ប្រាសាទក្រហម (កោះកេរ)

ប្រាសាទនេះដើរតួជាខ្លោងទ្វារចូលនៃប្រាសាទប្រាង្គកោះកេរ ដែលនេះក៏ជាស្នាព្រះហស្ថរបស់ព្រះជ័យវរ្ម័នទី៤ នាពាក់កណ្ដាលសតវត្សរ៍ទី១០ដែរ។ ប្រាសាទក្រហម គឺជាប្រាសាទសាងសង់ពីឥដ្ឋដែលមានទំហំធំ និងខ្ពស់ជាងគេក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ គេយល់ថាប្រាសាទនេះជាប្រាសាទចាស់ជាងគេក្នុងក្រុមប្រាសាទប្រាង្គ ដែលកាលពីមុនប្រាសាទនេះមានតម្កល់រូបព្រះឥសូរ និងទេព៤ មាន៖ គោនន្ទិ, ព្រះកាលៈ, ព្រះនាងឧមា និងព្រះនាងកាលី សព្វថ្ងៃរក្សាទុកនៅសារមន្ទីរ។ នៅខាងលិចប្រាសាទក្រហម មានសសរថ្មភក់ពីរជួរដែលរលំដេកដួលលើដី និងបន្ទាប់មកមានគោបុរៈមួយទៀតធ្វើពីថ្មភក់ដែលធ្លាប់តម្កល់បដិមាចំនួន៨។ ក្រៅពីនេះប្រាសាទមានឥដ្ឋជាប្រាសាទរណបមួយចំនួនថែមទៀត។

ទីតាំងនៅលើផែនទី