ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។ ប្រាសាទជាមន្ទីរអរោគ្យសាលាមួយនៅក្នុងវង់ធំ គឺជាមន្ទីរពេទ្យនៅសម័យនោះ។ តាមរយៈទីតាំង...
ប្រាសាទប្រហែលជាសាងសង់នៅសតវត្សរ៍ទី១០។ ប្រាសាទមានប្រាង្គរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ដែលលំអដោយផ្ដែរមួយផ្ទាំង និងទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាសាទបានរលំបាក់អស់សល់តែមេទ្វារនៅបញ្ឈរ។
ទំនប់ពហុបំណងសេកសក ក្រៅពីការផ្តល់ទឹកសម្រាប់ស្រោចស្រពស្រែវស្សា ស្រែប្រាំងជិត១០ម៉ឺនហិកតា ផ្តល់ថាមពលអគ្គិសនីជាង ១៣ មេហ្គាវ៉ាត់ ផ្តល់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ទំនប់នេះបានក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុតមួយ ជាពិសេសក្នុងថ្ងៃសម្រាក។
«កម្ពោជិកបុត្តាខេមរាតរី» មានន័យថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា» មានបណ្តោយប្រវែងជាង ៨៧,៤៧ ម៉ែត្រ ទទឹងប្រមាណជិត២ម៉ែត្រ ជម្រៅ០,៨០ម៉ែត្រ និងផ្ទុកចំណុះមនុស្សបានចំនួន១៧៩នាក់។ ទូកងនេះបានរក្សាទុកនៅជិតទួលបារាយអណ្ដែត ហើយជាទូកងដែលជាប់កំណត់ត្រាពិភពលោក World Guinness Record នេះ ត្រូវបានរចនាឡើងដោយផ្នែក...
អ្នកស្រុកបានប្រទះឃើញរូបបដិមា ដែលឆ្លាក់ជាប់ជញ្ជាំងថ្ម នៅតំបន់ជួរភ្នំក្រវាញកណ្ដាល ដែលទីតាំងនេះ ត្រូវបានប្រជាពលរដ្ឋ និយាយតៗគ្នាថា ជាទីសក្ការៈបូជានាសម័យចេនឡា មុនបុរេប្រវត្តិ និងសម័យអង្គរ។ ប៉ុន្តែតាមការវិភាគតាមរូបរាងនិងទឹកដៃ ចម្លាក់នេះ ធ្វើឡើងក្នុងសម័យកណ្ដាលនោះទេ តែត្រូវធ្វើការសិក្សាបន្ថែមទៀតទើបដឹងពីសម័យ...
ប្រាសាទមួយនៅជិតមាត់ស្រះត្រប់ ដែលជាឈ្មោះភូមិនៅទីនោះ។ ប្រាសាទធ្វើពីឥដ្ឋដែលបាក់បែកអស់នេះ មានប្រាង្គបីរត់ជួរជើងត្បូង បែរទៅកើតមានស៊ុមទ្វារជាថ្មភក់។ ប្រាសាទមានកំពែងថ្មបាយក្រៀម កសិន្ធុ និងផ្លូវចូលពីខាងកើត។ គេរកឃើញសំណល់មេទ្វារ ផ្ដែរនិងសសរពេជ្ររលំនៅទីនោះ ដែលអាចសន្មតបានថាប្រាសាទសង់ក្នុងអំឡុង សតវត្សទី១០។ ផ្លូវ...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។ ឈ្មោះរបស់ប្រាសាទនេះព្រៃប្រាសាទនេះគឺមានន័យដូចព្រៃដែរ ប៉ុន្តែគ្រាន់តែយកព្រៃមកដាក់...
នៅលើកំពូលមួយនៃភ្នំឧដុង្គ មានប្រាសាទបុរាណមួយ ដែលខ្លោងទ្វារប្រាសាទត្រូវបានប្រើជាចំណែក មួយនៃព្រះវិហារអដ្ឋរស្ស គឺជាវិហារមួយបែរមុខឆ្ពោះទៅទិសខាងជើងទៅវិញ។ ខ្លោងទ្វារនេះ មាននៅសល់ផ្ដែរនិងសសរពេជ្រ ដែលគបានជួសជុលឡើងវិញ ជាច្រើនដង។ នៅក្នុងព្រះវិហារនេះ មានព្រះពុទ្ធបដិមាកម្ពស់ ១៨ ហត្ថ។ បច្ចុប្បន្នព្រះវិហារនេះ នៅសល់...
