ដំណើរទៅកាន់ទីនោះដោយថ្មើជើងកាត់ចម្ការ។ ទឹកធ្លាក់បេងកោងមានទឹកត្រជាក់ស្រេងគួរជាទីមនោរម្យ ដោយសារតែមានអំណោយផលពីធម្មជាតិ ទេសភាពស្រស់ស្អាត អមដោយម្លប់ឈើត្រឈឹងត្រឈៃមានផ្ទាំងថ្មធំៗ ដែលអាចឱ្យភ្ញៀវអង្គុយញ៉ាំអាហារជាលក្ខណៈមិត្តភក្ដិក្រុមគ្រួសារបាន។ ទីនេះមានទឹកធ្លាក់ចំនួនពីរជាន់ ខណៈប្រភពទឹកហូរបានមកពីភ្នំត្បែងនារដូ...
ប្រាសាទត្រពាំងប្រាសាទខាងជើង និងប្រាសាទត្រពាំងប្រាសាទខាងត្បូង ថ្វីត្បិតតែស្ថិតនៅជិតគ្នា តែតាមរយៈសម្ភារៈសំណង់ គេអាចដឹងថាប្រាសាទត្រពាំងប្រាសាទខាងជើង សង់ក្រោយប្រាសាទខាងត្បូង។ ប្រាសាទនេះអ្នកស្រុកហៅថា ប្រាសាទធំ។ ប្រាសាទនេះមានប្រាង្គទោល ព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀម និងមានហោត្រៃនៅទិសឦសាន។ ក្លោងទ្វារមានតែម...
បាត់ដំបងជាខេត្តដែលសំបូរដោយអារាមចំណាស់ជាច្រើនមានអាយុកាលរាប់រយឆ្នាំ។ វត្តសំរោងក្នុងក៏ជាអារាម ដ៏ចំណាស់មួយ ក្នុងបណ្ដាវត្តដែលមានភាពចំណាស់ជាងគេនានា។ វត្តសំរោងក្នុងកកើតនៅ គ.ស ១៧០៧ យកតាមនាម ដើមសំរោងធំមួយ ដែលមានអង្គត់ផ្ចិតរហូតដល២ម៉ែត្រ។ ព្រះវិហារចាស់ដំបូងសង់ពីឈើសុទ្ធ ក្នុងគ.ស ១៨០០ ដោយលោកម្ចាស់កថាថន នង។ ចំណែក...
នៅជ្រុងខាងកើតឆៀងខាងជើងព្រះវិហារ គេឃើញមានប្រាសាទឥដ្ឋមួយទៀតដែលសព្វថ្ងៃបាក់បែកខ្ទេចខ្ទាំនៅសល់តែគ្រឹះប្រាសាទនិងគ្រឿងបង្គំនានាដូចជា មេទ្វារ បំណែកសសរពេជ្រ ស្នានទ្រោណី។ តាមការពិនិត្យសំណល់ទាំងនេះ ប្រាសាទកសាងឡើងនាសតវត្សទី៧។ នៅត្រង់ផ្នែកកណ្តាលប្រាសាទមានរណ្តៅចំកណ្តាលមានអណ្តូងមួយ ដែលអ្នកស្រុកជឿថាអណ្តូងព្រេង។ គេ...
ប្រាសាទត្រូវបានសាងសង់ចាប់ពីសតវត្សរ៍ទី១១មក ហើយបន្តជាច្រើនជំនាន់ទើបប្រកបដោយរចនាបថខុសៗគ្នានិងមានលក្ខណៈស្មុគស្មាញ។ ប្រាសាទភ្នំសណ្ដកសាងលើចង្កេះភ្នំសណ្ដកដែលមានរយៈកម្ពស់មិនលើសពី១០០ម៉ែត្រ ពង្រីកទីធ្លាដោយកាត់ថ្មភ្នំនៅតាមចង្កេះភ្នំ។ វត្ថុធាតុសម្រាប់សំណង់មានឥដ្ឋ, ថ្មភក់, និងថ្មបាយក្រៀម។ ប្រាសាទនេះមានប្រាង្គជាច...
ប្រាសាទនេះជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់ ដែលមានរាងជារោងវែងសង់ពីថ្មបាយក្រៀម បង្អួចមានចម្រឹងមិនសូវមានក្បាច់លំអទេ ហើយមានស្រះរាងការ៉េមានគែមស្រះ ជាថ្មបាយក្រៀម។ សាលាសំណាក់នេះសម្រាប់អ្នកធ្វើដំណើរតាមផ្លូវបុរាណអង្គរធំភិម័យ។
ប្រាសាទកសាងនៅដើមសតវត្សរ៍ទី១១។ ប្រាសាទមានសំណង់ដូចតទៅ៖ ប្រាង្គរាងកាកបាទធ្វើពីថ្មភក់ បែរមុខទៅកើតមានយ៉មួយធ្វើពីថ្មភក់ និងលំអដោយបង្អួចពីរនៅអមតាមជញ្ជាំងរបស់យ៉។ ប្រាង្គនេះសង់លើខឿនថ្មបាយក្រៀមនិងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ គូទឹកមួយព័ទ្ធជុះរិញប្រាសាទដោយមានផ្លូវច្ចលពីខាងកើត និងស្រះមួយផងដែរ។
ឈ្មោះសព្វថ្ងៃដែលគេប្រើប្រាស់ គឺប្រាសាទតាមាន់ ប៉ុន្តែក៏មានមតិខ្លះថាឈ្មោះត្រឹមត្រូវគឺ ប្រាសាទតាមន្ត ដែរ។ សំណង់ស្ថាបត្យកម្មនេះ ស្ថិតនៅលើចង្កេះភ្នំដងរ៉ែក ដែលសាងសង់ឡើងក្នុងសតវត្សរ៍ទី១១ ពីថ្មបាយក្រៀមលាយថ្មភក់ដោយព្រះបាទសុរិយវរ្ម័នទី១។ ប្រាសាទបែរមុខទៅទិសខាងត្បូងតម្រូវទៅតាមភូមិសាស្ត្រប្រកបដោយក្បូរក្បាច់រចនាដ...
