ប្រាសាទសុភាពត្បូង

អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គមួយធ្វើពីថ្មភក់ បែរមុខទៅកើតជាមួយយ៉មួយធ្វើពីថ្មភក់ និងលំអដោយទ្វារបញ្ឆោត ដោយទ្វារបញ្ឆោតមានយ៉ដែរតាមជ្រុងផ្សេងទៀត។ ប្រាសាទមានហោត្រៃពីរបែរមុខទៅលិចដែលមួយស្ថិតនៅអាគ្នេយ៍មានយ៉ ធ្វើពីថ្មភក់និងមួយទៀត ធ្វើពីថ្មភក់និងថ្មបាយក្រៀមស្ថិតនៅទិសឦសាន។ កំពែងប្រាសាទធ្វើពីថ្មបាយក្រៀម ដែលមានខ្លោងទ្វារមួយធ្វើពីថ្មបាយក្រៀមនិងថ្មភក់ ស្ថិតនៅខាងកើត ដោយមានច្រកតែមួយនិងបន្ទប់ពីរអមសងខាង។

ទីតាំងនៅលើផែនទី