វត្តនេះមានសំណង់វិហារថ្មីលើទួលប្រាសាទចាស់ ដែលអ្នកស្រុកបានប្រមូលយកវត្ថុបុរាណរក្សាទុកក្នុងបន្ទប់មួយដែលមានដូចជា ផ្ដែរ មេទ្វារ ព្រះបដិមារ បំណែកផ្សេងៗនៃសំណង់បុរាណ។
ទឹកធ្លាក់មានកម្ពស់រហូតដល១២ម៉ែត្រ ដែលហូរចាក់តាមបណ្ដោយអូរកន្ទាងទៅទន្លេស្រែពក។ ឈ្មោះ "កាទៀង" នេះគឺហៅតាមក្រុមកុលសម្ព័ន្ធជនជាតិភាគតិចគ្រឹងនៅទីនេះ។ គេអាចចុះទៅដល់បាតជ្រោះតាមជណ្ដើរទៅដល់ល្អាងក្រោមលំហូរទឹក។ នៅជ្រុងម្ខាងនៃបាតជ្រោះ មានដើមឈើធំៗបែកមែកសាខាបង្កើតជាម្លប់យ៉ាងត្រជាក់ពីលើទេសចរសម្រាប់ពិសាអាហារ ចំណែកនៅត្...
តាតតៃជាឈ្មោះទឹកជួរមានភាពស្រស់ស្អាតនិងមានទឹកហូរខ្លាំង។ ទឹកជួរតាមបណ្ដោយទន្លេស្រែពកនេះទាក់ទាញទេសចរខ្លាំងនៅដើមរដូវកាលចាប់ពីខែកុម្ភៈដល់ខែមេសា។ អំឡុងពេលនេះវាជាតំបន់ដែលដែលស្រស់ស្អាតបំផុតសម្រាប់ការមុជ និងហែលទឹកក្នុងល្អាងទូលាយ ដែលមានទឹកថ្លាហូរតាមចន្លោះថ្មតូចធំនៅក្នុងទន្លេ។ ភ្ញៀវដែលចូលចិត្តការស្ទួចត្រីអាចកម្ស...
ប្រាសាទសង់នៅលើទីទួលមួយមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋនិងយ៉ធ្វើពីថ្មបាយក្រៀម។ ប្រាង្គនេះបែរមុខទៅកើតមានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ ហោត្រៃពីរធ្វើពីឥដ្ឋ ស្ថិតនៅឦសាននិងអាគ្នេយ៍។ ខ្លោងទ្វារកំពែងទី១របស់ប្រាសាទស្ថិតនៅខាងកើតធ្វើពីឥដ្ឋ ចំណែកកំពែងទី២ដែលតជាប់នឹងកំពែងទីមួយមានមានសំណង់ទ្រវែងបួនធ្វើពីថ្មបាយក...
ទឹកធ្លាក់ចំបក់ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ។ ដំណើរទៅកាន់ទីនោះអ្នកទេសចរអាចចូលរថយន្តដល់វត្តចំបក់ រួចបន្តដំណើរតាមរទេះគោ៣គម. ទើបដល់ទីនោះ ដែលជាសេវារបស់សហគមន៍ទេសចរមូលដ្ឋាន។ អ្នកទេសចរទាំងអស់អាចគយគន់ទេសភាពក្នុងពេល ធ្វើដំណើរបណ្តើរ ដែលមានជ្រលងភ្នំប្រមូលផ្តុំ ដោយព្រៃឈើដុះស្អេកស្កះគួរឲ្យជំពាក់ចិត្តក្រៃលែង។ កន្លែង...
ប្រាសាទកសាងនៅសតវត្សរ៍ទី១១។ ប្រាសាទបាក់បែកក្នុងទីវត្តនេះ មានប្រាង្គមួយរាងបួនជ្រុងទ្រវែង អាចមានទ្វារចូលពីកើតនិងពីលិច។ ប្រាសាទសង់ពីឥដ្ឋ ប៉ុន្តែដោយសភាពបាក់បែកខ្លាំង យើងពិបាកធ្វើការសម្គាល់ពីរូបរាងក៏ដូចជាប្រវត្តិកសាងរបស់វាផងដែរ។
វត្តទួលអណ្ដែតជាវត្តចំណាស់មួយប្រចាំស្រុក ហើយក៏ជាទីប្រជុំពុទ្ធបរិស័ទទាំងឡាយ ជាពិសេសនៅរដូវបុណ្យទាន។ វត្តមានព្រះវិហារចំណាស់តែត្រូវបានជួសជុលយ៉ាងស្អាត។ វត្តនេះជាវត្តទេសចរណ៍គំរូមួយក្នុងខេត្ត។
2024 © Royal Academy of Cambodia