វត្តឧណ្ណាលោម

ដើមកំណើតនៃវត្តឧណ្ណាលោម គឺកសាងនៅឆ្នាំ១៤២២ ដោយព្រះបាទពញាយ៉ាត ជាអារាមមួយក្នុងចំណោមអារាមដ៏ចំណាស់ទាំងបាំ្រមួយនៅភ្នំពេញ ដែលជាស្នាដៃព្រះអង្គ។ វត្តឧណ្ណាលោម គឺជាវត្តដែលគណសង្ឃព្រឹទ្ធាចារ្យក្នុងប្រទេសកម្ពុជានិយមគង់អាស្រ័យតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន។ កុដិមួយចំនួនត្រូវបានប្រើសម្រាប់ទុកដាក់អំបិលអំឡុងរបបខ្មែរក្រហម។ ចំណែកសៀវភៅវិញត្រូវរាយប៉ាយគ្រប់ទីកន្លែងលើដី ប៉ុន្តែចេតិយឧណ្ណាលោមមិនត្រូវបាននរណាមកប៉ះពាល់ដូចកុដិដទៃនោះទេ។ ក្រោយសម័យខ្មែរក្រហម វត្តបានរស់រានមានជីវិតមកវិញ ហើយដើរតួយ៉ាងសំខាន់ក្នុងព្រះពុទ្ធសាសនាដដែល គឺជាទីស្នាក់ការរបស់ព្រឹទ្ធាចារ្យរបស់ពុទ្ធសាសនិកជន កម្ពុជាផង និងជាទីស្នាក់អាស្រ័យរបស់ព្រះសង្ឃប្រមាណជាជាង៣០០អង្គ និងនិស្សិតជាង៦០០នាក់ផង។ នៅម្ដុំជុំវិញនេះ ធ្លាប់មានឈ្មោះថា «ផ្សារសួន» ត្រូវបានគេស្គាល់ជាយូរមកហើយថាជា «ផ្លូវសិល្បៈ» មានហាងចម្លាក់ វិចិត្រសាល សារមន្ទីរជាតិ និងសាកលវិទ្យាល័យវិចិត្រសិល្បៈ។ ជាងចម្លាក់ធ្វើការជាប់នឹងចិញ្ចើមផ្លូវក្បែរវត្តសារាវ័ន្ត និងវិចិត្រសាលនៅក្បែរសារមន្ទីរ ភាគច្រើន ពួកគេផ្តោតលើរបរអាជីវកម្មនៃសិល្បៈខ្មែរដ៏មានប្រជាប្រិយភាព។

ទីតាំងនៅលើផែនទី