ទឹកធ្លាក់តាចាត

ទឹកជ្រោះសហគមន៍ តាចាត ជារមណីយដ្ឋានធម្មជាតិថ្មីមួយ ដែលកំពុងពេញនិយមសម្រាបភ្ញៀវ។ នៅតំបន់នេះ មានទឹកហូរល្មម ប្រៀបដូចអាងទឹក អាចលោតលេងនិងហែលយ៉ាងសប្បាយរីករាយ។ ទន្ទឹមនឹងនេះក៏មានព្រៃឈើតូច-ធំ ក្រាស់ក្រែល ដែលបង្កើតជាបរិយាកាសខ្យល់បរិសុទ្ធ គួរជាទីសម្រាកលំហែលំហើយ។ ភ្ញៀវអាចវេចខ្ចប់អាហារខ្លួនឯងមកបរិភោគឬកុម្ម៉ង់ម្ហូបនៅក្នុងបរិវេណរមណីយដ្ឋានក៏បានដោយតម្លៃសមរម្យ។ ទឹកជ្រោះតាចាតមានពីរផ្នែក ដែលផ្នែកខាងលើមានទឹកហូរតិចៗប៉ប្រះផ្ទាំងថ្ម ចំណែកមួយផ្នែកទៀតត្រូវចុះជ្រៅទៅបាតជ្រោះ តែសូមកុំព្រួយបារម្ភព្រោះមានជណ្ដើរដែកអាចចុះបានស្រួលដល់ទីនោះបាន។ លើសពីនេះសម្រាប់ជាការកម្សាន្ត អ្នកអាចភ្លក់រសជាតិនៃការជិះរទេះដែកអូសឡើងចុះដោយម៉ូទ័របានផងដែរ។

ទីតាំងនៅលើផែនទី