ប្រាសាទគូ គឺជាប្រាសាទមួយដែលមានវ័យចំណាស់ ក្នុងចំណោមប្រាសាទបាក់បែកនានាក្នុងខេត្ត ស្ទឹងត្រែង ដែលអាចត្រូវបានកសាងឡើង ក្នុងអំឡុងសតវត្សទី៦-៧ ដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ សំណង់ភាគច្រើនកសាងឡើងពីឥដ្ឋ លាយជាមួយថ្មបាយក្រៀម។ ទីនេះបន្សល់តែបំណែកគ្រឿងលំអមួយចំនួនប៉ុណ្ណោះ។ វត្ថុមួយដែលនៅសល់មានផ្ទាំងសិលាពណ៌ខ្មៅដ៏ធំច...
ប្រាសាទតែមួយគត់ក្នុងខេត្តដែលអាចទៅដល់ដោយស្រួល បន្សល់រូបរាងតែជាគំនរឥដ្ឋបែកបាក់និងសំណល់ជញ្ជាំងតិចតួចគួរឱ្យសោកស្ដាយពន់ពេក។ ក្រៅពីនេះក្នុងខេត្តមានប្រាសាទដទៃទៀតដែលនៅកប់ក្នុងទីឆ្ងាយមិនទាន់មានផ្លូវធ្វើដំណើរទេសចរណ៍ទៅដល់ដោយស្រួលបានដូចជាប្រាសាទល្បើកស្រុត ប្រាសាទព្រះធាតុខ្វាន់ពីរជាដើម។ លោកយាយដែលជាអ្នកនៅថែរក្សាអ...
ប្រាសាទប្រហែលជាកសាងនៅសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី២ ហើយមិនមានការថែទាំសំអាតនោះទេ។ ប្រាសាទនេះស្ថិតនៅចម្ងាយប្រមាណ ៥០០ម៉ែត្រពីប្រាសាទតាឥន្ទ្រ តែមានប្រាង្គតែមួយនិងហោត្រៃពីរ ថ្វីត្បិតតែកំពែងមានទំហំធំ។ ប្រាសាទធ្វើពីឥដ្ឋនិងថ្មភក់ មានយ៉ ស្ថិតក្នុងរចនាបថអង្គរវត្ត។ ហោត្រៃសង់ពីថ្មបាយក្រៀមនៅទិសឦស...
ខេត្តព្រះវិហារស្ថិតនៅភាគខាងជើងបំផុតនៃប្រទេស នៅតំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ សំបូរព្រៃឈើធំៗជាជំរកសត្វព្រៃគ្រប់ប្រភេទ រ៉ែ ធនធានធម្មជាតិ និងតំបនប្រវត្តិសាស្ត្រ។ ខេត្តដែលនៅជាប់ទល់ដែនជាមួយ ប្រទេសថៃ និងប្រទេសឡាវនេះ មានជនជាតិខ្មែរនិងកួយរស់នៅប្រមាណ២០% មានរបរធ្វើស្រែចម្ការ និងអនុផលព្រៃឈើ។ ខេត្តមានឈ្មោះស្របតាមប...
ប្រាសាទព្រះខ័នកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី ៧ នៅចុងសតវត្សរ៍ទី១២ ឧទ្ទិសចំពោះលទ្ធិព្រះពុទ្ធសាសនាមហាយាន។ ព្រះអង្គបានកសាងព្រះបរមរូបព្រះបាទធរណិន្ទ្រវរ្ម័នទី២ជាព្រះវរបិតា ជាទេវរាជតំណាងព្រះពោធិសត្វលោកេស្វរៈដូចគ្នានឹងប្រាសាទតាព្រហ្ម ដែលព្រះអង្គបានកសាងព្រះបរមរូបព្រះវរមាតា ជ័យរាជចូឌាមណី ជាទេវរាជតំណាងព្រះនាងប្រ...
ស្ថិតជារណបប្រាសាទបន្ទាយឆ្មារនៅជ្រុងអគ្នេយ៍ជាពិសេស។ សេចក្ដីលំអិតសូមអានក្នុងប្រាសាទបន្ទាយឆ្មារ និងប្រាសាទតាអឹម។
2024 © Royal Academy of Cambodia