបណ្ដោះអាសន្នមុនពេលយកទៅសម្លាប់ចោល។ សម័យនោះវត្តនេះជាមន្ទីរឃុំឃាំងអ្នកទោសបណ្ដោះអាសន្ន មុនពេលយកទៅសម្លាប់ចោល។ ប៉ុន្តែវត្តនេះក៏ជាកន្លែងសម្លាប់មនុស្សដែរ ដែលបច្ចុប្បន្ននេះ ចេតីយចំនួនពីរនៅក្នុងបរិវេណវត្តទ្រព្យគរ ត្រូវបានប្រើប្រាស់ជាកន្លែ...
ទ្វារមួយក្នុងចំណោមទ្វារទាំងប្រាំនៃបន្ទាយអង្គរធំចេញទៅទិសខាងជើង។ សេចក្ដីលម្អិតសូមអានក្នុងទ្វារជ័យ។
ទំនប់នេះជាទីទប់ទឹកសម្រាប់ស្រែប្រាំង មានឈ្មោះដើមថា បឹងព្រីង។ ជាទីលំហែពេញនិយមសម្រាប់គ្រប់វ័យជាពិសេសក្នុងរដូវវស្សា។ ដោយទំនប់នេះជាទំនប់បង្ហូរ ហេតុនេះប្រសិនបើភ្លៀងធ្លាក់ច្រើននោះ ក៏អាចកាត់ផ្ដាច់ចរាចរមួយរយៈផងដែរ។ ក្នុងពេលនោះការងូតទឹកកម្សាន្តរបស់ភ្ញៀវធ្វើឡើងនៅលើតួទំនប់តែម្ដង។
ឱកាសដ៏ស័ក្ដិសមសម្រាប់រមណីយដ្ឋានទំនប់ឈើតោក ក៏ដូចជាទំនប់ដំណាក់អំពិលដែរ ទីនេះស្វាគមន៍ភ្ញៀវភ្លូកទឹកភ្លូកដីនៅរដូវបុណ្យភ្ជុំបិណ្ឌ ស្របពេលកម្ពស់ទឹកស្ទឹងគួបនឹងសម្រស់ព្រៃភ្នំ និងវត្តមានភ្ញៀវរំលេចជាទិដ្ឋភាពស្រស់បំព្រងមួយឆ្នាំម្ដង។ ទឹកហូររឹមៗច្រៀកតាមទីទួលដីដុះលើកម្រាលបាតស្ទឹង បង្កើតបានជាទស្សនីយភាពស្រដៀងនឹងប្រជ...
ស្ទឹមរឹមជារមណីយដ្ឋានធម្មជាតិមួយកន្លែង ដែលស្ថិតតាមបណ្ដោយខ្សែទឹកស្ទឹងសង្កែដូចស្ទឹងថ្វាកដែរ តែស្ទឹងរឹមនេះ មិនសូវសំបូរថ្មច្រើនដូចស្ទឹងថ្វាកទេ។ រមណីយដ្ឋាន ស្ទឹងរឹម មានទេសភាពធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ ស្ងប់ស្ងាត់ល្អមិនសូវមានអ្នកស្គាល់និងទៅលេងច្រើនទេ។ គេបានសង់ស្ពានឆ្លងកាត់សម្រាប់ដើរឆ្លងទៅភូមិនៅត្រើយម្ខាងទ...
ប្រាសាទនេះកសាងឡើង ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនានិកាយព្រះសិវៈ ក្នុងរជ្ជកាលព្រះបាទឧទ័យទិត្យាវរ្ម័នទី២ ឆ្នាំ១០៦០។ ប្រាសាទនេះមានចម្លាក់ខុសពីប្រាសាទផ្សេងៗទៀត គឺឆ្លាក់នៅលើថ្មតូចៗ ស្រដៀងនឹងឥដ្ឋ។ ចម្លាក់នេះនៅសេសសល់តិចតួចប៉ុណ្ណោះ។ បាភួនជាប្រាសាទភ្នំមានរាងដូចសាជីមានប្រាំថ្នាក់សំណង់ធ្វើពីថ្មភក់ថ្មបាយក្រៀម...
រមណីយដ្ឋានកោះខ្សាច់សេកុង ដែលផុសនៅកណ្ដាលទន្លេសេកុងមានសភាពដូចរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែននៅខេត្តកំពង់ចាមដែរ។ រមណីយដ្ឋាននេះបើកទទួលភ្ញៀវតែនៅរដូវទឹកសម្រកអំឡុងពិធីបុណ្យចូលឆ្នាំ។ ភ្ញៀវទេសចរដ៏ច្រើនលើសលប់ បានសម្រុកមកកម្សាន្តនៅរមណីយដ្ឋាននេះ ដែលស្ថិតនៅមិនឆ្ងាយពីទីរួមខេត្ត។ កោះខ្សាច់នោះមានទំហំប្រហែល ៤ហិកតា អមដោ...
តំបន់អេកូទេសចរណ៍មួយលាតសន្ធឹងតាមដងទន្លេមេគង្គខាងលើរវាងព្រំប្រទល់ខេត្តក្រចេះ និងស្ទឹងត្រែង ជាកម្រងកោះដ៏ច្រើនស្ថិតនៅក្នុងភូមិចំនួនបី គឺខ្សាច់លាវ កោះខ្ញែរ និងពន្ធជា។ ទីតាំងនេះ បង្កើតឡើងនៅឆ្នាំ២០១៨ ប្រជុំទៅដោយកោះតូចធំជាច្រើនគ្របដណ្ដប់ដោយព្រៃឈើតូចធំ និងជាបណ្ដុំសរសៃទឹក និងជីវចម្រុះនៃដងទន្លេមេគង្គ។ ក្នុងដំណ...
ប្រាសាទបន្ទាយឆ្មារកសាងចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ប្រកបដោយក្បាច់ចម្លាក់ដ៏អស្ចារ្យ។ នៅលើជញ្ជាំងកំពែងខាងក្នុងឬខាងក្រៅបន្ទាប់ពីរោងទង គឺគ្មានផ្ទាំងថ្មមួយដុំណាដែលគ្មានចម្លាក់នោះទេ។ អ្នកជំនាញការបង្ហាញការចាប់អារម្មណ៍ថា ប្រាសាទនេះមានរូបចម្លាក់ចម្រុះយ៉ាងសន្ធឹកសន្ធាប់ដែលពណ៌នាតាំងពីទេវរូបព្រហ្មញ្ញសាសនា មានរ...
2024 © Royal Academy of Cambodia