ប្រាសាទល្បើក (ខ្វាវ)

ការពិនិត្យចម្លាក់នៃគ្រឿងរចនា និងសរសរពេជ្រ អាចោ្យសន្និដ្ឋានបានថា ប្រាសាទស្ថិតក្នុងរចនាបថបន្ទាយស្រី សាងក្នុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលនៃព្រះបាទជ័យវរ្ម័នទី៥ ឧទ្ទិសថ្វាយព្រហ្មញ្ញសាសនា។ ប្រាសាទសង់ពីថ្មបាយក្រៀមនិងថ្មភក់ ព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀមមានផ្លូវចូលពីកើត។ ឥដ្ឋដែលប្រើសាងសង់មានចំនួនតិចតួចសម្រាប់តួប្រាង្គ ឯថ្មភក់ប្រើសម្រាប់មេទ្វារ។ ក្លោងទ្វារខាងកើតនៅមានលក្ខណ:ល្អបង្គួរ ចំណែកហោត្រៃខាងស្តាំក៏សង់ពីថ្មបាយក្រៀម ហើយនៅមានសភាពប្រសើរនៅឡើយដែរ។ ប្រាង្គកណ្តាលបានបាក់រលំអស់ បន្សល់តែបំណែកគ្រឿងលំអនៅរាយប៉ាយ។

ទីតាំងនៅលើផែនទី