ក្រុងតាខ្មៅ

កណ្ដាលគឺជាខេត្តមួយក្នុងចំណោមខេត្តដែលស្ដុកស្ដម្ភជាងគេក្នុងប្រទេស។ ខេត្តមានប្រជាជនប្រមាណ ជាង១លាននាក់ និងផ្ទៃដីជិត៣៦៦០ គីឡូម៉ែត្រការ៉េ ហើយមានដង់ស៊ីតេប្រជាជនខ្ពស់លំដាប់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ។ ប្រជាជនភាគច្រើនក្នុង ខេត្តប្រកបរបរធ្វើស្រែ និងធ្វើការតាមរោងចក្រនានា។ ក្រៅពីនេះ អ្នករស់នៅតាមដងទន្លេមានរបរធ្វើចំការដាំដុះបន្លែផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុកនិងនាំចេញផងដែរ។ ការធ្វើដំណើរតាមផ្លូវពីរាជធានី ភ្នំពេញ ឆ្លងព្រំដែនចូលទៅខេត្តនេះ មិនអាចឱ្យយើងកត់សម្គាល់បាននូវភាពខុសគ្នាទេ ព្រោះថាទាំងសំណង់ ទាំងស្ថានភាពជីវភាព មិនមានលក្ខណៈខុសគ្នាទេ លុះត្រាទៅឆ្ងាយបន្តិច ទើបអាចកត់សម្គាល់ភាពខុសគ្នាបាន។ ខេត្តប្រកបដោយផ្ទៃដីសើមអំណោយផលដល់កសិកម្ម គ្របដណ្ដប់ដោយវាលស្រែ និង ដីដាំដំណាំកសិកម្មដទៃទៀត។ កណ្តាលជាឈ្មោះដែលកើតឡើងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៃប្រទេសកម្ពុជា នារជ្ជកាល ព្រះបាទនរោត្តម និងព្រះបាទស៊ីសុវត្ថិ សម័យដែលអាណានិគមបារាំងគ្រប់គ្រង។ ស្រុកក្រុងក្នុងខេត្តកណ្ដាល រួមមាន ស្រុកកណ្ដាលស្ទឹង, កៀនស្វាយ, កោះធំ, ខ្សាច់កណ្ដាល, ពញាឮ, មុខកំពូល, លើកដែក, ល្វាឯម, ស្អាង, អង្គស្នួល និងក្រុងតាខ្មៅដែលជាទីរួមខេត្ត។ និមិត្តសញ្ញាខេត្តមានរូបភ្នំឧដុង្គដែលមានចេតិយព្រះមហាក្សត្រនិងព្រះសក្យមុនីចេតិយនៅលើនោះ។

ទីតាំងនៅលើផែនទី