ទឹកធ្លាក់ចង្ក្រានរយ

ប្រភពទឹកពីខាងលើហូរធ្លាក់ទាបៗតាមជម្រាលក្រហែងថ្ម និងច្រោះតាមឫសឈើចម្ងាយរាប់សិបម៉ែត្ររំលេចជាទីកម្សាន្តសម្រាប់ទេសចរ និងផ្ដល់ភាពងាយស្រួលដល់ការងូតទឹកកម្សាន្ត។ សហគមន៍ចង្ក្រានរយបានកសាងតូបសម្រាប់ទទួលភ្ញៀវ និងមានគោយន្តសម្រាប់ជូនអ្នកចង់ផ្សងព្រេងទៅកាន់តំបន់ក្បាលទឹកខាងលើ។ ថ្វីត្បិតតែរមណីយដ្ឋាននេះមានឈ្មោះថាចង្ក្រានរយមែន តែទីតាំងចង្ក្រានរយពិតប្រាកដនោះ ត្រូវធ្វើដំណើរដោយជើងនឹងគោយន្តឡើងភ្នំរហូតដល់ទៅ៤ទៅ៥ម៉ាងទៀតទើបដល់ ដែលនៅទីនោះ គេអាចនឹងឃើញដុំថ្មរកេតរកូតទំហំប៉ុនៗគ្នា ជាច្រើនហាក់ដូចជាមុំចង្ក្រានរាប់រយដែរ។

ទីតាំងនៅលើផែនទី