វត្តនៅមានសំណល់វត្ថុបុរាណជាច្រើនពីប្រាសាទចាស់លាយឡំដោយសំណល់សន្លឹកសីមាសម័យកណ្ដាលខ្លះៗទៀត ដែលបញ្ជាក់ពីវត្តមាននៃប្រាសាទបុរាណនិងសំណង់ព្រះវិហារចាស់នៅលើទីនេះ។ គេអាចមើលឃើញនូវផ្ដែរ បំណែកបដិមា និងសំណល់វត្ថុសិល្បៈនានា ដែលត្រូវបានរក្សាទុកនៅក្នុងរោងមួយក្នុងទីអារាម។